Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. នៅសម័យបុរាណគេនិយមប្រើវប្បធម៌បុរាណតើហៅវប្បធម៌អ្វី ?

២. តើសិល្បៈខ្មែរចែកជាប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ក្នុងនោះអ្នកចូលចិត្តងផ្នែកណាជាងគេ ? ព្រោះអ្វី ?

៣. តើចម្លាប់រឿងរាមកេរ្ដិ៍ និងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្តជាប្រភេទចម្លាប់អ្វី ? ហើយចម្លាប់ទាំងពីរនេះ ឆ្លាក់នៅផ្នែកខាងណានៃប្រាសាទះអង្គរវត្ត ?

៤. តើរឿងរាមកេរ្ដិ៍ និងកូរសមុទ្រទឹកដោះបានឆ្លុះបញ្ចាំងឪ្យឃើញអំពើវិស័យខ្លះនៅក្នុងសង្គមខ្មែរយើង ?

៥. តើរបាំមានប៉ុន្មាន ? ចូររៀបរាប់ ។ ចូររកឧទាហរណ៍ឪ្យបានបួនក្នុងមួយមុខៗ ។​

ចម្លើយ

១.​ ពូជខ្មែរមានឈាមជ័រជាអ្នកចេះដឹង រាល់ស្នាដៃទាំងអស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទាំងសំណង់ ទាំងធារាសាស្ត្រ សំណង់សាសនា លំនៅដ្ឋាន សុទ្ធតែប្រើប្រាប់យើងនូវការចេះដឹង និងចេះធ្វើដូចគ្ននា ។  រីឯវប្បធម៌រស់នៅលោកបានប្រើប្រាស់លុះសព្វថ្ងៃចាត់ជាស្ថាននាមរដ្ឋ ។ នោះគឺវប្បធម៌ទួលអង្គ កោះ គោក កំពង់ ក្រាំង តាំង ត្រាំ ខ្នុរ ...។

សូមជូនវប្បធម៌ កោះ កំពង់

  • កោះមានកោះកុង ឧកញ៉ាតី កោះនរាយណ៍ កោះអណ្តែត ចំណែកវប្បធម៍កំពុងវិញ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់សោម កំពង់ត្របែក..... ។ សព្វថ្ងៃកូនចៅជំនាន់ក្រោយរក្សាបន្តថែរក្សាកែលំអវប្បធម៍បុរាណតាមទីតាំងទីមួយៗ ពីជនបទដាច់ស្រយាល ក្លាយជាទីក្រុងរស់រវើក គួរកត់សម្គាល់ ។

២. សិល្បៈខ្មែរចែកជា៧យ៉ាងគឺ ស្ថាបត្យកម្ម ចម្លាក់ គំនូរ តន្ត្រី របាំ អក្សរសិល្ប៍ ភាពយន្ត ។ ក្នុងនោះខ្ញុំចូលចិត្តផ្នែកស្ថាបត្យកម្មជាងគេ ពីព្រោះផ្នែកនេះបានឆ្លុះបញ្ចាំងពីផ្នត់គំនិតដ៏សែនជ្រាលជ្រៅ របស់បុព្វបុរសដូនតាខ្មែរដែលមានសមត្ថភាពអាច យកដុំថ្មទំងន់រាប់តោន មកតំរៀបបន្តុបលើគ្នា កើតបានទៅជាប្រាសាទខ្ពស់ស្កឹមស្ពៃអាចបង្អួតរាងយ៉ាងសង្ហារដាក់ភ្ញៀវអ្នកបានមកទស្សនា ។

៣. ចម្លាក់រឿងរាមកេរ្តិ៍ និងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជាប្រភេទចម្លាក់លឺប ។ ចម្លាក់ទាំងពីរនេះស្ថិតក្នុងថែវទីពីរនៃប្រាសាទអង្គរវត្តផ្នែកខាងឆ្វេងដៃ និងស្តាំដៃនៃប្រាសាទអង្គរវត្ត ។

៤. រឿងរាមកេរ្តិ៍ និងកូរសមុទ្រទឹកដោះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវិស័យនៅក្នុងសង្គមខ្មែរយើងដូចជា ៖

+ រឿងរាមកេរ្តិ៍

  • ទំនៀមទម្លាប់ប្រពៃណីខ្មែរដូចជា ៖ ពិធីច្រត់ព្រះនង្គ័ល ជំនឿសត្វកុក អាពាហ៍ពិពាហ៍ ពិធីបុណ្យសព ( ដាក់អដ្ឋិធាតុក្នុងកោដ្ឋ )
  • អក្សរសាស្ត្រ អក្សសិល្ប៍ បទកំណាព្យខ្មែរបង្រមមកបានប្រាំបទគឺ បទកាកគតិ បន្ទោកកាក ព្រហ្មគីតិ ពំនោល និងភុជ្គលីលា។
  • វិស័យការពារជាតិ ការយករូបហនុមានមកធ្វើជានិមិត្តរូបនៃកងយោធពលខេមភូមិន្ទ និងការប្រើប្រាស់ នយោបាយការទូត ។

+ កូរសមុទ្រទឹកដោះ

  • ជំនឿលើកំណើតអប្សរា ដែលបានយកមកឆ្លាក់តាមជញ្ជាំងប្រាសាទបុរាណនានា ។
  • ផ្លាកសញ្ញារបស់គ.ជ.ប ដែលបានបង្ហាញពីប្រើប្រាស់បញ្ញាក្នុងសង្គ្រាម ( បញ្ចប់ការប្រើប្រាស់អាវុធ ) ។

៥. របាំមាន៣ គឺ ៖

  • របាំប្រពៃណី របាំត្រុដិ របាំគោះត្រឡោក របាំបេះក្រវាញ របាំក្ងោក ប៉ៃលិន
  • របាំក្បាច់បុរាណខ្មែរៈ របាំអប្សរា របាំថ្វាយព្រះពរ របាំទេពមនោរម្យ របាំមណីខលា
  • របាំប្រជាប្រិយៈ របាំរាំវង់ របាំរាំក្បាច់ របាំសារ៉ាវ៉ាន់ និងរបាំឡាំលាវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login