Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងនិយាយថា “ មេ-បា ម្លូ-ស្លា “ ចូររៀបរាប់ពន្យល់ន័យនៃពាក្យ មេបា ម្លូ ស្លា ។

២. ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ ?តើព្រះរាជពិធីនេះមានន័យយ៉ាងណាខ្លះ ?

៣. ចូរប្រៀបធៀបពីពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំ ។

៤. តើពិធីបុណ្យណាខ្លះមានលក្ខណៈជាពិធីបែបពុទ្ធសាសនាសុទ្ធសាធ ?

៥. ចូររៀបរាប់អំពីបុណ្យពិសាខបូជា និងមាឃបូជា ។

ចម្លើយ

១. នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងគេតែងនិយាយថា “ មេ-បា-ម្លូ-ស្លា “ មានន័យថា ៖

+  មេ-បា

មេគឺជា កំណត់តកស្ដ្រីធំជាងប្រុស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬ សង្គមមតេយ្យការ មានកំណើតតាំងពីសម័យបុរេប្រវត្តិ កំឡុងស.វទី​ ១ មកម្លេះ ពេលព្រះនាងលីវ យី ( សោមា ) សោយរាជ្យនៅលើទឹកដីគោកធ្លកម្ល៉េះ ។ ចំណែក បា សំដៅលើមនុស្សប្រុស ។

បា = ឥណ្ឌា ( រាជា ) ពេលព្រះបាទហ៊ុនទៀន រៀបអភិសេកជាមួយព្រះនាងលីវយី  ព្រះបាទហ៊ុនទៀនជារាជាឥណ្ឌា ចូលស្ដីដណ្ដឹងព្រះនាងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ហើយគោរពជាធំរហូតដល់សព្វថ្ងៃ ។ ឧទាហរណ៍ ៖ មេទ័ព មេដំបូល មេស្រុក មេភូមិ ...។

  • មេតា = មានន័យថា មានតួនាទីជាមេផង ជាបាផង ។
  • មេបា = ម្ចាស់ទឹក ម្ចាស់ដី ។ អ្នកតាម្ចាស់ទឹក ដីជាមេបាដែរ ។

+ ស្លា-ប្លូ គឺជាមានន័យថាជាគ្រឿងបណ្ដាលការដ៏សំខាន់ ហើយចាំបាច់ក្នុងអាពាហ៍ពិពាហ៍ខ្មែរ មានអត្ថន័យដូចតទៅ ៖

  • ស្លា និងកំបោរ តំណាងនៃភក្ដីភាព ការស្រឡាញ់ប្ដូរផ្ដាច់ ស័្មគ្រស្មោះបំផុតរវាងប្ដី និងប្រព័ន្ទ ក៏ដូចជាគ្រួសារញាតិ សន្ដានទាំងសងខាងផងដែរ ។
  • មានប្រភពរឿងដែលលើកឡើងថា មានបុរសបងប្អូនពីរនាក់ទៅសុំរៀនសូត្រពីគ្រួអាចារ្យដែលមានកូនក្រមុំស្អាន ។ ក្រោយមកអាចារ្យក៏លើកកូនស្រីគាត់ឪ្យបុរសច្បង ធ្វើឪ្យប្អូនលួចរត់រួចមកផ្ទះ តែត្រូវស្លាប់ដោយអ្នកតាកំណាចនៅកណ្ដាលផ្លូវបានក្លាយជាថ្មកំបោរមួយ ។ ​​បងដឹងថាបាត់ប្អូនក៏រត់មកតាមដល់កណ្ដាលផ្លូវត្រូវស្លាប់ក្បែរដុំថ្មមួយដុំ ហើយក្លាយជាដើមស្លាមួយដើម ។ ចំណែកប្រពន្ធបាត់ប្ដីក៏មកតាម បានស្លាប់នៅទីនោះដែរ តែក្លាយជាដើមម្លូមួយដើមដុះព័ន្ធដើមបាត់ប្ដីក៏មកតាម បានស្លាប់នៅទីនោះដែរ តែក្លាយជាដើមម្លូមួយដើមដុះព័ទ្ធិដើមស្លានោះ ។ ផ្អើលដល់សេ្ដចបញ្ជាឪ្យមកយកផ្លែស្លាម្លូដាក់លើថ្មកំបោរ ហើយច្រូច ស្រា ឃើញថាកើតជាឈាម ដែលតំណាងនូវភក្ដីភាពស្រឡាញ់ស្មោះត្រង់នឹងត្រង់ ។

