សំណួរ
១. ចូរនិយាយពីប្រភពរបាំក្បាច់បុរាណ និងប្រវត្តិប្រជាប្រិយ និងរបាំប្រពៃណី ។
២. តើរបាំអប្សរបង្កើតជាផ្លូវនៅឆ្នាំណា ? សមិទ្ធិករជានរណា ? ចលនានៃរបាំអក្សរាដែលមានសភាពយឺតៗ បានបង្កង់នូរខ្លឹមសារអ្វីខ្លះ ?
៣. តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិនៅត្រង់ណា ?
៤. ក្នុងនាមជាយុវជនល្អ តើអ្នកត្រូវមានភារកិច្ច និងអាកប្បកិរិយាបែបណាចំពោះសិល្បៈវប្បធម៌ជាតិ ?
៥. សិល្បៈជាអ្វី ? តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រងណា ?
ចម្លើយ
១. ប្រវត្តិរបាំក្បាច់បុរាណ គឺមានប្រភពមកពីព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង ។ ប៉ុន្តែសិល្បៈរបាំខ្មែរមានកំណើតមុនស.វទី១ មកម៉្លេះព្រោះថាពេលដែលព្រហ្មញ្ញសាសនាតដែល ពៃណី។ របាំខ្មែរ មានបីីរនាក់ ។ ែលស្រ្ដីខ្មែរគ្រប់រូបប្រកាន
ាមនោសញ្ចោតនាដ៏ប្រពៃរបស់ស្រ្ដីខ្មែរដែលមានចិត្តស្មោះត្រង់ ភក្ដីភា និងព្រះពុទ្ធសាសនាចូលមកខ្មែរមានជំនឿលើអារក្សអ្នកតារួចទៅហើយដោយមានពិធីបន់ស្រន់សែនព្រេនផ្សេងៗ ទៅតាមតំបន់នានានៃដែនដីកម្ពុជរដ្ឋ ។ ឧទាហរណ៍ ៖ របាំអប្សរា របាំទេពមនោរម្យ មណីមេខលា..។
- ប្រវត្តិរបាំប្រជាប្រិយខ្មែរគឺ កើតចេញពីប្រជាជនភាគកណ្តាល ។ ប្រជាជននៅតាមតំបន់ខាងលើ គ្មានរបាំប្រជាប្រិយ គឺមានតែរបាំប្រពៃណី ។ ប្រជាជនខ្មែរប្រកបរបរកសិកម្ម គេនាំគ្នាបង្កើតបានជារបាំទៅតាមតំបន់ ឬភូមិភាគ ។ ពេលណាក៏ដោយក៏អាចសំដែងបានរបាំនេះដែរ ពិសេសនៅពេលមានបុណ្យទានផ្សេងៗជាចូលជា ចូលឆ្នាំ បំបួសនាគ... ។ ឧទាហរណ៍ ៖ របាំរាំវង់ រាំក្បាច់ សារាវ៉ាន់ ឡាំលាវ ចូកកំពឹស...។
- ប្រវត្តិរបាំប្រពៃណីខ្មែរ កើតចេញពីកន្លែងណាដែលមានព្រៃប្រឹក្សា អារក្សអ្នកតា ខ្មោចព្រាយ បិសាច ទឹកជ្រោះ ជ្រលងដងអូរ ដែលគ្របដណ្តប់មនុស្សធ្វើឲ្យមនុស្សខ្លាច ។ ទាំងនេះមនុស្សបង្កើតបានជារបាំប្រពៃណី របាំសម្រាប់ជំនឿប្រចាំភូមិភាគ ឬតំបន់របស់ខ្លួន ។ ឧទាហរណ៍ ៖ របាំត្រដិ របាំកាប់ក្របីផឹកស្រា បេះក្រវ៉ាញ.....។
២. របាំអប្សរាបង្កើតជាផ្លូវការនៅឆ្នាំ ១៩៦០ ដោយព្រះមហាក្សត្រីយាន៍ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ហើយតួអង្គអប្សរាទី១ គឺម្ចាស់ក្សត្រីបុប្ផាទេវី ។
