ទង់ព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥០ ដោយពុទ្ធិសមាគមពិភពលោក ។ ទង់ព្រះពុទ្ធសាសនាសំរេចបង្កើតឡើងតាមលំអាន ឆព្វណ្ណរង្សីនៃព្រះសម្មាសម្ពុទ្ធ ។ ឯពណ៌ទាំងនោះរៀបតាមលំដាប់គឺ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ប្រាក់ ។ តែដោយពណ៌ប្រាក់ពិបាករក មហាសន្និបាតពុទ្ធិសមាគមបានសំរេចយកប្រាំពណ៌ខាងដើម មកជំនួសពណ៌ប្រាក់វិញ ។
និមិត្តរូបពណ៌ទាំងប្រាំមួយនៃទង់សាសនា ៖
- ពណ៌នីមួយៗតំនាងអោយព្រះជាតិនីមួយៗរបស់ព្រះពុទ្ធអង្គ ។
- ពណ៌ខៀវ ៖ កាលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្ត ឥន្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូព្រះពោធិសាត់ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្ទព្រាហ្មណ៍ ។
- ពណ៌លឿង ៖ កាលព្រះអង្គយកកំណើតជាវ័យបណ្ឌិតព្រះឥន្ទនិមិត្មធ្វើជាងទង ។ វ័យបណ្ឌិតបានអារកាត់សាច់ខ្លួនឯងហុចអោយជាងវាយដំផ្សំផែបិទ ព្រះពុទ្ធរូបដែលខ្វះខាតអោយពេញឡើងវិញ ។
- ពណ៌ក្រហម ៖ កាលព្រះអង្គយកកំណើតជាមាណព ឈ្មោះបទុមកុមារ ពស់ចឹកមាតា ពេទ្យអោយរកបេះដូងអោយពេទ្យផ្សំថ្នាំអោយព្រះមាតាសោយ ដើម្បីអោយបាត់ការឈឺចុកចាប់ ហើយរស់ឡើងវិញបាន ។
- ពណ៌ហង្សបាទ ៖ កាលព្រះអង្គកើតជាវិទ្យាធរ យក្សចាប់មាតាទៅ ។ វិទ្យាធរបានអារសាច់អោយយក្សស៊ី ដើម្បីដូរយកមាតាមកវិញ ។
- ពណ៌ផ្លេក ឬពណ៌ចំរុះ ៖ កាលព្រះអង្គកើតជាសត្វទន្សាយឈ្មោះសោម បណ្ឌិត សុខចិត្តលោតចូលភ្លើងដើម្បីយកសាច់ឈាមអោយទានដល់ឥន្ទ្រព្រាហ្មណ៍ធ្វើជាអាហារ ។