២. បានជារាជារដ្ឋាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធព្រះរាជាពិធីច្រត់ព្រះនង្គ័លរៀងរាល់ឆ្នាំព្រោះ ៖

  • រាជរដ្ឋាភិបាលមានឆន្ទៈក្នុងការថែរក្សាវប្បធម៌ប្រពៃណីជាតិដែលព្រះរាជឋ្បវេណីមួយរបស់ព្រះមហាក្សត្រជាម្ចាស់ផែនដីខ្មែរ យើងតាំងពីបុរាណកាលមក
  • ព្រះរាជពិធីច្រត់ព្រះនង្គ័លជាពិធីបុណ្យប្រពៃណីជាតិដែលប្រារព្ធជារឿងរាល់ឆ្នាំ នៅក្នុងដរបបរាជានិយម
  • រំលឹកស្មារតីប្រជាកសិករអំពីពេលវេលា ត្រូវដាំដុះភ្ជួររាស់សាបច ព្រោះដែលជាដំណាំសំខាន់ក្នុងវិស័យកសិកម្ម
  • បង្ហាញស្មារតីសាមគ្គី និងគាំទ្រការងារកសិកម្មពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
  • ធ្វើការទស្សន៍ទាយបរិមាណទឹកភ្លៀង បរិមាណដំណាំ និងផ្សងរកដំណាំដែលត្រូវផ្សងជ្រើសរើសដើម្បីប្រកបការដាំដុះ ។

៣. ប្រៀបធៀបពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំគឺ ៖

១. អត្ថន័យ

+ បុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ= ភ្ជុំបិណ្ឌ+ បិណ្ឌ

  • ភ្ជុំ ( ន. ) ជួបជុំ ប្រមូលផ្ដុំ ....។
  • បិណ្ឌ ( ន. ) ដុំបាយ ពំនូតបាយ...។​

ដូចនេះបុណ្យភ្ជុំបិណ្ឌ គឺសំដៅពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនា ដែលព្រះពុទ្ធសាសនិកយើងនាំគ្នាយកចង្ហាន់ និងបាយបិណ្ឌប្រគេនព្រះសង្ឃដើម្បីឧទិ្ទសកុសលជួនវិញ្ញាណខ័ន្ធបេតជន

+ បុណ្យចូលឆ្នាំ គឺជាបុណ្យប្រពៃណីខ្មែរដែលប្រារព្ធឡើង ដើម្បីទទួលអំណេរសាទរាឆ្នាំថ្មី ។

          ១. ប្រៀបធៀប

+ លក្ជណៈដូច

  • ជាពិធីបិណ្យប្រពៃណីជាតិដូចគ្នា
  • ឧទ្និសកុសលដល់វិញ្ញាសាក្ខន្ធបេតជនដូចគ្នា
  • ជួបជុំគ្នាក្នុងទីវត្តអារាមដូចគ្នា

+ លក្ខណៈខុសគ្នា

ក. បុណ្យភ្ជុំបិណ្ឌ

  • គ្មានពូនភ្ជំខ្សាច់
  • មានលេងល្បែងប្រជាប្រិយ
  • គ្មានស្រង់ព្រះពុទ្ធរូប
  • រយៈពេល ១៥ថ្ងៃ ( ខាងរនោចភទ្របទ )
  • គ្មានជូនសំលៀកបំពាក់ដល់អ្នកមានគុណ
  • បេតជនដើររក៧វត្ត
  • មានបាយបិណ្ឌ
  • ប្រវត្តិរឿងប្រេតដែលជាញាតិព្រះបាទពិមិ្ពសារ
  • បង្សុកូលឧទ្ធិសកុសល
  • គ្មានការតុបតែងគេហដ្ឋាន
  • គ្មានគ្រឿងបូជាទេ

