សំណួរ
១. តើជាតិខ្មែរនៅសម័យអង្គរមានរចនាបថអ្វីខ្លះ ? ចូររៀបរាប់ ។
២. ចូររកមើលពីភាពដូចគ្នា និងខុសនៃរបាំក្បាច់បុរាណ និងរបាំប្រពៃណីជនជាតិ ។
៣. ចូរបង្ហាញរចនាបថសំណង់ក្នុងរង្វង់ឆ្នាំ ៩២១-៩៦៨ ។
៤. តើខ្មែរមានសិល្បៈដែរឬទេ ? ចូរសង្ខេបខ្លីៗផង ។
៥. ចូររកស្នាដៃបុរាណក្លាយជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោក ។
ចម្លើយ
១. តាមឯកសារបុរាណវិទ្យា និងស្ថាបត្យកម្មគេអាចអះអាងថាៈខ្មែរបុរាណចេះ ដឹង បន្ថែមបន្ទាប់រហូតសល់ស្នាដៃតទៅ ៖
- រចនាបថគូលេន នៅលើភ្នំធម្មជាតិ គូលេទហៅថា មហេន្រ្ទបរិពត៌ដោយជ័យវរ្ម័នទី២ ( គ.ស៨០៦-៨៥០ ) រាជ្យបានប្រកាសឯករាជ្យជាតិ ហើយជាស្តេចចក្រវាឡ គោរពលទ្ធិទេវរាជ ។
- រចនាបថព្រះគោ លើផ្ទៃដីរាបស្មើតំបន់រលួស ។ រាជស្តេចឥន្ទ្រវរ្ម័នទី១ ( ៨៧៧-៨៨៩ ) ទីក្រុងទឹកទី១ ហៅបារាយណ៍ឥន្រទតដាក ។
- រចនាបថបាខែង លើភ្នំកណ្តាលបាខែង យសោធរបុរៈជាទីក្រុងទី១នៅតំបន់អង្គរ ។ ( ៨៨៩ -៩២១ ) យសោវរ្ម័នទី១ ។
- រចនាបថកោះកេរ ចម្ងាយពីអង្គរ ១០០ គ.ម ដោយជ័យវរ្ម័នទី៩ (១២១- ៩៤៤ ) ទីក្រុងលិង្គបុរៈ ។ ប្រាសាទធំប្លង់សាជី ៧ ថ្នាក់កំពស់៣៥ ម៉ែត្រ ។ សំណង់ផ្ទាល់ដៃចំឡងពីបាខែង តែពង្រីកខ្នាត ក្លាយជាប្រាសាទភ្នំវិញ ។
- រចនាបថបន្ទាយស្រី រាជជ័យវរ្ម័នទី៥ ( ៩៤៤-៩៦៨ ) សាងដោយរាជគ្រូយស្ទជវរហៈ ចម្ងាយ ៣០ គ.ម ពីអង្គរ ។
- រចនាបថឃ្លាំង រាជសូរិយាវរ្ម័នទី១ ( ១០០២-១០១០-១០៥០ ) ឃ្លាំង ឯកភ្នំ ជីសូរ ព្រះវិហារ វិមានអាកាស
- រចនាបថបាពួន រាជឧទ័យាទិត្យាវរ្ម័នទី២ ( ១០៥០-១០៦០-១០៨០ )
- រចនាបថអង្គរ រាជ្យសូរិយាវរ្ម័នទី២ (១១១៣- ១១៥០ ) បរមវិស្ណុលោក ។
- រចនាបថបាយ័ន រាជ្យជ័យវរ្ម័នទី៧ ( ១១៨១- ១៦៦០ ) ។
២. ភាពដូចគ្នា និងខុសគ្នានៃរបាំក្បាច់បុរាណ និងរបាំប្រពៃណីជនជាតិគឺ ៖
+ ភាពដូចគ្នា
- ប្រើក្បាច់រាំដូចគ្នា
- តាមបទភ្លេង និងចំរៀង
- មានអ្នកដឹកនាំ និងមានអ្នកមើល
- មានការហាត់រៀន និងហាត់សមជាមុន
- មានរយៈពេលប្រហាក់ប្រហែលគ្នា ៧-១២ នាទី
- បានបម្រើមហាជន បំរើជំនឿ ទ្រទ្រង់វប្បធម៌ជាតិ។
+ ភាពខុសគ្នា
របាំក្បាច់បុរាណ
- នារីភេទទាំងអស់
- ក្រមុំ ឬវ័យស្រស់ស្អាត
- ភ្លេងពិណពាណ្យ
- ក្បាច់មានក្បួនខ្នាតល្អឆើត
- ស្លៀកពាក់ដូចទេពធីតា
- រស់នៅក្នុងវាំង
- គេជាអ្នកប្រាជ្ញ
- ប្រភេទសិល្បៈទេវៈ ។
របាំប្រពៃណី
- មានប្រុសស្រី
- វ័យចំណាស់ភាគច្រើន
- ឧបករណ៍សាមញ្ញ
- ក្បាច់មិនសូវល្អពេកទេ
- លំនាំប្រពៃណ៏ចង់ប៉ឹង
- រស់តាមសហគមន៍
- ចាស់ទុំតាមសហគមន៍
- លំនាំសិល្បៈព្រលឹង ដែនអាយ អ្នកតា ។
៣. រចនាបថសំណង់ក្នុងរង្វង់ឆ្នាំ ៩២១-៩៦៨ គឺ ៖
