2018-12-28 13:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
. វិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិល មានដូចជា ៖
កំហុសខាងវិន័យ គឺជាកំហុសកើតឡើងពីការប្រព្រឹត្តដោយភ្លេចចេតនា ឬ អចេតនា ការខកខានមិនបាន ប្រព្រឹត្តការភ្លេចភ្លាំងការធ្វេសប្រហែស ការខ្ជីខ្ជា និងរាល់ការបំពានទៅលើជំពូក ៥ នៃច្បាប់ស្ដីពី សហលក្ខន្ដិក
កំហុសនិងការឆ្គាំឆ្គង កំហុសនិងការឆ្គាំឆ្គងទាំងនោះមានដូចខាងក្រោម ៖
ចូលជាសមាជិកក្រុមប្រឹក្សាភិបាលឬ គ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬ ដោយប្រយោលបោះឆ្នោតផ្សាយ ឬ ធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឳវាទ ។ ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្ដិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬ ប្រឆាំងនិងបេក្ខជន នយោបាយណាមួយ ។ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនិងគណបក្សនយោបាយណាមួយ ។
ទណ្ឌកម្មខាងវិន័យ ៖
+ ទណ្ឌកម្មខាងវិន័យមានពីរថ្នាក់ ៖
ក. ទណ្ឌកម្មថ្នាក់ទី ១ ស្ដីបន្ទោសដោយមាន ចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការខាងវិស័យលុបឈ្មោះចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ ។
ខ. ទណ្ឌកម្មថ្នាក់ទី ២ ស្ដីបន្ទោសទម្ងន់បណ្ដាលឪ្យលុបចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ប្រសិនជាចុះឈ្មោះហើយ ឬ ធ្វើឪ្យយឺតក្នុងការឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ក្នុងថេរវេលាមួយមានកំណត់តែមិនត្រូវឪ្យលើសពី ២ ឆ្នាំក្នុងការតម្លើងឋានន្ដស័ក្តិ ឬថ្នាក់ តាមវេនជ្រើសរើស ឬ តាមវេនអតីតភាព ។ ដាក់ឪ្យនៅទំនេរគ្មានបៀវត្សមិនឪ្យលើសពី ១ ឆ្នាំដាក់ឪ្យចូលនិវត្តន៍មុនកំណត់ឬបញ្ឈប់ពីការងារដោយបង្ខំ ។ បណ្ដេញចេញពីមុខតំណែងរាជាការ ។
នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្ម វិន័យ ៖
ក. នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្មវិន័យថ្នាក់ទី ១ មន្ដ្រីរាជការជាប់ចោទមានសិទ្ធិសុំមើលសំណុំរឿងខ្លួន ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីបានទទួលដំណឹង ជាផ្លូវនឹងមានសិទ្ធិធ្វើលិខិតតវ៉ាពន្យល់ដោះសារ ឬ គ្មានការដោះសារក្នុងរយៈខាងលើប្រធានស្ថាប័នអាចកំណត់យកចំណុចណាមួយដូចខាងក្រោម ៖
+ ទុកសំណុំរឿងដោយមិនបាច់មានវិធានការបន្ដធ្វើការស្ដីបន្ទោសវិធានការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ផ្សេងទៀតតាមនីតិវិធីដូចខាងក្រោម ៖
ខ. នីតិវិធីអនុវត្តវិន័យពាក់ព័ន្ធនិងទណ្ឌកម្មវិន័យថ្នាក់ទី២ រាល់ការចោទប្រកាន់អំពីកំហុសខាងវិស័យថ្នាក់ទី ២ ត្រូវមានការអង្កេតជាមុន ដែលត្រូវធ្វើដោយតំណាងប្រធាន ស្ថាប័នសាមីរូប ឬ ច្រើនរូប ។ សាមីជនត្រូវអញ្ជើញឪ្យមើលសំណុំរឿង និងធ្វើការតវ៉ា ។ ការអង្កេតមានរយៈពេលយ៉ាងយូរ ២ ខែ ។ សំណុំរឿងអង្កេត រួចត្រូវបញ្ជូនទៅប្រធានស្ថាប័នដែលជាអ្នកសម្រេចថា គួរបញ្ឈប់ការចោទប្រកាន់ ឬ បញ្ជូនទៅក្រុមនប្រឹក្សាវិន័យ ឬ ដាក់វិន័យត្រឹមទណ្ឌកម្មថ្នាក់ទី ១ ករណីបញ្ជូនទៅសមាជិករាយការណ៍ធ្វើការស៊ីបសួររឿង ( ដោយទារកសំអាង ស្រង់យកចម្លើយរបស់សាក្សី ស្ដាប់ ការពន្យល់ផ្ទាល់មាត់ ឬ ពីអ្នកតំណាងនិងទទួលយកពាក្យតវ៉ា ) រួចបញ្ជូនរបាយការណ៍ ទៅក្រុមប្រឹក្សាវិន័យ រយៈពេល ១៥ ថ្ងៃយ៉ាងយូរ ។ ក្រុមប្រឹក្សាវិន័យកោះប្រជុំ ក្នុងរយៈពេល១៥ថ្ងៃ ឬ អាចសុំឪ្យសមាជិករាយការណ៍ រកព័ត៌មានបន្ថែម ដើម្បីរកការពិតដោយពន្យាការប្រជុំបានតែមិនឪ្យលើសពី ៤ខែឡើយ ។ ក្នុងការប្រជុំអ្នកជាប់ចោទត្រូវតែមានវត្តមាន និងអាចនាំតំណាងរបស់ខ្លួន ឬ សាក្សីមកជាមួយបាន ។
ក្រោមពីការសម្រេចពីទណ្ឌកម្មទៅសាមីខ្លួន ដោយការបោះឆ្នោតរបស់ក្រុមប្រឹក្សវិន័យ ក្រុមប្រឹក្សាវិន័យត្រូវធ្វើសេចក្ដីជូនដំណឹង ស្ដីពីទណ្ឌចកម្មទៅសាមីខ្លួនដោយឪ្យសាមីខ្លួនទទួលយក ដោយចុះហត្ថលេខាបញ្ជាក់មកវិញ ។បើសាមីខ្លួនមិនព្រមចុះហត្ថលេខាទទួលក្រុម ប្រឹក្សាវិន័យត្រូវរាយការណ៍ពីការមិនព្រមចុះហត្ថលេខា ទៅប្រធានស្ថាប័ន ។
ប្រធានស្ថាប័នអាចសម្រេចទណ្ឌកម្មថ្នាក់ទី ២ ស្រាលជាងទណ្ឌកម្មប្រឹក្សាវិន័យ ដោយមានបញ្ជាក់ពីមូលដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ ប្រកាស ។ ក្នុងពេលអនុវត្តនីតិវិធីដាក់វិន័យមន្ដ្រីជាប់ចោទបានបាត់ខ្លួនរកពុំឃើញក្នុងរយៈពេល ១៥ ថ្ងៃ បន្តបន្ទាប់ក្រោយពីមានការអញ្ជើញ ២ លើក ត្រូវដាក់ឪ្យនៅទំនេរគ្មានបៀវត្ស ដោយប្បញ្ញតិ ។ ផុតរយៈពេល ៣ ខែបើសាមីខ្លួននៅតែរកពុំឃើញ ក្រោយពីការជូនដំណឹង ២ ដង ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ។