Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើស្ពានអ្នកលឿងត្រូវបាន បើកការដ្ឋានសាងសង់នៅពេលណា ? ដោយថ្នាក់ដឹកនាំរូបណា ? ចូរនិយាយពីលក្ខណៈ និងផលប្រយោជន៍របស់ស្ពាននេះ ។

២. តើស្ពានកោះធំត្រូវបានបើកការដ្ឋានសាងសង់នៅពេលណា ? ដោយថ្នាក់ដឹកនាំរូបណា ? ចូរនិយាយពីលក្ខណៈនិងផលប្រយោជន៍របស់ស្ពាននេះ ។

៣. តើស្ពានណាខ្លះនៅព្រះរាជាណាចក្រកម្ពុជាដែលបានសាងសង់រួច ? ចូររៀបរាប់ ។

៤. តើប្រជាជនកម្ពុជាបានទទួលផលពីគោលនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលក្នុងការសាងសង់ស្ពានថ្នល់យ៉ាងដូចម្តេចខ្លះ ?

៥. ផ្លូវដែកនៅកម្ពុជាបច្ចុប្បន្នមានប៉ុនា្មនខ្សែ ? ខ្សែនីមួយៗមានគោលដៅចេញពីណាទៅណា ? ប្រវែងប៉ុន្មាន ? កាត់ខេត្តណាខ្លះ ? ប្រសិនរដ្ឋាភិបាលយើងមានគំរោងសាងសង់ផ្លូវដែកបន្ថែម តើគួរសាងសង់នៅតំបន់ណាខ្លះ ? ព្រោះអ្វី ? តើសំណង់ផ្លូវដែកអាចនាំមកនូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ​ ? ចូរពន្យល់ ។

ចម្លើយ

១. ព្រឹកថ្ងៃទី ១២ កុម្ភៈ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានអ្នកលឿនឆ្លងកាត់ទន្លេកាត់ទន្លេមេគង្គក្រោមដ៌ធំមួយដែលប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំជាយូរមកហើយព្រោះនេះជាស្ពានពង្រីកភាពលូតលាស់ជាច្រើនវិស័យនាំមកនូវការរីកចំរើនដល់សេដ្ឋដកិច្ចជាតិដ៏ធំផងដែរ ។

សូមបញ្ជាក់ថា ស្ពានអ្នកលឿនជាប្រភេទស្ពានហាយវ៉េ ឆ្លងទន្លេគង្គ ភ្ជាប់ពីភេទកណ្តាល ទៅខេត្តព្រៃវែងនិងឆ្ពោះទៅខេត្តស្វាយរៀងដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះតាមគំរោងនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១២ខែកុម្ភៈ២០១១នេះដើម្បីភ្ជាប់ទំនាក់ទំនងឱ្យកាន់តែទូលំទូលាយថែមទៀត ដល់ប្រជាពលរដ្ឋ អ្នកដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរនិងការពង្រីកពាណិជ្ជកម្ម ។សេដ្ឋកិច្ច ស្ពាននេះធំជាងគេក្នុងចំណោមស្ពានដែលសាងសង់រួច មិនត្រឹមតែប៉ុណ្ណោះវាវែងជាងគេបំផុត និងខ្ពស់ជាងគេទៀតផងសំរាប់អនុគ្រោះឱ្យកប៉ាល់ដឹកទំនិញស្រួលងាយចូលភ្ញៀវទេសចរចេញញ ដូច្នោះហើយទើបយើងធ្វើការសិក្សាយូរបន្តិច ហើយគ្រោងនឹងកសាងរួចរាល់នៅឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ ១៣០លានដុល្លារ ។

ការដេញថ្លៃគឺធ្វើឡើងនៅប្រទេសជប៉ុនទាំងអស់ ដែលវាមិនមែនជាផលប្រយោជន៍សំរាប់ប្រទេសកម្ពុជាមួយមុខទេ គឺជាផលប្រយោជន៍សំរាប់សមាហរណកម្មនៃអនុតំបន់ទន្លេមេគង្គផង និងអាស៊ានផង ព្រោះវាជាស្ពានហាយវ៉េអាស៊ាន ។

