ការតែងតាំងឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញខេត្ត រាជធានី មានលក្ខខណ្ឌដូចជា ៖
- ត្រូវផ្តូចផ្ដើមលិខិតតែងតាំងត្រូវធ្វើឡើងដោយក្រសួងស្ថាប័នជំនាញ
- ត្រុវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាក្នុងក្រសួងស្ថាប័នដើម្បីកំណត់យលបេក្ខជនដែលត្រូវតែងតាំងដោយមានកំណត់ហេតុប្រជុំក្នុងការវាយតម្លៃបេក្ខជននោះផង ។
- បន្ទាប់មកត្រូវពិគ្រោះយោបល់លើបេក្ខជនដែលត្រូវតែងតាំងនោះ ជាមួយអភិបាលខេត្ត រាជធានី ។ សាមីអភិបាលខេត្ត រាជធានី នោះត្រូវធ្វើការពិគ្រោះយោបល់ឪ្យមានការឯកភាពគ្នាក្នុងជួរថ្នាក់ដឹកនាំខេត្ត រាជធានី មុននិងផ្តល់យោបល់ឆ្លើយតប ។
- ក្នុងករណីមិនទាន់មានការឯកភាពរវាងក្រសួងស្ថាប័នសាមីជា មួយនិងខេត្ត រាជធានីនោះ អភិបាលខេត្ត រាជធានី ត្រូវលើកសំណើរជូនក្រសួងមហាផ្ទៃ ដើម្បីជួយធ្វើការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃស្ថាប័នសាមី ។