Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រជាជនប្រើប្រាស់ទឹកក្នុងររូបដូចជា៖

  • ការប្រើប្រាស់ក្នុងគេហដ្ឋាន

ទឹកដែលប្រើប្រាស់ក្នុងគេហដ្ឋានមានដូចជា សម្រាប់ បរិភោគ ដំាស្ល ប្រើប្រាស់ក្នុងបង្គន់បោកគក់សសម្លៀកបំពាក់ងូត ស្រោចធ្លារមុខផ្ទះនិងរុក្ខជាតិ ។ នៅទីក្រុងនិងទីប្រជុំជនក្នុងប្រទេសកម្ពុជាគេប្រើទឹក​ម៉ាស៊ីនប៉ុន្តែប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ទឹកអណ្តូង ទន្លេ បឹង ស្ទឹ​ង និងស្រះ ។

  • ការប្រើប្រាស់ក្នុងវិស័យកសិកម្ម

 កសិដ្ឋានធំៗការផ្គត់ផ្គង់ទឹកឲ្យបានទៀតទាត់គឺមានសារៈសំខាន់ណាស់ ។ នោតំបន់ខ្លះពុំទទួលបានទឹកភ្លៀងទៀងទាត់នោះទេ ដូច្នេះការសាងសងប្រព័ន្ធធរាសាស្រ្តជាការចាំបាច់ ។ បច្ចុប្បន្ននៅលើពិភពលោក ទឹកសម្រាប់ស្រោចស្រពដំណាំកសិក​ម្ម​មានប្រមាណ៧០%នៃបរិមាណទឹកប្រើប្រាស់សរុប ។

  • ការប្រើប្រាសក្នុងវិស័យឧស្សាហកម្ម

ទឹកជាវត្ថុធាតុដើមប្រើប្រាស់ដើម្បីធ្វើឲ្យម៉ាស៊ីនចុះត្រជាក់សម្អាតផលិតផលទាញយកខនិជបញ្ចេញសំណល់ចោល បង្កើតថា​មពលសម្រាប់រោងចក្រោ និងម៉ាស៊ីនផ្សេងៗ ។ ឧទាហរណ៍ដូចជារោងចក្រផលិតថាមពលនុយក្លេអ៊ែ ត្រូវការទឹកក្នុងបរិមាណច្រើនដើម្បីធ្វើឲ្យប៉មចុះត្រជាក់ ។ រោងចក្រឧស្សាហកម្មជាច្រើនបាននិងកំពុងព្យាយាមសន្សំសម្ចៃទឹកដោយការប្រើប្រាស់វាម្តងទៀតក្នុងសំណើរការផលិត ។​

  • ការប្រើប្រាស់ក្នុងវិស័យថាមពល

ថាមពលទឹកហូរនិងទឹកធ្លាក់អាចយកទៅប្រើប្រាស់សម្រាប់ផលិតអគ្គិសនីដែលហៅថា ​វារីអគ្គសនី ។ ថាមពលរលកទឹកមហាសមុទ្រនិងថាមពលទឹកសមុទ្រជោរ នាចក៏អាចយកមកប្រើប្រាស់សម្រាប់ផលិតផលអគ្គិសនីដែរ ។

   ថាមពលកម្តៅក្នុងដី ដែលបានមកពីទឹកក្នុងដីប៉ះជាមួយសិលាក្តៅក៏ត្រូវបានគេយកមកប្រើប្រាស់ផងដែរ នៅតាមប្រទេសដែលមានភ្នំភ្លើងសកម្ម ។ បច្ចុប្បន្ននេះតម្រូវការអក្គិសនីកើនឡើង ហើយលបញ្ហាបំពុលដោយសារឥន្ទនៈផុស៊ីលជាបញ្ហាចម្បង​គេចាត់ទុកថាមពលវារីអគ្គោសនីជាថាមពលវារីអគ្គិសនីជាថាមពលជំនួសមួយ​ ។

  • ការប្រើប្រាស់ក្នុងវិស័យគមនាគមន៍

តាំងពីសម័យដើមមកគេប្រើប្រាស់ផ្លូវទឹក ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនមនុស្សនិងទំនិញដោយចំណាយសោហ៊ុយតិច ។  ទីក្រុងធំៗនៅលើពិភពលោកភាគច្រើនគឺមានទីតាំងនៅតាមមាត់ឆ្នេរឬទន្លេធំៗ ។ ការដឹកជញ្ជូនតាមផ្លូវទឹកបាននាំឲ្យទីក្រុងកំពង់ផែកទាំងនោះឈានទៅរកភាពរីកចម្រើនស្ទើរគ្រប់វិស័យ ។​ ឧទាហរណ៍ ប្រទេសសិង្ហបុរីទីក្រុងយ៉ក់ ( សហរដ្ឋអាមេរិក )

  • ការប្រើប្រាស់ក្នុងវិស័យទេសចរណ៍

បឹង ទន្លេ​ ស្ទឹង ជ្រោះនានាប្រភពនៃការទាក់អ្នកទេសចរ ។ នៅប្រទេសកម្ពុជាយើងបឹងទន្លេសាប ជាបឹងមួយដែលមានសក្តានុពលយ៉ាងខ្លំាងខ្លាំងក្នុងវិស័យទេសចរណ៍ ដោយសារទេសភាពនៃបឹងនិងភូមិបណ្តែកទឹក ។ បឹងនេះជាជម្រកធម្មជាតិនៃសត្វស្លាបយ៉ាងច្រើនក៏ដូចជាសត្វដទៃទៀត ។ ដោយហេតុថាបឹងនេះនៅជាប់នឹងព្រំប្រទល់ខេត្តសៀមរាម ភ្ញៀវទេសចរណ៍ទាំងឡាយភាគច្រើន តែងតែបន្តទៅទស្សនាទេសភាព បឹងបន្ទាប់ពីទស្សនាប្រាសាទរួច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login