  • ទឹកប្រាក់សាងសង់ចំនួន ១៣០លានដុល្លារ
  • ជំនួយឥតសំណង់ ប្រទេសជប៉ុន
  • ហត្ថលេខាដល់ជំនួយ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១០ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយនិងលោកម៉ាសាហ្វូ មីគូរូគី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅក្នុងប្រទេសកម្ពុជានៅក្នុងក្រសួងការបរទេសកម្ពុជា
  • បើកការដ្ឋានស្ថាបនាឆ ចុងឆ្នាំ ២០១០ ឬដើមឆ្នាំ ២០១១
  • បញ្ចប់ការសាងសង់ ២០១៥
  • បណ្តោយ ២២១០ម៉ែត្រ
  • ទទឹង ១៣.៥ម៉ែត្រ
  • កម្ពស់ ៣៧.៥ម៉ែត្រ ។ ស្ពាននេះសង់ឡើងកាត់ទន្លេ ដោយតភ្ជាប់ពីផ្លូវជាតិលេខ១ទៅផ្លូវជាតិលេខ១ដូចគ្នា ។

២. លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៥ ខែ មីនា បានបើកការដ្ឋានសាងសង់ស្ពានកោះធំ ដើម្បីឆ្លងកាត់ទន្លេបាសាក់ និងតភ្ជាប់តំបន់ពាណិជ្ជកម្មរវាងឃុំព្រែកថ្មី និងឃុំជ្រោយតាកែវខេត្តកណ្តាល ។ ស្ពានថ្មីនេះអាចជួយឱ្យប្រជាពលរដ្ឋដឹកនាំទំនិញកសិកម្ម និងទំនិញពាណិជ្ជកម្មក្នុងស្រុក ទៅប្រទេសវៀតណាម ។ ទីតាំងស្ពាននេះមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីព្រំដែនកម្ពុជា និងវៀតណាម ។ ស្ពានកោះធំដែលមានប្រវែងសរុប ៨០០ម៉ែត្រ និងទទឹងជាង១៣ នោះសាងសង់ដោយថវិកាកម្ចីសម្បទានពីប្រទេសចិនចំនួនជាង ១៩ លានដុល្លារ ហើយរយៈពេលសាងសង់មានចំនួន ៣៦ខែ ។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានកោះធំនេះ គឺជាស្ពានទី២ ហើយឆ្លងកាត់ទន្លេបាសាក់ បន្ទាប់ពីស្ពានទី១ គឺស្ពានតាខ្មៅក្រោមកម្ចីសម្បទានរបស់ចិនដែរ ។

  • ស្ពានកោះធំ ដែលស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃចន្ទ ទី២៥ ខែមីនា នេះដែលមានប្រវែង ៤១៥ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ និងគ្រោងចំណាយទឹក​ប្រាក់ចំនួន ១៩,៣៩ លានដុលា្លរអាមេរិក ។
  • ស្ពានកោះធំ តភ្ជាប់ស្ពាននៅត្រើយខាងកើតទន្លេបាសាក់ប្រវែង ៣០០ម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ១១០ ភូមិព្រែកថ្មី ឃុំជ្រោយតាកែវ និងត្រើយ ខាងលិចប្រវែង ១០៩ ម៉ែត្រ ភ្ជាប់មកផ្លូវជាលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកស្តី ស្រុកកោះធំមានប្រវែង សរុបទាំងសងខាង ៤០៩ម៉ែត្រ ទទឹង ផ្លូវ ១៤ម៉ែត្រក្រាលបេតុងកៅស៊ូ ទទឹង ១០,៨ម៉ែត្រ ។

៣. បណ្តាស្ពានដែលត្រូវបានសង់រួចមាន ៖

  • ស្ពានតេជោមរកតកោះពស់
  • ស្ពានអាកាស ក្បាលថ្នល់
  • ស្ពានព្រះមុនីវង្ស
  • ស្ពានសេកុង
  • ស្ពានស្រែអំបិល
  • ស្ពានត្រពាំងរូង
  • ស្ពានអណ្តូងទឺក
  • ស្ពាន តាតៃ
  • ស្ពាន ទន្លេបឹង
  • ស្ពានព្រែកក្តាម
  • ស្ពាន ព្រែកតាមាក់
  • ស្ពានព្រែកព្នៅ
  • ស្ពានកោះកុង ។

