Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តទឹកមានដំណាក់កាលសំខាន់ៗ៣គឺ៖

  • រំហួត

ដំណើររំហួតនៃទឹកគឺការទឹករាវប្រែក្លាយទៅជាឧស្ម័ន ​​ហៅថាចំហាយទឹក ។ រុក្ខជាតិក៏មានតួនាទីក្នុងដំណើររំហួតនេះផលដែរ​ព្រោះវាបានទាញយកទឹកពីក្នុងដីតាមរយៈឬស ហើយបញ្ចេញមកវិញតាមរយៈស្លឹកក្នុងទម្រង់ចំហាយទឹក ចូលមណ្ឌលអាកាស ។​

  • កំណក

ចរន្តខ្យល់ក្តៅនាំយកចំហាយទឹកស្ទុះឡើង លើកដល់រយៈកម្ពស់ខ្ពស់​ ដែលមានសីតុណ្ហភាពត្រជាក់ ក៏ប្តូរទៅជាដំណាក់ទឹកដែលជាកំណកបានប្រមូលផ្តុំគ្នា ជុំញវិញភាគល្អិតនៃធូលីតូចៗឬផ្សែងដែលមានតួនាទីជាស្នូល ហើយបង្កើតបានជាពពកនៅក្នុងមណ្ឌលអាកាស ។

  • កំណកអាកាស

នៅពេលដែលចំហាយកទឹក កកជាកំណត់កាន់តែច្រើនមាឌដំណក់ទឹកនៅក្បុងពពកក៏កាន់តែរីកធំ ហើយចរន្តខ្យល់បានធ្វើឲ្យពពកផ្លាស់ទី ។​ទីបំផុតកំណត់ទឹកដែលជាកំណកធ្ងន់ក៏ធ្លាក់មកលើភពផែនដីវិញជាកំណកអាកាស ក្រោមទម្រង់ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ឬជាដុំទឹកកកហើយភាគច្រើនធ្លាក់ចូលទៅក្នុងមហាសមុទ្រ ។ កំណតអាកាសលដែលធ្លាក់មកលើដីមួយភាគស្រូបទៅក្នុងដី ក្លាយទៅជាទឹកក្នុងដី ហើយមួយភាគទៀតលហូរចូលទៅក្នុងមហាសមុទ្រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login