Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌៖

  • មន្រ្តីនគរបាលជាតិមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ បានបម្រើការងារយ៉ាងតិច​២ឆ្នាំ ក្នុងនគរបាលជាតិរួចហើយ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
  • នាយទាហាននៃកងរាជអាវុធងហត្ថ ដែលបានបម្រើការងារយ៉ាងតិច២ឆ្នាំ ក្នុងកងរាជអាវុធហត្ថរួចហើយ ហើយបន្ទាប់ពីបានទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
  • អ្នកមានឋានន្តរសក្តិនិងមានមុខងារដូចខាងក្រោម៖ អភិបាល អភិបាលរង ខេត្ត ក្រុង និងអភិបាល អភិបាលរង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ។

       ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការកណ្តាល​ ។

     ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកនៃនាយកដ្ឋាន​នគរបាលព្រំដែនព្រំដែន អនុប្រធានផ្នែកនៃនាយកដ្ឋាននគរបាលព្រំដែនព្រំដែន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋាននគរបាលទេសចរណ៍ នាយកដ្ឋានការពារបេតិកភណ្ឌ ។

  ស្នងការ ស្នងការរង នគរបាលខេត្ត ក្រុងរាជធានី ។

   ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌចំណុះស្នងការនគរបាលខេត្ត ក្រុងដូចជា៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងធ្ងន់,ការិយាល័យនគរបាលសេដ្ឋកិច្ច,ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ,ការិយាល័យប្រឆាំងគ្រឿងញៀន,ការិយាល័យប្រឆាំងភេរវកម្ម និងការិយាល័យជនបរទេស ។

  • អធិការ អធិការរង និងប្រធាន​ អនុប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ​បាលស្រុក ខណ្ឌ ។
  • ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែកនគរបាលចរាចរណ៍ នគរបាលទេសចរណ៍ និងនគរគ្រប់គ្រងអាវុធជាតិផ្ទុះ ។
  • ប្រធាន អនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ( ចំពោះបទល្មើសព្រហ្មទណ្ឌ )

ដោយឡែកមន្រ្តីនៃកងរាជអាវុធហត្ថ មានចែងនៅក្នុងមាត្រា៦០ នេះដែលចាប់ពីចំណុច ញ ដល់ ឍ ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login