Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បទ”នគររាជ” វគ្គទី២គឺ ៖

ក. ​ប្រាសាទសិលា កំបាំងកណ្តាលព្រៃ

          គួរអោយស្រមៃ          នឹកដល់យសសក្តិមហានគរ

          ជាតិខ្មែរដូចថ្ម             គង់វង្សនៅល្អរឹងប៉ឹងជំហរ

          យើងសង្ឃឹមពរ           ភ័ព្វព្រេងសំណាងរបស់កម្ពុជា

          មហារដ្ឋកើតមាន        យូរអង្វែងហើយ ។

ខ. មនោសញ្ចេតនារបស់ព្រះរាជកវីតាមរយៈបទខាងលើ យើងចែកជាបួនផ្នែក ៖

  • ផ្នែកទី១ ៖ “ប្រាសាទសិលា កំបាំងកណ្តាលព្រៃ” ៖ ប្រាសាទថ្មទាំងឡាយដែលប្រកបដោយក្បូរក្បាច់ចំលាក់ល្អវិចិត្រស្ថិតនៅបាំងបិទក្នុងព្រៃ ។
  • ផ្នែកទី២ ៖ “គួរអោយស្រមៃ នឹកដល់យសសក្តិ មហានគរឃើញប្រាង្គប្រាសាទទាំងនោះ ធ្វើអោយនឹកស្រមៃទៅដល់សម័យមហានគរដែលខ្មែរជាប្រទេសមហាអំណច មានកេរ្តិ៍ឈ្មោះ កិត្យានុភាពដ៏ល្បីល្បាញនៅតំបន់អាស៊ីភាគអាគ្នេយ៍ ។
  • ផ្នែកទី៣ ៖ “ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អរឹងប៉ឹងជំហរ” គឺប្រៀបធៀបជាតិខ្មែរគ្រប់សម័យកាលមានស្មារតី រឹងប៉ឹងដូចថ្មប្រាសាទ ដោយពុំអាចមានអ្វីមួយមកបង្កបំបែកបំបាក់ពូជខ្មែរ ជាតិខ្មែរ ទឹកដីខ្មែរអោយរង្គោះង្គើបានឡើយ ។
  • ផ្នែកទី៤ ៖ “យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជាមហារដ្ឋកើតមាន យូរអង្វែងហើយ” បានសេចក្តីថា ៖ អ្នកនិពន្ធបានផ្តល់សេចក្តីសង្ឃឹមចំពោះការកសាងវាសនារបស់ខ្លួន និងមាតុភូមិខ្លួន ដើម្បីតាក់តែងរដ្ឋនេះអោយបានត្រលប់ទៅកាន់អារ្យរដ្ឋដូចសម័យដែលប្រាសាទថ្ម អង្គរវត្តនោះបដិសន្ធិឡើងព្រោះរដ្ឋកម្ពុជាមហារដ្ឋកើតមានតាំងពីយូរយារណាស់មកហើយ ជារដ្ឋដែលសំបូរដោយគម្ពីរក្បួនច្បាប់នានាឥតខ្វះចន្លោះឡើយ ។ សន្និដ្ឋាន បទចំរៀងនេះមានសូរសៀងពិរោះហើយបន្ថែមការរំលឹកដាស់តឿនកុលបុត្រកុលធីតាខ្មែរ ត្រូវតែស្រឡាញ់ ការពារសម្បត្តិធម្មជាតិ មរតកដូនតា ហើយត្រូវមានសង្ឃឹម និងជឿជាក់មុតចំពោះខ្លួនឯង និងជនរួមជាតិចំពោះការអភិវឌ្ឍជាតិនាបច្ចុប្បន្ន និងអនាគត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login