អត្ថន័យរបាំអប្សរាផ្អែកលើចលនារាំមានដូចជា ៖
- ចង់បញ្ជាក់ប្រាប់នូវស្ថានភាពសម្បូរសប្បាយនៃសង្គមខ្មែរ ដោយសារជាតិសាសន៍មានធនធានមនុស្ស និងអរិយធម៌ខ្ពស់ត្រដែត
- បង្ហាញពីដួងព្រលឹងនៃជាតិខ្មែរ ដែលជាជនជាតិមួយស្លូតបូត ផ្អែមល្ហែមរួសរាយរាក់ទាក់ គ្មានកង្វល់ និងប្រកាន់ភ្ជាប់នូវព្រះធម៌
- បង្ហាញនូវភាពទន់ភ្លន់ ឫកពារសុភាពរាបសារ ថ្លៃថ្នូររបស់ខ្មែរគ្រប់រូបភាព
- បង្ហាញគំខិតច្នៃប្រឌិតរស់រវើករបស់ជាតិខ្មែរក្នុងការរក្សាចរឹកលក្ខណៈខ្មែរលើផ្នែកតុបតែងកាយ សំលៀកបំពាក់ និងកាយវិការរាំរបាំនានាដែលសក្តិសមល្អឥតខ្ចោះ។
៣. តម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ ៖
- សោភ័ណ្ឌភាព ទឹកដៃ គំនិតច្នៃ គំនិតច្នៃប្រឌិត របស់សិល្បៈករ...
- ខ្លឹមសារៈ អត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ...
- ចំណង់ចំណូលចិត្ត និងការគោរពបូជារបស់មហាជន ឧទាហរណ៍ ប្រាសាទបាយ័នមានមុខបួន តំណាងឲ្យព្រហ្មវិហារធម៍ទាំងបួន តំណាងឲ្យឧត្ដមគតិ... ។ ហើយត្រូវបានប្រជាជឲគោរពបូជា។
៤. ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ចនិងអាកប្បកិរិយាចំពោះសិល្បៈវប្បធម៌ជាតិដូចជា ៖
- ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយតាមគ្រប់រូបភាព
- ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ
- រួមគ្នាស្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
- បណ្ដុះទឹកចិត្តស្រឡាញ់សិល្បៈវប្បធម៌
- ផ្សព្វផ្សាយឱ្យបានច្រើន តាមគ្រប់រូបភាពទាំងក្នុងប្រទេសនិងក្រៅប្រទេសទៅលើសិល្បៈវប្បធម៌ជាតិ
- គ្រប់គ្នាត្រូវតែនិយមឲ្យតម្លៃទៅលើស្នាដៃជនជាតិរបស់ខ្លួន ។
៥. សិល្បៈ គឺជាជំនាញ ឬចំណេះដឹងហត្ថកម្មគ្រប់បែបយ៉ាងដូចជាធ្លាក់ គួរការរចនាវិចិត្រ ការតុបតែង ច្រៀង តន្ត្រី ខឹងរបាំជាដើម ។
- សិល្បៈ គឺជាអ្វីៗ ដែលជាស្នាដៃមហាជន បង្ហាញអត្តសញ្ញាណជាតិ ។
- សិល្បៈ គឺជាការងារដោយផ្ទាល់រវាងមនុស្ស មិងមនុស្ស និងធម្មជាតិមនុស្ស និងវាសនាអនាគតរបស់ប្រទេសជាតិ ។
- សិល្បៈ ជាការទ្រទ្រង់សញ្ញាណសង្គម ។
- សិល្បៈ ជាភស្តុតាងដែលមនុស្សស្គាល់ពីធម្មជាតិ ស្គាល់ពីសង្គម និងស្គាល់ពីអារម្មណ៍ចិត្តរំភើបរបស់មនុស្ស ។