ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មន្ដ្រីរាជការមានសិទ្ធិដូចជា ៖
សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងកូដកម្ម ៖ នៅព្រះរាជាណាចក្រកម្ពុជា រដ្ឋធនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់ អំពើសិទ្ធិនេះក្នុងមាត្រា ៣១ វាក្យខណ្ឌ ២ ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីកិច្ច ដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និនា្នការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឫឯទៀតឡើយ ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួន របស់បុគ្គលម្នាក់មិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។ មន្ដ្រីរាជការរាល់រូបមានសេរីភាពក្នុងការបញ្ចេញមតិយ៉ាងពេញលេញ តែពួកគេត្រូវគោរពនូវគោលការណ៍មួយចំនួន ដែលបានលើឡើងខាងលើមានដូចជាគោលការណ៍អព្យាក្រឹត្យភាពគោលការណ៍ នៃការប្រកាន់ភាពយុត្តិធម៌ជាដើមសេរីភាពក្នុងការបញ្ចេញមតិនេះ មន្ដ្រីរាជ ការអាចបញ្ចេញមតិយោបល់របស់ខ្លួនតាមរយៈការសរសេរអត្ថបទក្នុងទំព័រការសែត ឬ ទស្សនាវដ្ដីណា មួយដែលផ្សព្វផ្សាយជាសាធារណៈ ។ ប៉ុន្តែសិទ្ធិនេះត្រូវបានកំណត់ព្រំដែន ជាគោលការណ៍មុននឹងធ្វើការចុះផ្សាយជាសាធារណៈសាមីខ្លូនត្រូវមានការអនុញ្ញាតិពីថ្នាក់លើតាមឋានានុក្រមជាមុនសិនដែរ ។ មាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ចែងថា “ សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសនិ្តវិធីត្រូវយកមកអនុវត្តនៅក្របខណ្ឌនៃច្បាប់ “ ។ ក្រៅពីមាត្រានេះ គ្មានអត្ថបទច្បាប់ណាមួយបានចែងអំពីសិទ្ធិធ្វើកូដកម្មរបស់មន្ដ្រីរាជការឡើយ ។
សិទ្ធិក្នុងការបង្កើត ឬ ចូលជាសមាជិកនៃសមាគម ស្របច្បាប់ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិបង្កើត ឬ ចូលរួមជាសមាជិកនៃសមាគមស្របច្បាប់ណាមួយដែលសិទ្ធិនេះមានចែង ទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤២ ដែលចែងថា “ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើត សមាគមនិងគណបក្សនយោបាយ “ ។ លើសពីនេះទៀតចំពោះមន្រ្ដីរាជការស៊ីវិលការបង្តើតនិងចូលជាសមាជិកសមាគមស្របច្បាប់នេះ ក៏ត្រូវមានការអនុញ្ញាតពីថ្នាក់លើផងដែរ ។ សិទ្ធិនេះមានចែងក្នុងមាត្រា ៣៦ នៃច្បាប់លើផងដែរ ។ សិទ្ធិសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល “ អ្នករាជការទាំងឡាយមាសនសិទ្ធិចូលជាសមាជិក ឬ ចូលរួមគ្រប់គ្រងសមាគម ស្របច្បាប់ “ ។ មន្ដ្រីរាជការមិនត្រូវប្រើប្រាស់ មុខងាររបស់ខ្លួន ឬ សម្ភារៈរបស់រដ្ឋដើម្បីបម្រើសមាគមរបស់ខ្លួនឡើយ ។
សិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត មន្ដ្រីរាជការ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ។ ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុ ២៥ ឆ្នាំ យ៉ាងតិចអាចឈរឈ្មោះ ឪ្យគេបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុន្ដែចំពោះមន្ដ្រីរាជការស៊ីវិលដែលឈរឈ្មោះបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី និងជាតំណាងរាស្រ្ដ ឬព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំឈប់ពិសេសយ៉ាងតិច ០៧ ថ្ងៃមុនថ្ងៃបើក យុទ្ធនាការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាផ្លូវការ ។ មុខតំណែងប្រតិភូរាជរដ្ឋភិបាល អភិបាល ឬ អភិបាលរងខេត្ត រាជធានី អភិបាល ឬ អភិបាល រងក្រុង ស្រុក ខណ្ឌ និងមន្ដ្រីក្របខណ្ឌ និងមន្ដ្រីក្របខណ្ឌរដ្ឋ មានវិសមភាពនឹងមុខតំណែងក្នុងក្រុមក្របខណ្ឌរដ្ឋ មានវិសមភាពនឹងមុខតំណែងក្នុងក្រុមប្រឹក្សាដែលរៀបរាប់ខាងលើ ។ ក្នុងករណីសាមីខ្លួនជាប់ឆ្នោតសាមីខ្លួន ត្រូវដាក់ពាក្យសុំតាមឋានានុក្រមទៅក្រសួង ស្ថាប័ន សាមីខ្លូន ដើម្បីសុំនៅក្រៅក្របខណ្ឌដើម ហើយក្នុងរយៈពេលនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ និង រក្សាអតីតភាពការងារសម្រាប់ ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិ សាមីខ្លួនអាចស៊ីវិលត្រលប់មកបំពេញការងារនៅដើមវិញប៉ុន្ដែមុខងារអាស្រ័យលើ ក្រសួង ស្ថាប័ន ឬ អង្គភាពសាមីជាអ្នកសម្រេច ។
+ សិទ្ធិសុំដាក់ស្ថិតក្នុងភាពទំនេរគ្មានបៀវត្សសិទ្ធិនេះ មិនមែនដាច់ខាតទេ ចំពោះមន្រ្តីរាជការទាំងពីរភេទគឺអាស្រ័យទៅលើការអនុញ្ញាតឬមិនយល់ព្រមពីប្រធានស្ថាប័ន អង្គភាពនោះ ។ ការដាក់ឪ្យនៅភាពទំនេរគ្មានបៀវត្សត្រូវអនុញ្ញាតចំពោះករណីខាងក្រោម ៖
+ ដើម្បីទៅវិធីការផ្នែកឯកជន ឬធ្វើការងារប្រយោជន៍សាធារណៈ
+ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ នៅក្នុង និងក្រៅប្រទេសក្នុងទិសដៅបម្រើប្រយោជន៍ទូទៅ
+ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូចជា ៖
+ សិទ្ធិដាក់នៅក្រៅក្របខណ្ឌដើម ៖ ការដាក់ឪ្យនៅក្រៅក្របខណ្ឌដើមគឺអនុវត្តចំពោះមន្ដ្រីរាជការ ដែលតែងតាំង ជាសមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ តំណាងរាស្ត្រទីប្រឹក្សា សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី មន្ដ្រីដែលបំពេញការងាររៀបចំ ការបោះឆ្នោត... ។ មន្ដ្រីរាជការក្របខណ្ឌអាចដាក់ទៅបម្រើការ ឬ បំពេញមុខងារក្របខណ្ឌអាចដាក់ទៅបម្រើការ ឬ បំពេញមុខងារក្រៅក្របខណ្ឌដើមក្នុងករណីចាំបាច់និងមានការ យល់ព្រមពីសាមីខ្លួន ។