ខ​. បុណ្យចូលឆ្នាំ

  • មានពូនភ្នំខខ្សាច់
  • មានល្បែងប្រជាប្រិយ
  • មានសង់ព្រះពុទ្ធ
  • មានរយៈពេល ៣ ថ្ងៃ
  • មានជូនសំលៀកបំពាក់ដល់ព្រះ
  • មានជូនសំលៀកបំពាក់ដល់មានគុណ
  • គ្មានបេតជនដើររក ៧ វត្តទេ
  • គ្មានបាយបិណ្ឌ
  • ប្រវត្តិរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារ
  • អបអរសាទរផ្ទាល់ឆ្នាំចាស់ផ្ទាល់ចូលឆ្នាំថ្មី
  • មានការតុបតែងគេហដ្ឋាន
  • មានគ្រឿងបូជាទទួលទេវតា ។

៤. ក. ពិធីបុណ្យដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាបែបពុទ្ធសាសនាសុទ្ធសាធមាន ៖

  • ពិធីចូលវស្សា ចេញវស្សា
  • ពិធីបុណ្យកឋិនទាន
  • ពិធីបុណ្យផ្កា
  • ពិធីបុណ្យមាឃបូជា ពិសាខបូជា
  • ពិធីបុណ្យបច្ច័យបួន
  • ពិធីបុណ្យឆាកមហាបង្សុកូល
  • ពិធីបុណ្យទេសនាមហាជាតក
  • ពិធីបុណ្យពុទ្ធាភិសេក
  • ពិធីបុណ្យបំបួសនាគជាដើម ។​

ខ. បុណ្យចូលឆ្នាំ

  • មានពូនភ្នំខ្សាច់
  • មានល្បែងប្រជាបិ្រយ
  • មានស្រង់ព្រះពុទ្ធ
  • មានរយៈពេល ៣ ថ្ងៃ
  • មានជូនសំលៀកបំពាក់ដល់ព្រះ
  • មានជួនសំលៀកបំពាក់ដល់អ្នកមានគុណ
  • គ្មានបេតជនដើររក ៧ វត្តទេ
  • គ្មានបាយបិណ្ឌ
  • ប្រវត្តិរឿងកឋិលមហាព្រហ្ម និងធម្មបាលកុមារ
  • អបអរសាទរផ្លាស់ចូលឆ្នាំថ្មី
  • មានការតុបតែងគេហដ្ឋាន
  • មាសនគ្រឿងបូជាទទួលទេវតា ។

៥. ពិធីបុណ្យដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាសុទ្ធសាធមាន ៖

  • ពិធីចូលវស្សា ចេញវស្សា
  • ពិធីបុណ្យកឋិនទាន
  • ពិធីបុណ្យផ្កា
  • ពិធីបិណ្យមាឃបូជា ពិសាខបូជា
  • ពិធីបុណ្យបច្ច័យបួន
  • ពិធីបុណ្យឆាកមហាបង្សុកូល
  • ពិធីបុណ្យទេសនាសមហាជាតក
  • ពិធីបុណ្យពុទ្ធាភិសេក
  • ពិធីបុណ្យបំបួសនាគជាដើម

ពិធីបុណ្យដែលស្ថិតក្នុងឥទ្ធិពលពុទ្ធសាសនាផង និងព្រហ្មញ្ញសាសនាផងមាន ៖

  • ពិធីបុណ្យចម្រើនព្រះបរិត្ត
  • ពិធីបុណ្យស្រោចទឹករំដោះគ្រោះ
  • ពិធីសូត្រមន្ដរំដោះកម្មផល
  • ពិធីបុណ្យច្រត់ព្រះនង្គ័ល...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login