ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖
- អ្នកដែលគ្មានឈ្មោះក្នុងក្របខណ្ឌមុខងារសាធារណៈ
- អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
- ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែងណាមួយដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀប និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
- ការតែងតាំងបន្ថែមចំនួនមន្ដ្រីក្នុងមុខតំណែងអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ អនុប្រធានមន្ទីរនៅខេត្ត រាជធានី ក្នុងករណីដែលនាយកដ្ឋាន ការិយាល័យ ឬ មន្ទីរនោះមាន អនុប្រធានចាប់ពី ០២ នាក់ឡើងទៅរួចហើយ ។ ក្នុងករណីចាំបាច់ត្រូវពិគ្រោះជាមួយក្រសួងមុខងារសាធារណៈដើម្បីពិនិត្យលើរចនាសម្ព័ន្ធជាមុន ។ ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជនស្ដីពីការតែងតាំងមន្ដ្រីរាជការរបស់ក្រសួង ស្ថាប័នធ្វើឡើងផ្ទុយនិងច្បាប់ ឬ លិខិតបទដ្ឋានជាធរមានទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងមុខងារសាធារណៈត្រូវរាយការណ៍ជូនរាជរដ្ឋភិបាល ដើម្បីសុំការអនុញ្ញាត លុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ន នោះធ្វើឪ្យបានត្រឹមត្រូវឡើងវិញ ។