Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើខ្មែរភាពយន្តចែកជាប៉ុន្មានប្រភេទ ?

២. ចូររៀបរាប់តន្រ្ដីខ្មែរឪ្យក្បោះក្បាយ ។

៣. តើមូលដ្ឋានទ្រទ្រងអភិវឌ្ឍសិល្បៈខ្មែរនោះគឺអ្វីខ្លះ ? ចូរបង្ហាញ ។

៤. ក្នុងនាមជាយុវជនល្អ តើអ្នកភារកិច្ច និងអាកប្បកិរិយាបែបណាចំពោះសិល្បៈវប្បធម៌ជាតិ ?

៥. តើហេតុអ្វីបានជាគេថាសិល្បៈខ្មែរបុរាណជាសិល្បៈខាងសាសនា ?

ចម្លើយ

១.  ខ្សែភាពយន្តចែកជា ៖

  • ភាពយន្តមនោសញ្ចេតនា ឬចិត្តសាស្ត្រ
  • ភាពយន្តរឿងនិទាន
  • ភាពយន្តរឿងកំប្លែង
  • ភាពយន្តគំនូរជីវចល
  • ភាពយន្តស៊ើបអង្កេត
  • ភាពយន្តយុទ្ធសិល្ប៍បុរាណ
  • ភាពយន្តបែបប្រវត្តិសាស្ត្រ
  • ភាពយន្តអំពីសង្គ្រាម
  • ភាពយន្តឯកសារ
  • ភាពយន្តបែបវិបត្តិ សង្គម
  • ភាពយន្ត ហូលីវូតខូវបយ ។

ម្យ៉ាងទៀតភាពយន្ដចែកជាបីផ្នែកគឺ ៖ ភាពយន្ដរឿង ភាពយន្ដរឿង ភាពយន្ដគំរូជីវចលនិងភាពយន្ដឯកសារសត្វ ។

២. ឈ្មោះតន្ត្រីខ្មែរមានដូចជា ៖

  • តន្រ្តីអារក្ស ប្រគុំជាការដឹងគុណ និងឲ្យមានអារក្សអ្នកតាជួយថែរក្សា
  • តន្ដ្រីអាពាហ៍ពិពាហ៍ ប្រគុំកំដរពិធីការ និងដាស់ស្មារគឺសាមីសងខាង
  • តន្ត្រីមហោរី តំណាងជីវិតរស់នៅពិតៗរបស់ខ្មែរ
  • តន្រ្ដីយីកេ តំណាងភាពទន់ភ្លន់សម្រាប់កំដរល្ខោនទម្រង់យីកេ
  • តន្ត្រីបាសាក់ សម្រាប់កំដរល្ខោនទម្រង់បាសាក់
  • តន្ត្រីអាយ៉ៃ ប្រើសម្រាប់ធ្វើបរិយាកាសសប្បាយរីករាយ
  • តន្ត្រីចាប៉ី សម្រាប់ច្រៀងក្បួនសាស្ត្រា ការប្រៀនប្រដៅកូនចៅ
  • តន្រ្តីឆៃយុំា សម្រាប់លេងក្នុងពិធីបុណ្យដែលមានភាពសប្បាយរីករាយ
  • តន្ត្រីស្គរឈ្នះ ប្រើសម្រាប់បំពេញបេសកម្មលើសមរភូមិ ឬងង្ហែរសព
  • តន្ត្រីពិណពាទ្យ សម្រាប់កំដរបាំក្បាច់បុរាណ
  • តន្ត្រីបឹ្រន ដើម្បីសុំពរជ័យពីវត្ថុសក្តិសិទ្ធិ
  • តន្ត្រីត្រៃល័ក្ខ សម្រាប់កំដរសព ។

៣. មូលដ្ឋានទ្រទ្រង់អភិវឌ្ឍសិល្បៈខ្មែរនោះគឺ ៖

  • មូលដ្ឋានភូមិសាស្ត្រ
  • មូលដ្ឋានប្រវត្តិសាស្ត្រ
  • មូលដ្ឋានសាសនា ។

៤. ក្នុងនាមជាយុវជនល្អ អ្នកត្រូវតែភារកិច្ច និងអាកប្បកិរិយាបែបណាចំពោះសិល្បៈវប្បធម៌ជាតិដូចតទៅ ៖

  • ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយតាមគ្រប់រូបភាព
  • ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈវប្បធម៌ជាតិ
  • រួបរួមស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
  • បណ្ដុះទឹកចិត្តស្រឡាញ់សិល្បៈវប្បធម៌
  • ផ្សព្វផ្សាយឪ្យបានច្រើនតាមគ្រប់រូបភាពទាំងក្នុងប្រទេស និងជ្រៅប្រទេសលើសិល្បៈវប្បធម៌ជាតិ
  • គ្រប់គ្នាត្រូវតែនិយមឪ្យតម្លៃលើស្នាដៃជាតិរបស់ខ្លួន ។

៥. បានជាគេថាសិល្បៈខ្មែរបុរាណជាសិល្បៈខាងសាសនាព្រោះ ៖

+ សំណង់ស្ថាបត្យកម្ម

  • ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឧទាហរណ៍ ៖ ប្រាសាទអង្គរវត្តឧទ្ធិសដល់ព្រហ្មញ្ញសាសនាគណវិណ្ណុនិយម
  • វត្តអារាមព្រះពុទ្ធសាសនា
  • គូទឹកព័ទ្ធជុំវិញប្រាសាទ

+  បដិមា ( រចនាបថ ) រូបព្រះព្រហ្ម រូបព្រះពោធិសត្វ ឥសូរ ហោជាង ផ្តែរ រូបទេពអប្សរជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login