+ គ.ស ៩២១-៩៤៤ ជារាជ្យជ័យវរ្ម័នទី៤ ហៅថារចនាបថកោះកេរ សេ្ដចនេះ ទៅកសាងទីក្រុងថ្មីឆ្ងាយ ១០០ គ.ម ពីតំបន់អង្គរ ។ ព្រះអង្គបានគោរពប្រពៃណីដូចតទៅ ៖
- កសាងជារាស្ត្រ ( បារាយណ៍ រហាល )
- កំពែងទីក្រុង ព្រះបរមរាជវាំង ប្រាសាទ ពិសេសបដិមា ចេះពង្រីកខ្នាតបញ្ចូលព្រលឹង បំពាក់ជីវិត មានសកម្មភាព មានបដិមារូបគ្រុឌ ជាភស្តុតាង តាំងនៅសារមន្ទីរជាតិភ្នំពេញ ។
+ គ.ស ៩៤៤-៩៦៨ រាជព្រះបាទជ័យវរ្ម័នទី៥ ពិតមែនតែអ្នកកសាងជារាជគ្រូ ជាអ្នកមាមសទ្ទាផ្ទាល់ ។
- សំណង់នេះក៏ប្រាសាទបន្ទាយស្រី
- ស្នាដៃនេះចេះបង្រួញខ្នាត តូចច្រឡឹង
- ពោរពេញទៅដោយសិល្បៈក្បាច់លំអរស់រវើក តួប្រាសាទនៅលើប្រាង្គ តែមួយល្អឆើត ចេះតភ្ជាប់ហោជាង បង្គោលលិង្គ រូបចម្លាក់ ម្ករ នាគ ហនុមានតោ តុបតែងរឿងរាមកេរ្តិ៍ មហាភារតយ៉ាងស្រស់បំព្រង ។
ខាងលើបានបង្ហាញនូវចំណេះដឹង ចំណេះធ្វើឲខ្មែរបុរាណលើ ៖
- ចេះជ្រើសរើសទីតាំង
- ចេះប្រើទិស
- ចេះកសាងថ្មី គម្រោងប្លង់
- ចេះរិះរកសម្ភារៈសំណង់
- ចេះជ្រៅជ្រះបច្ចេកទេសសាងសង់ និងការតភ្ជាប់ថ្ម
- ចេះបង្កើត លំអសំណង់អំពីថ្មភក់ ថ្មពណ៌ផ្កាឈូកនៅប្រាសាទបន្ទាយស្រីនេះជាពិសេសបំផុត
- ចេះបង្ហាញទស្សនៈសំណង់ និងបរិស្ថានថែមទៀត ។
សរុបខ្លី រចនាបថខាងលើពិតជាមានបច្ចេកទេសវិទ្យា ទស្សនវិទ្យា និងជំហរវប្បធម៌វិទ្យាគួរគោរពរៀនសូត្រ ។
៤. ការពិតជីវិតខ្មែរគ្រប់រូបរស់នៅជាមួយសិល្បៈជានិច្ច ។ តាមទំព័រប្រវត្តិវិទ្យាប្រាប់ថាជាតិខ្មែរចេះប្រើសិល្បៈស្មើគ្រប់ដង្ហើមចេញចូល ឬ កត់សម្គាល់ ។
+ សិល្បៈបួនៈ ចេះកាត់នេះ ប៉ាក់ សំលៀកបំពាក់
- ចេះតុបតែងកាយ តាមពេលបុណ្យពិសេសពេលអាពាហ៍ពិពាហ៍កូនចៅ ។ នៅពេលសមាជិកណាស្លាប់គ្រួសារខ្មែរក៏ចេះរៀបចំជីវិតបានសមស្របគួរកោតសរសើរ ។
- ចេះដាំស្ល នំ ចំណី បង្អែម និងការវេចខ្ចប់ ។
+ សិល្បៈច្បងទាំង៧
- អក្សរសិល្ប៍ មានពាក្យ មានសូរ មានរបៀបសរសេរ
- របាំ មានរបាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ប្រពៃណី ប្រជាប្រិយ
- តន្រ្ដី មានអាក្សរ ភ្លេងការ មហោរី ពិណពាណ្យ ឆៃយ៉ាំ...
- គំនូរ នៅតាមជញ្ជាំងព្រះវិហារ វត្តអារាម មានរឿងរាមកេរ្តិ៍ នៅព្រះវិហារព្រះកែវមរកត ព្រះវេស្សន្តព្រះវិហារ និងវត្តអារាមជាដើម ។
- ចម្លាក់ ចម្លាក់លិប ចម្លាក់លៀន និងចម្លាក់លោត ។
- សំណង់ស្ថាបត្យកម្ម ប្រាសាទបុរាណ
- ភាពយន្ត ល្ខោនស្បែក ឬ ល្ខោនស្រមោល សិល្បៈទី៧ ។
៥. ស្នាដៃបុរាណក្លាយជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោករួមមាន ៖
- ប្រាសាទអង្គរវត្ត រាជសុរិយាវរ្ម័នទី១ (១១១៣-១១៥០) ១៤ ធ្នូ ១៩៩២
- របាំបុរាណ អប្សរា ស.វទី៣ ( ៧ វិច្ឆិកា ២០០៣ )
- ល្ខោនស្បែក ឬស្រមោល ស.វទី១០ ( ១៥ វិច្ឆិកា ២០០៥ )
- ប្រាសាទព្រះវិហារ សុរិយាវរ្ម័នទី១ ( ៧ កក្កដា ២០០៨ ) ។