ផលប៉ះនៃការបំពុលខ្យល់លើសុខភាពមនុស្សមានដូចជា៖
- ភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយចំនួនពុំក្រាលកៅស៊ូនិងការដ្ឋានសំណង់ច្រើន
- អាសូតអុកស៊ីតរារាំង ដល់ការលូតលាស់ររបស់រុក្ខជាតិហើយពេលដែលមនុស្សដកដង្ហើមចូលវាអាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម
- ស្ពាន់ធ័រអុកស៊ីត បណ្តាលឲ្យមានជំងឺផ្លូវដង្ហើម បេះដូងរុំារៃ ជំងឺសួត និងរលាកទងសួត
- កាបូនម៉ូណូអុកស៊ីត ធ្វើឲ្យឈឺក្បាល វិលមុខ ងងុយ ដេក និងមានជំងឺបេះដូងខ្លះពុំមានឥទ្ធិពលអាក្រក់ទេតែខ្លះទៀតបណ្តាលឲ្យកើតមហារីក
- ស្មូកផូតូគីមិ បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយផ្សាប្រព័ន្ធដកដង្ហើម ផ្សារភ្នែក ហើយគេសង្ស័យថាវាបណ្តោយឲ្យមានជំងឺមហារីកផងដែរ
- សំណ អាចបណ្តាលឲ្យមានឥទ្ធិពលបំផ្លាញ ជាប្រចាំទៅលើការវវត្តិផ្នែកស្មារតីនៃកុមារ ។ កុមារដែលរស់នៅកន្លែងមានចរាចរណ៍កកកុញ មានបញ្ញាខ្សោយជាងកុមារដែលរស់នៅឆ្ងាយពីតំបន់មានចរាចរណ៍កកកុញ ។ មនុស្សពេញវ័យដែលសំដិលត្រូវសំណ ងាយរងគ្រោះថ្នាក់បណ្តាលពីជំងឺគាំងបេះដូងនិងដាច់សរសៃឈាមកក្នុងខយរក្បាល
- មានកត្តាជាច្រើនទៀត ដែលកំណត់គ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា៖
ភាពពុលរបស់សារធាតុបំពុលឬធាតុស្រឡាយរបស់វា
បរិមាណសារធាតុបំពុលដែលបញ្ចេញចោលនិងកម្ពស់បំពងផ្សែងដែលគេបញ្ចេញចោល
លក្ខខណ្ឌបរិយាកាស
រយៈពេលសំដិលត្រូវសារធាតុពុល
សម្ងាយពីប្រភពសារធាតុបំពុល
អាយុនិងស្ថានភាពសុខភាព ព្រមទាំងសកម្មភាពនិងកន្លែងស្ថិតនៅរបស់មនុស្ស នៅពេលដែលគេបញ្ចេញសារធាតុពុល ។