Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើវិស័យសិល្បៈមានប៉ុន្មានទម្រង់ ? គឺអ្វីខ្លះ ?

២. តើចម្លាក់បុរាណមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ។

៣. តើរូបចម្លាក់មានមុខងារអ្វីខ្លះ ?

៤. តើតន្រ្ដីខ្មែរមានអ្វីខ្លះ ?

៥. ភ្លេងប្រពៃណីខ្មែរមានភ្លេងអ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. វិស័យសិល្បៈមាន៧ទម្រង់សំខាន់ដូចជា ៖

  • សិល្បៈស្ថាបត្យកម្ម
  • សិល្បៈចំលាក់
  • សិល្បៈគំនូរ
  • សិល្បៈតន្ត្រី
  • សិល្បៈរបាំ
  • សិល្បៈភាពយន្ត
  • សិល្បៈវីដេអូ។

២. ចម្លាប់បុរាណមានបីប្រភេទគឺ ៖

  • ចម្លាប់លីប គឺជាក្បាច់ដែលគេឆ្លាក់លើផ្ទាំងថ្ម លូកចូលទៅក្នុងថ្ម មើលមិនសូវឃើញខ្ពស់ ឬ ផុសចេញពីផ្ទៃថ្មទេ ។
  • ចម្លាក់លៀន គឺក្បាច់ឆ្លាក់នៅលៀនចេញខ្ពស់ពីផ្ទៃថ្ម គឺគេដាប់សាច់ថ្មឪ្យជ្រៅមើលទៅរូបចម្លាក់ ហាក់ដូចជាផុសចេញពីផ្ទៃថ្ម ។ ក្បាច់នេះសំបូរនៅលើផ្ដែរលើសរសេរពេជ្រ លើជញ្ជាំង ។
  • ចម្លាក់លោត គឺធ្លាក់រូបនេះសត្វមនុស្សពុំមែននៅលើជញ្ជាំងដោយមានទម្រង់ព្រោះខ្លាចរលំដួល ។ ក្រោយមកទៀតគេឆ្លាក់រូបបដិមាដាច់តែឯង ដោយពុំចាំបាច់មានទម្រដូចមនុស្សទៀត ។

៣. រូបចម្លាក់មានមុខងារដូចជា ៖ ចម្លាក់សម្រាប់បូជា រូបបដិមា ព្រះពុទ្ធពោធិសត្វ ព្រះឥសូរ ព្រះព្រហ្ម នរាយណ៍ ជាដើម ...។

៤. តន្រ្ដីខ្មែរមាន ១២ ប្រភេទគឺ ៖

  • តន្ត្រីអារក្ស
  • តន្រ្ដីអាពាហ៍ពិពាហ៍
  • តន្រ្ដីពិណពាទ្យ
  • តន្រ្ដីមហោរី
  • តន្រ្ដីយីកេ
  • តន្ដ្រីបាសាក់
  • តន្រ្ដីចាប៉ី
  • តន្រ្ដីអាយ៉ៃ
  • តន្ដ្រីប្រីន
  • តន្រ្ដីឆៃយ៉ាំ
  • តន្ដ្រីស្គរឈ្នះ ( ខ្នងខែក )
  • តន្រ្ដីត្រៃល័ក្ខណ៍ ( កំដរសព ) ។

៥. ភ្លេងប្រពៃណីមានភ្លេងមាន ៖

  • ភ្លេងមហោរី
  • ភ្លេងពិណពាទ្យ
  • ភ្លេងក្លងខែង
  • ភ្លេងឆៃយ៉ាំ
  • ភ្លេងគងស្គរ
  • ភ្លេងមង្គល
  • ភ្លេងអារក្ស
  • ភ្លេងស្គរយោល
  • ភ្លេងប៉ីកែវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login