សំណួរ
១. ចូររៀបរាប់ពីពុទ្ធប្រវត្តិចាប់បដិសន្ឌិររហូតថ្ងៃបរិនិព្វាន ?
២. ដូចម្ដេចដែលហៅថាត្រៃបិដក ? ចូររៀបរាប់ដោយសង្ខេប ។
៣. ចូរនិយាយដោយសង្ខេបប្រភពដោយនៃការតាងដោយស្បៃកូនស្រី ។ ចូលម្លប់ប្រភពនៃកាន់ដោះសំពះការ និងរាំសាកកន្ទេល ។ ផ្កាស្លាបី ក្នុងការរៀបចំមង្គលការ ។
៤. តើព្រះសង្ឃខ្មែរមានតួនាទីខ្លះនៅក្នុងសង្គម ?
៥. តាមពុទ្ធនិយម តើដមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាណាដើម្បីដើម្បីឆ្ពោះទៅកាន់សន្ដិភាពរបស់មនុស្សលោក ? តើមាគ៌ានោះមានប៉ុន្មាន ? គឺអ្វីចូររៀបរាប់បកស្រាយន័យនៃមាគ៌ាទាំងឡាយនោះ ?
ចម្លើយ
១. ពុទ្ធប្រវត្តិសង្ខេបតាមលំដាប់លំដោយដូចខាងក្រោម ៖
- បដិសន្ធិ ព្រហស្បតិ៍ ១៥កើត ខែអាសាឍ
- ប្រសូត្រ សុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច ក្នុងព្រៃលុម្ពិនី
- អសិសេក ព្រះជន្មាយុ ១៦ វស្សាជាមួយនាងពិម្ពាមានស្នំ ៤ ម៉ឹនជាបរិវា
- ចេញបួស ព្រះជន្មាយុ ២៩វស្សា
- ត្រាស់ដឹង ព្រះជន្មាយុ ៣៥ ត្រូវថ្ងៃពុធ ១៥កើត ពិសាខ ឆ្នាំ កោ
- បរិនិព្វាន ព្រះជន្មាយុ ៨០ ត្រូវថ្ងៃអង្គារ ១៥កើត ពិសាខ ឆ្នាំម្សាញ់ នៅក្បែរក្រុងកុសិនរា ។
២. ព្រះត្រៃបិដក មានន័យថាល្អី ឬកញ្ជើ ៣ គឺក្បួនសីលធម៌ ជាកម្រងវិបទបញ្ញាត្តិ និងចំណេះវិជ្ជាបែបទស្សនវិជ្ជា ។ បិដកទាំងបីនេះគឺ ៖
- វិន័យបិដក គឺជាកម្រងធម៌វិន័យ ឬច្បាប់ទូន្មានរបស់ព្រះពុទ្ធដល់ពួកបរិស័ទ ជាសេចក្ដីបង្គាប់ឪ្យធ្វើអ្វីដែលគួរធ្វើ និងការហាមឃាត់មិនឪ្យធ្វើ ហើយដែលគេហៅថាសង្ខេបថាបទបញ្ញាត្តិ និងសេចក្ដីអនុញ្ញាត្តិរបស់បរមគ្រូ
- សុត្ដន្ដបិដក គឺពាក្យពន្យល់របស់ព្រះពុទ្ធដល់ពួកបរិស័ទឪ្យដឹងខុសត្រូវគុណទោសល្អ អាក្រក់ បាបបុណ្យ ពុំមែនជាសេចក្ដីបង្គាប់ឪ្យធើ្វ ឬពាក្យហាមឃាត់មិនឪ្យធ្វើទេ ។
- អភិធម៌បិដក គឺជាគម្ពីសំដែរធម៌ទេសនារបស់ព្រះពុទ្ធដែលជាធម៌ល្អ ក្រៃលែង មានខ្លឹមសាយ៉ាងជ្រាលជ្រៅពិបាកយល់ ពិបាកចាប់សេចក្ដីហៅថា បរមត្តវិជ្ជា ( វិជ្ជានិយាយពីចិត្ត ភាវៈកើតស្លាសប់ជាមួយចិត្ត ) ។
៣. ប្រភពនៃការតោងស្បៃកូនស្រីចូលប្លម់ ៖
- កាលពីព្រះថោងសព្វព្រះទ័ពចង់បាននាងនាគជាគូគាប់ក៏សុំលោមសេ្នហ៍សិទ្ធីពីនាង
- នាងនាគទទួលតបថានាងទៅពិគ្រោះយោបល់នឹងព្រះបិតាឋាននាគសិនទើបឆ្លើយតបបាន
- ព្រះថោងសុំនាងនាគទៅតាមគាល់បិតានាង ។ នាងនាគយល់ព្រមតែដើម្បីឪ្យព្រះថោងយាងចុះទីពិភពលោកនាគបានព្រះនាងទូលឪ្យអង្គតោងដោយស្បៃដើរពីក្រោយនាង