+ សិទ្ធិសុំច្បាប់ផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមសហព័ទ្ធ អ្នករាជការក្របខណ្ឌ មានសិទ្ធិសុំផ្លាស់កន្លែងធ្វើការទៅតាមប្ដី ឬ ប្រព័ន្ធ ។ សិទ្ធិសុំផ្លាស់កន្លែងធ្វើការ ទៅតាមប្ដី ឬ ប្រពន្ធ គឺសំដៅលើការសុំផ្លាស់កន្លែងបម្រើការងារណាដែលស្ថិតនៅឆ្ងាយពីគ្នា ដូចជា តាមបណ្ដាលខេត្ត ក្រុង ជាដើម ។ សិទ្ធិនេះអនុវត្តតែចំពោះមន្ដ្រីដែលតាំងស៊ប់ហើយប៉ុណ្ណោះ ។
+ សិទ្ធិធានាមិនឪ្យធ្វើការក្រោមបង្គាប់អ្នកមានឋានន្ដរស័ក្តទាបជាង មន្ដ្រីរាជមានឋានន្ដរស័ក្តខ្ពស់មិនអាចចាត់ឪ្យទុកធ្វើការក្រោមបង្គាប់មន្ដ្រីរាជការមានឋានន្ដរស័ក្ដិទាបជាងខ្លួនទេ លើកលែងតែក្នុងករណីចំាបាច់ហើយសាមីខ្លួន ដែលមានឋានន្ដរស័ក្តិធំជាងនោះយល់ព្រម ។
+ សិទ្ធិការពារអាជីព ចំពោះការចោទប្រកាន់នានា សិទ្ធិទាំងនេះ រួមមានសិទ្ធិសុំមើលសំណុំរឿងផ្ទាល់ខ្លួន ( កំណត់ត្រា និងឯកសារផ្សេងៗ ) អនុវត្តចំពោះមន្ដ្រីណាដែលយឺតយូរមិនបាន ឡើងឋានន្ដរស័ក្តិ ឬ ថ្នាក់តាមវេនអតីតភាព ឬ មុននឹងត្រូវទទួលទណ្ឌកម្ម ខាងវិន័យហ ឬ មុននឹងត្រូវផ្លាស់ដោយបង្ខំ...។ សិទ្ធិជ្រើសរើសតំណាង ឬ មេធាវីការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។ ល ។
+ សិទ្ធិការពារខ្លួនដោយផ្ទាល់មាត់ ឬលាយលក្ខអក្សរ
+ សិទ្ធិផ្តល់វត្ថុតាង និងសាក្សីនៅក្នុងពេលបំពេញបេសកកម្ម មន្ដ្រីរាជការត្រូវបានការពារពីអង្គភាព ឬស្ថាប័នរបស់ខ្លួន ។
+ មន្ដ្រីរាជការមាន សិទ្ធិទទួលការការពារពីរដ្ឋតាមផ្លូវច្បាប់ ក្នុងពេលមានបទល្មើសកើតឡើងក្នុងការបម្រើការងារសាធារណៈ
+ សិទ្ធិត្រូវតែសម្រេចដោយប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ក្នុងការដាក់វិន័យ ការចោទប្រកាន់ ចការលុបឈ្មោះ ។ ល ។
+ សិទ្ធិប្ដឹងតុលា ការបន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការ សម្រុះសម្រួលទំនាស់ពាក់ព័ន្ធ និងកិច្ចការ មុខងារសាធារណៈ និងសិទ្ធប្ដឹងឧទ្ធរណ៍ ។ ល ។
សិទ្ធិក្នុងការតម្លើងថ្នាក់ ឋានន្ដរស័ក្តិ ផ្លាស់ប្ដូរក្របខណ្ឌៈមន្ដ្រីរាជការមានសិទ្ធិទទួលបានការតម្លើងឋានន្តរស័ក្តិ តាមរយៈការចុះឈ្មោះក្នុងតារាងតម្លើងឋានន្តរស័ក្តិ ឬ ការឡើងឋានន្តស័ក្ដិបន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរយៈពេលវែង ។ ល ។ មន្ដ្រីរាជការមានសិទ្ធិ ប្រលងប្រជែងផ្ទៃក្នុងប្តូរប្រភេទក្របខណ្ឌ ។
សិទ្ធិនិងអត្ថប្រយោជន៍តាមច្បាប់ដទៃទៀត ក្រៅពីសិទ្ធិខាងលើមន្ដ្រី រាជការមានសិទ្ធិ និងអត្ថប្រយោជន៍តាមច្បាប់ ដូចជាខាងក្រោម ៖
ក. សិទ្ធិ
ខ. អត្ថប្រយោជន៍