Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ត្រូវដោះស្រាយដូចជាៈ

សម្រាប់ជនជាតិភាគតិច

  • ជំរុញឲ្យរដ្ឋដែ​លជាសមាជិករបស់ ASEAN យល់ព្រមលើកសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិអំពីសិទ្ធិប្រជាជនដែលជាជនជាតិភាគតិច ( Indigenous People ) ។
  • រដ្ឋាភិបាលដែលជាសមាជិកនៅក្នុង ASEAN ត្រូវកំណត់នុវចំណុចរួមមួយសម្រាប់ប្រជាជន ដែលជាជនជាតិភាគតិចទៅលើបញ្ហាដូចជាៈ សិទ្ធិសេរីភាពដើម្បីឆ្ពោះទៅរកការបង្កើតនូវឱកាសការងារ សម្រាប់ជនជាតិភាគតិច ដោយមិនមានការរំខាននានាពោលគឺត្រូវគោរពឲ្យតម្លៃការជំរុញទឹកចិត្ត និងជាពិសេសត្រុវមកតេ​ការពារនូវសិទ្ធិសេរីភាពដល់ពួកគេផងដែរក្នុងការធ្វើការ ។

ការរំពឹងទុកនៃសិទ្ធិស្រ្តីនៅថ្ងៃអនាគត

  • គួរយកនូវសកម្មភាពនានា​ដែលទាក់ទងនឹងសិទ្ធិស្រ្តីដាក់លបញ្ចូលនៅក្នុង ASEAN ក្នុងការធ្វើពិភាក្សាជាមួយស្រ្តីជាសាធារណៈ
  • ត្រូវធានារ៉ាប់រ៉ងដោយមិនមានការរើសអើងនូវសិទ្ធិមនុស្សដោយរា​ប់បញ្ចូលទាំងសីលធម៌ តម្លៃសីលធម៌ឬតម្លៃប្រពៃណី
  • ត្រូវឲ្យស្រ្តីមានសិទ្ធិក្នុង ការចូលរួមសកម្មភាពក្នុងការងារនានា ដើម្បីបង្កើតសមមត្ថភាពរបស់ស្រ្តីក្នុងការអភិវឌ្ឍន៍សង្គម

ពលករចំណាកស្រុក

  • ត្រូវប្រាកដថាមានភាពយុត្តិធម៌ និងការការពារចំពោះពលករដេលចំណាកស្រុក ( ក្រៅប្រទេស ) ដោយមិនរើសអើង ( ឥតគិតពីឋានៈ )
  •  ត្រូវផ្តល់នូវសេវាកម្មសង្គម ការបណ្តុះបណ្តាលសេវាសុខភាពការរួមបញ្ចូលនូវកម្មវិធីផ្សេងៗសម្រាប់ពលករចំណាកស្រុក និងគ្រួសាររបស់គេដោយមិនគិតពីឋានៈ
  • ត្រូវបង្កើតនូវច្បាប់អន្តរជាតិមួយ ដើម្បីការពារទៅលើសិទ្ធិសេរីភាពរបស់កម្មករដែលចំណាកស្រុក និងគ្រួសាររបស់ពួកគេដែលសិទ្ធិទាំងនោះមានដូចជាៈ សិទ្ធិមិនត្រូវបានគេរំលោភបំពានរួមមាន អំពើហិង្សាការចាប់បង្ខំផ្លូវភេទ ការគំរាមកំហែងដោយមន្រ្តីការពារផ្លូវច្បាប់ណាមួយ ឬក៏ដូចជានិយោជិកនៅក្នុងកន្លែងដែលគេធ្វើការផ្ទាល់ មិនត្រូវបានគេតាមចាប់ខ្លួននិងសិទ្ធិ​​ជ្រកកោន ( Asylum Seekers ) ។
  •  ត្រូវបង្កើតនូវអង្គការកម្លាំងពលកម្ម ( ILO ) សម្រាប់អ្នកធ្វើការនៅក្នុងស្រុក និងធ្វើការកែទម្រង់ច្បាប់អន្តរជាតិ ព្រមទាំងគោលនយោបាយដើម្បីរៀបចំការងារនៅក្នុងស្រុក និងការការពារនូវសិទ្ធិសេរីភាពតាមច្បាប់ការងារ ។
  • ត្រូវដកចោលនូវការអនុវត្តកន៍ ទាំងអស់នៃការធ្វើតេស្តសំខាន់ៗអំពីសុខភាព រួមទាំងជំងឺអេដស៍ ( HIV ) ហើយបញ្ចូលពលករដោយមានមូលដ្ឋានលើស្ថានភាពសុខភាព
  •  ត្រូវធ្វើយ៉ាងណាឲ្យសង្គមមាន សន្តិសុខដើម្បីការពារសុវត្ថិភាពពលករចំណាកស្រុក
  •  ត្រូវល់កម្ពស់សិទ្ធិសេរីភាពក្នុង ការងារឲ្យបានត្រឹមត្រូវសម្រាប់ពលករដូចជាៈ សិទ្ធិកក្នុងការផ្លាស់ប្តូរនិយោជក ទទួលបានប្រាក់ខែ...
  • ផ្តល់នូវការថែរក្សាទាំសុខភាពឲ្យបានគ្រប់គ្រា​ន់និង មានភាពស្មើគ្នាសម្រាប់ពលកចំណាក់ស្រុកនិងគ្រួសាររបស់គេ
  • ត្រូវលើកតម្កើងនិង ការពារនូវសិទ្ធិរបស់ពលករ ក្នុងការផ្លាស់ប្តូរសេរីភាព ( Freedom of Movement )
  •  ត្រូវប្រាកដថាពលករចំណាក់ស្រុក អាចរៀបចំនិងមានសេរីភាពក្នុងការចូលរួមក្នុងកិច្ចព្រមពៀងផ្សេងៗ

