Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើជំរឿនមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ?

២. តើសាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមមានទីតាំងនៅឯណា ? តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវការកាត់ក្ដីរួចមកហើយ ? តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្ដេច ?

៣. ដូចម្ដេចដែលហៅថាជនជាប់ចោទ ? តើជនជាប់ទោចត្រូវទទួលការចោទប្រកាន់នាពេលនោះមានឈ្មោះណាខ្លះ ? ចូររៀបរាប់ដោយប្រាប់ពីអតីតមុខងាររបស់ពួកគេផង ។​

៤. តើជនជាប់ចោទ ( ឬជនសង្ស័យ ) ត្រូវបានចោទប្រកាន់ថាបានប្រព្រត្តិបទក្រិដ្ឋពីយ៉ាងគឺអ្វីខ្លះ ?

៥. តើសិល្បៈមានន័យដូចម្ដេច ?

ចម្លើយ

១. ជំរឿនមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ៖

  • ប្រមូលទិន្នន័យ ដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជារាស្ត្រ អត្រាកំណើតមរណៈ តំហយចុះ អត្រាអនក្ខរជន អត្រាភាពក្រីក្រ បញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន និងបណ្តាមូលហេតុផ្សេងៗទៀតដែលពាក់ព័ន្ធ
  • ចង្អុលបង្ហាញជាមូលដ្ឋាន វិភាគលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ហើយព្យាករណ៍ទស្សន៍ទាយអំពីទំហំនៃតម្រូវការរបស់ប្រជាពលរដ្ឋទាពេលអនាគតដើម្បីឲ្យស្ថាប័នជំទាញផ្តល់យោបល់ជូនរដ្ឋាភិបាល និងមូលដ្ឋានសម្រាប់រដ្ឋាភិបាលដើម្បីធ្វើការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យសមហេតុសមផល ។
  • សាងផែនការអភិវឌ្ឍលើគ្រប់វិស័យឲ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយធានាបានស្ថិរភាព តុល្យភាព និងចំទិសដៅតម្រូវការចាំបាច់ ដើម្បីសុពលភាពសង្គម ។
  • ផ្តល់លទ្ធភាពដល់សហគមន៍អន្តរជាតិ ស្ថានទូតនៃបណ្តារប្រទេសជាមិត្តអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រជាតិ អ្នកពាក់ព័ន្ធកម្មវិធីជំនួយអភិវឌ្ឍ ដើម្បីកំណត់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅ ។ អាចដាក់ជាគោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅផងដែរ ។
  • បង្កលក្ខណៈងាយស្រួលដល់វិនិយោគក្នុងស្រុក និងបរទេសបណ្តាក់ទុនរកស៊ី និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រកចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ ។

២. សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមមានទីតាំងនៅភូមិអង្គឃុំកន្ទោក ស្រុកអង្គស្នួល តាមបណ្តោយផ្លូវជាតិលេខ៤ ខេត្តកណ្តាល ។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវបានធ្វើការកាត់ក្តីរួចមកហើយគឺប៉ុល ពត និងអៀងសារី (ឆ្នាំ១៩៧៨) ។ ចៅក្រមត្រូវតែងតាំងឡើងដោយមិត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាគឺមានចៅក្រម និងព្រះរាជអាជ្ញាអន្តរជាតិចំនួន១៦រូបដែលអញ្ជើញមកពីប្រទេស១០ ផ្សេងៗគ្នា ចៅក្រម និងព្រះរាជអាជ្ញាកម្ពុជាចំនួន ១៧រូប

៣. ជនជាប់ចោទ គឺជាជនសង្ស័យដែលព្រះរាជអាជ្ញាជឿថាខ្លួនមានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់ថាជាជនដែលបានប្រព្រឹត្តល្មើសណាមួយនិងបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅតុលាការហើយ ។ ជនជាប់ចោទត្រូវទទួលការចោទប្រកាន់នាពេលនោះមាន ៥ រូបគឺ

  • ខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិតេយ្យ
  • នួន ជា អតីតប្រធានរដ្ឋសភាកម្ពុជាប្រជាធិបតេយ្យ
  • អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស
  • អៀង ធារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
  • កាំង ហ្គេចអៀវ ហៅឌុច អតីតប្រធានគុកទួលស្លែង ឬគុកស.៦១

៤. ជនជាប់ចោទ (ឬជនសង្ស័យ ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋពីរយ៉ាងគឺ ៖

ក. តាមច្បាប់ប្រទេសកម្ពុជា

  • អំពើមនុស្សឃាត
  • ការធ្វើទារុណកម្ម
  • ការធ្វើទុក្ខបុកម្នេញខាងសាសនា

ខ. តាមច្បាប់អន្តរជាតិគឺ

  • អំពើប្រល័យពូជសាសន៍
  • ឧក្រិដ្ឋប្រឆាំងនឹងអំពើមនុស្សជាតិ
  • ឧក្រិដ្ឋកម្មសង្គ្រាម
  • ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិវប្បធម៌

៥. សំល្បៈ គឺសំដៅយកការងារផ្សេងៗជំនាញហត្ថកម្មបែបយ៉ាងដែលមានសិល្ប៍ ពោលគឺធ្វើឲ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់សាប់។ សិល្បៈមានច្រើនប្រភេទណាស់ដូចជា សិល្បៈរបាំ ចំរៀងគំនូរសំណង់សូឲ្យរូប.... ។ សិល្បៈ គឺសំដៅទៅលើអ្វីៗ ដែលបម្រើភ្នែក និងត្រចៀកដល់មហាជនទូទៅឲ្យចាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្តាប់....។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login