- ទៅដល់ពិភពនាគសេ្ដចនាគជាបិតាបានផ្សំផ្គិតក្សត្រទាំងពីរគូស្លាមីភរិយានឹងគ្នារួចឪ្យវិលមកគ្រប់គ្រង់នគរគោកធ្លក គឺនគរខ្មែរនេះឯង ។
ប្រភពលោកនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល ៖
- ពីព្រេងនាយមានអាមាត្រម្នាក់ជារាជបម្រើត្រូវចេញទៅច្បាំងតែនាងមានគូដណ្ដឹងម្នាក់ភ្ជាប់ពាក្យរួចស្រេចដោយសន្យាថាបីខែទៀតនឹងរៀបការ
- ពេលបីឆ្នាំទើបអាមាត្រនោះមកវិញចំលេងដែលគូដណ្ដឹងផ្ទឹមសំពះនឹងបុរសថ្មី គេក៏ហូតដាវសម្លាប់បុរសនោះរួចនាំនាងនោះចេញទៅ
- ដើម្បីរំងាប់ចង្រៃ ម៉ែ ឪ កូនប្រុសស្រីឪ្យអាចារ្យស្លុតីលាងឈាមសាកន្ទេលភ្ជាម
ដូចនេះទើបពេលផ្ទឹមសំពះការខ្មែរតែងយកដាក់លើដៃឪ្យកូនសំពះផ្នឹមនិងឪ្យអ្នកច្រៀងរាំច្រៀងទំនុកសាកន្ទេង រំងាប់ចង្រៃរហូត ។
ប្រពភនៃផ្កាស្លាបី
- ពីនាយមានបុរស ៤ នាកចេះវិជ្ជាផ្សេងគ្នា គឺម្នាក់ចេះទាយ ម្នាក់ចេះបាញ់ ម្នាក់ចេះមុជទឹក ម្នាក់ចេះប្រស់
- ថ្ងៃមួយហតិ្ដលិត្ថពាំបុត្រី កាត់តាមសមុទ្រដែលនោះឆ្លងកាត់រួចក៏បានអនុវត្តន៍វិជ្ជាដែលរៀនចេះរួចសង្រ្គោះបុត្រីពីមរណា ។ ពួកគេតាំងឈ្លោះដណ្ដើមគ្នាជាភរិយាគ្រប់គ្នា ៗ
- ព្រះពោធិសត្វក៏សេចក្ដីឪ្យបុរសទាំងបួនសុខកាយ សុខចិត្តដោយឪ្យមនុស្សស្រង់នាងជាទឹកជាប្ដី បុរសចេះទាយជាឪពុក បុរសចេះប្រស់ម្ដាយ និងបុរសចេះបាញ់ជាបង ។
- ពេលរៀបការគូស្លាមីភរិយាថ្មីនេះពោធិសត្វបានរៀបផ្កាស្លាច្បងតាងឪពុកម្ដាយ ផ្កាស្លាបន្ទាប់តាមម្ដាយ ផ្កាស្លាពៅតាងបង ។ តាំងពីពេលនោះមកខ្មែរបានប្រកាន់ទំនៀមទម្លាយនេះជារៀងរហូត ។
៤. សង្គមខ្មែរមានតួនាទីនៅក្នុងសង្គមដូចជា ៖
- ប្រកាន់ភ្ជាប់លើគុណធម៌ល្អប្រពៃ មានភាពបរិសុទ្ធ ចិត្តមេត្តាធម៌ សុភាពរាបសា និងមានសីលធម៌រស់នៅសុក្រីតក្នុងជីវិត មិនជាប់ជំពាក់បញ្ជាទ្រព្យសម្បត្តិ
- ទូន្មានអប់រំពុទ្ធបរិស័ទ្ធឪ្យជឿអំពើល្អ ប្រព្រឹត្តតែអំពើដែលកុសលជួយឪ្យចេះអាន ចេះសរសេរ
- ជួយកសាងសាលារៀនមន្ទីរពេទ្យ ផ្លូវថ្នល់
- រួមចំណែកដើម្បីស្វែងរកសន្ដិភាពជូនប្រទេសជាតិ ជួយដោះស្រាយទំនាស់ដោយធម៌អហិង្សា ។
៥. តាមបែបពុទ្ធសាសនា ដើម្បីឆ្ពោះទៅកាន់សន្ដិភាពរបស់មនុស្សលោកមនុស្សត្រូវប្រតិបត្តិតាមមាគ៌រំលត់ ។ទុក្ខទាំង ៨ ឬ មជ្ឈិមបដិប្បទា ឬ អដ្ឋង្កិកមគ្គ ។ មាគ៌ាទាំង ៨ មានដូចជា ៖
- សម្មាទិដ្ឋៈ សេចក្ដីយល់ឃើញត្រូវ
- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ
- សម្មាវាចាៈ ការងារពាកត្រូវ
- សម្មាកម្មន្ដៈ ការងារត្រូវ
- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
- សម្មាសតិៈ ការរលឹកត្រូវ
- សម្មាសមាធិៈ ការធ្វើសមាធិត្រូវ