ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការចូលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវិតការងាររបស់មន្ត្រីរាជការនៅក្នុងអាជីពរបស់ខ្លួន ។ ការចូលនិវត្តន៍ចែកចេញជា ៖
ក. មន្ដ្រីក្របខណ្ឌប្រភេទ “ ក “ មន្រ្ដីក្របខណ្ឌប្រភេទ “ ក “ ទាំងអស់ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។ មន្ត្រីក្នុងឋានន្ដរស័ក្ដិទី១ នៃក្របខណ្ឌប្រភេទ “ ក “ ( ក១ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខទី ២ នៃក្របខណ្ឌប្រភេទ “ ក “ ( ក២ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ ដោយអនុក្រឹក្យ ។ មន្ដ្រីក្នុងឋានន្ដរស័ក្ខិទី៣ នៃក្របខណ្ឌប្រភេទ “ ក “ ( ក៣ ) ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយប្រកាស ប្រកាសរបស់ក្រសួងមុខងារសាធារណៈសម្រាប់ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ក្របខណ្ឌជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសរបស់ក្រសួង ស្ថាប័នសាមីសម្រាប់ក្របខណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ប្រកាសរបស់ក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្ដ្រីការទូតជាន់ខ្ពស់ ប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ក្របខណ្ឌសុខាភិបាលជាន់ខ្ពស់ប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ក្របខណ្ឌគ្រូបង្រៀនចម្រើនឧត្តម ។
ខ. មន្ដ្រីក្របខណ្ឌប្រភេទ មន្ដ្រីក្របខណ្ឌមន្រ្ដី ចូលនិវត្តន៍ ៥៨ ឆ្នាំលើកលែងតែមន្ដ្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជននិងកីឡា ចូលនិវត្តន៍នៅអាយុ ៦០ ។ ចូលនិវត្តន៍ ត្រូវសម្រេចដោយប្រកាស ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីក្របខណ្ឌក្រសួងមហាផ្ទៃ ចូលនិវត្តន៍ នៅអាយុ ៥៨ ដោយប្រកាសរបស់ប្រសួងមហាផ្ទៃមន្ត្រីក្របខណ្ឌមន្ដ្រីក្រមការការបរទេសចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀន ចម្រើនមូលដ្ឋានចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ដ្រីក្របខណ្ឌមន្ដ្រីបច្ចេកទេសមធ្យម ចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។ មន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលមធ្យមចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។
គ. មន្ដ្រីក្របខណ្ឌប្រភេទ “ គ “ មន្រ្ដីក្របខណ្ឌមន្ដ្រីលេខាធិការរដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រី លេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ដ្រីក្របខណ្ឌ អនុរក្សាពន្ធនាគារក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌបច្ចេកទេសបឋមចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងស្ថាប័នសាមីមន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលបឋមចូលនិវត្តន៍អាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀនចម្រើនបឋម ចូលនិវត្តន៍អាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឃ. មន្រ្តីក្របខណ្ឌប្រភេទ “ ឃ “ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខាងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងារបច្ចេកទេសចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។
១. ការបាត់បងសម្បទានវិជ្ជាជីវៈ ដោយគ្រោះថ្នាក់ការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារ គឹគ្រោះថ្នាក់ដែលកើតឡើង ដោយធ្វើការ ឬ ក្នុងពេលធ្វើការ ឬក្នុងពេលធ្វើការជូនក្រសួង ស្ថាប័នទោះមានហេតុយ៉ាងណាក៏ដោយឬ មានកំហុសមកពីអ្នករាជការ ឬ គ្មានក៏ដោយហើយបណ្ដាលឪ្យបាត់បង់សម្បទានវិជ្ជាជីវៈ ការងារទាំងស្រុងនិងជាអចិន្រៃ្ដយ៍ ។ ឧទាហរណ៍ គ្រោះថ្នាក់កើតើឡើងក្នុងពេលម៉ោងធ្វើការទាំងក្នុង និងក្រៅក្រសួង ស្ថាប័ន ដែលអ្នករាជការបានបំពេញភារកិច្ចរបស់ខ្លួន ។ គ្រោះថ្នាក់ក្នុងរយៈពេលធ្វើការ និងនបៅពេលមុន ឬ ក្រោយពេលធ្វើការដែលអ្នករាជការរៀបចំសម្ភារៈពលកម្ម ឬ ម៉ាស៊ីន ។ គ្រោះថ្នាក់ក្នុងការបំពេញសេចក្ដីត្រូវការផ្ទាល់របស់ខ្លួនក្នុងរយៈពេលក្រោយធ្វើការដូចជាពេលសម្រាកហូបចុក និងពេលបំបៅកូនកណ្ដាលវេន ពេលសម្អាតខ្លួននៅក្រោយធ្វើការ ។ គ្រោះថ្នាក់ដែលបណ្ដាលមកពីកត្តាដែលមានគ្រោះថ្នាក់មានជាតិពុល ដោយមិនដឹងខ្លួនជាមុនក្នុងក្រសួងស្ថាប័ន និងក្នុងផលិតកម្ម ហើយបណ្ដាលឪ្យមានរបួសពុលសន្លប់ ដល់អ្នករាជការ ហើយធ្វើឪ្យបាត់បង់សម្បទានវិជ្ជាជីវៈជាស្ថាពរនូវសមត្ថភាពការងារ ។ គ្រោះថ្នាក់ដែលធ្លាក់លើអ្នករាជការ ក្នុងពេលអ្នកទាំងនោះធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះត្រង់ទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬ ដោយគ្មានវៀងទៅទីណា ជាប្រយោជន៍ផ្ទាល់ខ្លួន ។
២. ការបាត់បង់សម្បទានវិជ្ជាជីវៈដោយគ្រោះថ្នាក់ ការងារក្នុងេះពេលបេសកកម្មគ្រោះថ្នាក់នៅពេលអ្នករាជការបញ្ចេញនូវវីរៈភាពក្នុងការបំពេញបេសកម្មដែលក្រសួង ស្ថាប័ន អង្គភាពប្រគល់ឪ្យហើយបានលះបង់ជីវិតរបស់ខ្លួន ។ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលអ្នករាជការការពារទ្រព្យសម្បត្តិរដ្ឋ ឬ សាធារណៈដូចជា ភ្លើងឆេះផ្ទះ ទឹកជំនន់ ...។
៣. ការបាត់់បង់សម្បទានវិជ្ជាជីវៈ ដោយសារជំងឺឬគ្រោះថ្នាក់ផ្សេងៗ ការដាក់ឪ្យចូលនិវត្តន៍ដោយសារការបាត់បង់សម្បទា វិជ្ជាជីវៈដោយសាមន្ត្រីរាជការមានជំងឺ ឬ ដោយសារគ្រោះថ្នាក់ផ្សេងៗក្រៅពីករណីគ្រោះថ្នាក់ការងារខាងលើ ។