Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤មាន៖

  • ភ្នំ្ភភ្លើងខែល

ភ្នំភ្លើងខែល កើតពីស្រទាប់លកំអែភ្នំភ្លើងដែលហូរគលើគ្នាជាបន្តបន្ទាប់នៃបន្ទុះស្ង​ប់ ។​​ដោយសារកំឯលមានលក្ខណៈរាវខ្លំាងធ្វើអោយរាលដាលគ្របដណ្តប់លើផ្ទៃធំ ។ នៅទីបំផុតស្រទាប់កំឯលទាំងនោះបង្កើតជាភ្នំភ្លើងខែល ដែលមានចំណោទពុំសូវចោទទេរនិងទាប ។ ទោះបីជាជំរាលភ្នំពុំសូវចោទខ្លាំងប៉ុន្តែវាអាចមានទំហំធំធេង ។ ភ្នំម៉ូណាគានៅហាវ៉ៃជាប្រភេទភ្នំភ្លើងខែលធំជាងគេបំផុត នៅលើពិភពលោកប្រសិបបើគេវាស់ភ្នំម៉ូណាគា ( Mauna Kea ) ពីបាតសមុទ្រមកភ្នំនេះខ្ពស់ជាងភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់ជាងគេនៅលើគោកទៅទៀត ។

  • ភ្នំភ្លើងសាជី

ភ្នំភ្លើងសាជី មានរាងសាជីតូចៗដែលកើតឡើងពីបំណែកសិលាបង្កើតជាចំណោតចោតខ្លាំង នឹងមានបាតតូចជាងភ្នំភ្លើងខែល ។ ភ្នំភ្លើងសាជីវតែងផ្ទុះមានរយៈពេលខ្លី ហើយកើតឡើងជាក្រុមៗ ជាទូទៅវាកើតឡើងនៅខាងនៃភ្នំភ្លើងមាស ។ ភ្នំភ្លើងទាំងនេះសឹករិចរិលយ៉ាងរហ័ស ណីព្រោះបំណែកនៃកម្ទេចសិលាមិនត្រូវបានខាំជាប់គ្នាដោយកំអែភ្នំភ្លើងទេ ។

  • ភ្នំភ្លើងសមាស

ភ្នំភ្លើងសមាស កើតពីបន្ទុះឆ្នាស់គ្នានៃបន្ទុះខ្លាំងនិងបន្ទុះស្ងប់ ។​ បន្សំនៃបំណែកសិលានិងកំឯលភ្នំភ្លើងបង្កើតបានជាស្រទាប់សិលាឆ្លាសគ្នា ។ វាមានបាត់ធំ ចំណោតមធ្យម និងកម្ពស់ខ្ពស់ ។ ភ្នំភ្លើងសមាសដូចជា ភ្នំហ្វូជី នៅប្រទេសជប៉ុនមានបាតធំនិង​ជម្រាលកាន់តែចោតទៅៗឆ្ពោះទៅកាន់កំពូលភ្នំ ។​

  • ខ្ពង់រាបកំឯលភ្នំភ្លើង

កំឯលភ្នំភ្លើង មិនមែនហូរចេញតែពីភ្នំភ្លើងប៉ុណ្ណោះទេ ភាគច្រើននៃកំឯលភ្នំភ្លើងនៅលើទ្វីបផ្ទុះចេញពីស្នាមប្រេះក្នុងសំបកប្រេះបែកជាច្រើនហើយអាចគ្រ​ប់ដណ្តប់លើផ្ទៃដីរាបពាន់គីឡូម៉ែ​ត្រការេ ។ សណ្ឋានដីដែលបានពីលទ្ធផលនេះអាចក្លាយជាខ្ពង់រាបកំឯលភ្នំភ្លើង ។ ខ្ពង់រាបភាគអីសាននៃប្រទេសកម្ពុជាភាគច្រើនជាខ្ពង់រាបកំឯលភ្នំភ្លើងដែលកើតឡើងកាលពីរាប់លានឆ្នាំមុន ។


Answer 2


user icon
Chanheng_Menh
2021-05-03 23:26

សណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤មាន ភ្នំភ្លើងខែ ភ្នំភ្លើងសាជី ភ្នំភ្លើងសមាសធាតុនិង ខ្ពងរាបកំអែភ្នំភ្លើង។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login