សំណួរ
១. តើភ្លេងណាមួយដែលបង្កបរិយាកាសសប្បាយរីករាយ ? គេចូលចិត្តលេងក្នុងពិធីអ្វីខ្លះ ?
២. តើរូបអប្សរតំណាងអ្វី ? តាមរយៈរូបអក្សរតើគេអាចយល់ពីចរិតលក្ខណៈរបស់ជនជាតិដូចម្ដេចខ្លះ តើរបាំអប្សរាមានប្រភពមកពីរបាំអ្វី ?
៣. តើអប្សរាដែលបុព្វបុរសខ្មែរបានឆ្លាក់ជាប់នឹងជញ្ជាំងនៃប្រាសាទនានាតំណាងអ្វីខ្លះ ? តើជនបរទេសខ្លះបានបំភ្លៃថាដូចម្ដេចខ្លះចំពោះចម្លាក់អប្សរាទាំងនោះ ?
៤. ដើម្បីជួយថែរក្សាភ្លេងខ្មែរឪ្យបានគង់វង្ស តើអ្នកត្រូវធ្វើដូចម្ដេច ?
៥. ដូចម្ដេចដែលហៅថារបាំ ? មានប៉ុន្មានបែប ? គឺអ្វីខ្លះ ?
ចម្លើយ
១. ភ្លេងដែលបង្កបរិយាកាសសប្បាយរីករាយគឺភ្លេងឆៃយ៉ាំ ។ គេចូលចិត្តលេងពិធីដូចជា ៖
- បុណ្យផ្កា
- បុណ្យកថិន
- បុណ្យបំបួសនាគ ។
២. រូបអប្សរាតំណាងនូវ ៖
+ រូបអប្សរាជាតំណាងស្រ្ដីរបាំសួគ៌ា
- រូបអប្សរាតំណាងឪ្យសិល្បៈមួយចំណោមសិល្បៈនានារបស់ខ្មែរ
- រូបអប្សរាតំណាងឪ្យបវរកញ្ញាខ្មែរ ( នារីខ្មែរ )
+ តាមរយៈរូបអប្សរាគេយល់ពី
- យល់ចិត្តគំនិតរបស់ជនជាតិខ្មែរ
- ពីភាពទន់ភ្លន់ ស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់ ឧស្សាហកម្មព្យាយាម
+ ប្រភពនៃរបាំអប្សរា ( ចំណុចណាមួយក៏បាន )
- របាំតន្តី
- របាំបុរាណ
- របាំព្រះរាជទ្រព្យ ( ល្ខោនហ្លួង ) ។
+ គេលេងរបាំក្នុងពិធី
- ពិធីថ្វាយព្រះពរ ជូនពរ
- អបអរសាទក្នុងពិធី ( ពិធីបុណ្យក្នុងទ្វារទសមាស ) ។
៣. អប្សរាដែលបុព្វបុរសខ្មែរបានឆ្លាក់ជាប់នឹងជញ្ជាំងនៃប្រាសាទនានាតំណាងដូចជា ៖
- តំណាងសោភ័ណភាព និងសេចក្ដីសេ្នហាបរិសុទ្ធ ស្នេហាថ្លៃថ្នូរដែលជាសេចក្ដីប្រាថ្នាចង់បានរបស់មនុស្សគ្រប់ៗគ្នា ករណីនេះខ្មែរតែងប្រដូចនារីខ្មែរដែលរូបសម្បត្តិល្អ ចរិយាសម្បត្តិសមសួនទៅនឹងទេពអប្សរាឬ ស្រីគ្រប់លក្ខណ៍ ។
- តំណាងទស្សនៈមាតាធិបតេយ្យគឺតាំងពីយូរលង់ណាស់មកហើយខ្មែរតែងចាត់ទុកស្រ្ដីជាធំ និងលើកតម្កើងស្រ្ដីភេទឥតលំអៀងរៀងេហូតមក ។
- តំណាងចិត្តស្រស់ស្រាយ រាក់ទាក់នៃស្រ្ដីខ្មែរចំពោះជនប្រុសស្រីទូទៅគឺជាមនោសញ្ចោតនាដ៏ប្រពៃរបស់ស្រ្ដីខ្មែរដែលមានចិត្តស្មោះត្រង់ ភក្ដីភាពគោរពស្រឡាញ់មនុស្សដូចគ្នាឥតប្រកាន់វណ្ណៈពណ៌សម្បុរ
- តំណាងសិរិសួស្ដី ភាពរីកចម្រើន ត្រជាក់ត្រជុំ គឺស្ដ្រីជាកត្តានៃស្ដេចក្ដីសុខក្នុងគ្រួសារ និងសង្គម ។
- តំណាងភាពទន់ភ្លន់ ស្រគត់ស្រគុំ និងភាពម៉ឺងម៉ាត់របស់ស្ដ្រីខ្មែរគឺជាឥរិយាបថដ៏ល្អកម្ររកបានដែលស្រ្ដីខ្មែរគ្រប់រូបប្រកាន់ខ្ជាប់ រក្សាទុកក្នុងខ្លួនគេម្នាក់ ។
៤. ដើម្បីជួយថែរក្សាភ្លេងខ្មែរឲ្យបានគង់វង្សយើងត្រូវ ៖
- សិក្សាស្រាវជ្រាវឲ្យស្គាល់ ឧបករណ៍ និងភ្លេងរបស់ខ្មែរបានច្បាស់លាស់ជៀសវាងការភាន់ច្រឡំ វាយស្មានភ្លេងខ្មែរថាជាភួងបរទេសទៅវិញ
- ជួយអប់រំខ្មែរដូចគ្នាឲ្យមានគំនិតស្មារតីស្រឡាញ់ និងថែរក្សាឧបករណ៍បទភ្លេង ទំនុកច្រៀងរបស់ជាតិយើងគ្រប់ទិសទីទាំងអស់
- កុំស្រើបស្រាលទៅតាមបទភ្លេងបរទេស ហើយមើលស្រាលចំពោះឧត្តមភាពពីរោះរបស់ភ្លេងខ្មែរឡើយ
- ត្រូវនាំគ្នារៀនសូត្រ ប្រគុំភ្លេងខ្មែរឲ្យចេះចាំគ្រប់គ្នា និងការតាក់តែងទំនុកច្រៀងផ្សេងៗឲ្យបានច្រើន រួចប្រើភ្លេងខ្មែរលេងទៅតាមទំនុកច្រៀងនោះផង
- ត្រូវឧស្សាហ៍លើកស្ទួយភ្លេងខ្មែរ ដោយនាំទៅប្រគំក្នុងពិធីបុណ្យប្រពៃណីនានារបស់ជាតិ
- ត្រូវនាំគ្នាកែលំអឧបករណ៍បទភ្លេង ទំនុកច្រៀងដែលមានចំណុចអសកម្មខ្លះឲ្យមានការរីកចម្រើនជឿនលឿនក្នុងក្របខណ្ឌលក្ខណៈជាតិ
- ត្រូវខិតខំកែច្នៃឧបករណ៍ បទភ្លេងបរទេសខ្លះឲ្យមកជាលក្ខណៈខ្មែរដើម្បីបង្កើតសុពលភាពភ្លេងខ្មែរ។
៥. របាំ គឺជាល្បែងដែលមានចំរៀង និងការសំដែងកំសាន្ត ។ របាំខ្មែរ មានបីប្រភេទគឺ ៖
- របាំប្រជាប្រិយ
- របាំប្រពៃណី។