៤. ផលដែលទទួលបានពីនយោបាយស្តីពីការកាត់បន្ថយភាពលក្រីក្ររបស់រដ្ឋាភិបាលក្នុងការកសាងស្ពានថ្នល់មាន ៖

ក. សេដ្ឋកិច្ច

  • កាត់បន្ថយប្រាក់ចំណាយក្នុងការធ្វើដំណើរចំណេញពេលវេលាឆាប់ងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិតដឹកទំនិញចេញចូលបានស្រួលដោយមិនចាំបាច់ឆ្លងសាឡាង ឬឆ្លងដរ ។
  • កាត់បន្ថយទៅលើការចំណាយទៅលើការជួសជុលយានជំនិះទៅលើគ្រឿងបន្លាស់..។
  • សន្សំសំចៃប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរ ប្រើប្រេងអស់តិច ឯកតម្លៃឈ្នួលក្នុងការធ្វើដំណើរក៏អស់ទាប (កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍) ។

ខ. សង្គមកិច្ច

  • មន្ទីរពេទ្យ មានផ្លូវងាយស្រួលទៅមកព្យាបាលជំងឺ (កាត់បន្ថយគ្រោះថ្នាក់ ប្រជាជនមានសុខភាពល្អ)
  • សាលារៀន មានផ្លូវងាយស្រួលក្នុងការទៅមក (មានចំណេះដឹងគ្រប់គ្នាកាត់បន្ថយគ្រោះអវិជ្ជា)
  • ទីផ្សារ មានផ្លូវងាយស្រួលក្នុងការធ្វើដំណើរទៅមកទិញរបស់របរប្រើប្រាស់ ឬហូបចុកស្គាល់ទំណេញច្រើនប្រភេទ ។

គ. វប្បធម៌

  • ផ្លូវជាសម្បត្តិរដ្ឋ គឺជាហេដ្ឋារចនាសម្ព័ន្ធប្រទេស ។​ មានផ្លូវមានអ្វីៗ ទាំងអស់

៥. ផ្លូវដែកនៅកម្ពុជាមានពីរខ្សែ គឺ ៖

  • ខ្សែទី១ ៖ មានគោលដៅចេញពីភ្នំពេញទៅអូជ្រៅប្រវែង ៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ និងបាត់ដំបង ។
  • ខ្សែទី២ ៖ មានគោលដៅចេញពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២៦៦គ.ម ឆ្លងកាត់ ខេត្ត កណ្តាល​ កំពង់ស្តឺ ។

ប្រសិនបើរដ្ឋាភិបាឆលយើងចង់សាងសង់ផ្លូវដែកបន្ថែមនោះ គឹជាសំណង់ផ្លូវដែកដែលតភ្ជាប់ពីបាងកកមកភ្នំពេញ និងភ្ជាប់ទៅហូរជីមិញ​ ព្រោះ ៖

  • ងាយស្រួលទំនាក់ទំនងជាមួយប្រទេសជិតខាង
  • បង្កើតនូវហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងប្រទេស
  • សម្រួលដល់ផ្នែកទេសចរណ៍ និងសេវាកម្មនៅកម្ពុជា ។

សំណង់ផ្លូវដែកនោះនាំមកនូវ ៖

ក. គុណសម្បត្តិ

  • ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន
  • ងាយស្រួលក្នុងការទំនាក់ទំនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម
  • រដ្ឋាភិបាលបានកំរៃច្រើនពីសំណង់ផ្លូវដែកនោះ
  • ប្រជាជនភាគច្រើនមានការងារធ្វើ និងអាចរកប្រាក់កំរៃបាន

ខ. គុណវិបត្តិ

  • ប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម
  • កែប្រែនូវហេដ្ឋារចនាសម្ព័ន្ធខេត្ត ក្រុង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login