សិទ្ធិកុមារ

  • ត្រូវប្រាកដថាគោល​បំនងរបស់ច្បា​ប់គឺ ដើម្បី​ការពារ និងលើកកំពស់នូវសិទ្ធិរបស់កុមារត្រូវបានអនុវត្តន៍បានយ៉ាងត្រឹមត្រូវ
  • ត្រូវបង្កើតនូវភ្នាក់ងារផ្កត់ផ្គង់គ្រឿងម៉ាស៊ីន ( Mechanism ) រួមមានទាំងសម្ភារៈវិធីសាស្រ្ត ការផ្គង់ផ្គង់ម្ហូបនិងអ្នកជំនាញក្នុងករណីសង្គ្រោះបន្ទាន់ ជាពិសេសក្មេងនៅក្នុងស្ថាប័នប្រទេសដែលជាសមាជិក ASEANដែលជួបបញ្ហា
  • ត្រូវមានភាពយុត្តិធម៌សម្រាប់កុមារ ដូចជាៈមិនត្រូវមានការការរើសអើងនូវសិទ្ធិរបស់ក្មេង ក្នុងការចូលរួមសក​ម្មភាពនានា និងមិនត្រូវមានការប្រើអំពើហឹង្សាលលើកុមារជាដើម ។

យុវជន

  •  ត្រូវផ្តល់នូវការអប់រំ ឬបង្កើតកម្មវិធីសិក្សាឲ្យមានលក្ខណៈស្តង់ដារទៅដល់យុវជនដែលកំពុងសិក្សានៅតាម សាលានានាដើម្បីឲ្យពួកគេមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយប្រទេស ដទៃទៀតដែលជាសមាជិកអាស៊ាន
  • ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការស្វែងេកការងារឲ្យយុជនធ្វើ
  • ត្រូវបង្កើតកម្មវិធីសម្រាប់យុវជនក្នុង ការស្វែងរកការងារធ្វើ
  • ​លើកទឹកចិត្តឲ្យយុវជនចូលរួមក្នុង ការរងារសង្គម
  • ត្រូវផ្តល់ការអប់រំ និងការបណ្តុះបណ្តាលជាពិសេសដល់យុវជនដែលក្រីក្រក្មេងស្រីដែលមានជីវភាពក្រីក្រ និងស្រ្តីដែលធ្វើការចំណាកស្រុក
  • ធ្វើឲ្យមានភាពស្មើគ្នារវាងក្មេងប្រុស និងក្មេងស្រីក្នុងការទទួលបានការអប់រំ និងការងារជាដើម ។

បរិស្ថានការការពារ និងសុខមាលភាពសង្គម

  • រាជរដ្ឋាភិបាល
  • ត្រូវមានគម្រោងផែនការមួយ ច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាឲ្យចំគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រ
  • ត្រូវពង្រឹងប្រព័ន្ធធារាសាស្រ្ត ផ្តល់ឲ្យប្រជាជនទទួលបានទឹកក្នុងការប្រើប្រាស់ឲ្យបានគ្រប់គ្រងនៅតាមទីជនបទ

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login