Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីកសាងមនុស្សអោយបានទៅជាមនុស្សពេញលេញគឺ ៖

ក. សង្គមមានតួនាទី ៖

  • ពង្រឹងច្បាប់ ៖ សីលធម៌សង្គមតាមរយៈការអប់រំ ការធ្វើគំរឈានមុខនៃអ្នកដឹកនាំដោយប្រព្រឹត្តអំពើល្អ (កុសល)
  • ប្រកាន់ និងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ
  • បំបាត់ទំនាស់ ការប្រេះឆាតាមការសន្តោសប្រណី អធ្យាស្រ័យ មិនយកឈ្នះចាញ់គ្នាតាមអំពើហិង្សា រីភាពឃោរឃៅពោលគឺត្រូវមានសាមគ្គីភាព
  • ពង្រឹងបរិយាកាសអព្យាក្រឹត យុត្តិធម៌ មិនប្រកាន់បក្សពួកគ្រួសារនិយម និងមានភាពថ្លៃថ្នូរ
  • បំបាត់រូបភាពហិង្សា ឃោរឃៅ ពាលាអាវាសែ គ្រប់រូបភាពដូចជា តាមទូរទស្សន៍ វីដេអូ...។
  • មានការលើកទឹកចិត្ត និងជួយសំរួលលើជីវភាព ។

ខ. គ្រួសារ

+ មេគ្រួសារត្រូវចេះអប់រំខ្លួនឯង និងសមាជិកគ្រួសារដោយ ៖

  • ចេះភ្ញាក់រលឹក ទទួលខុសត្រូវ
  • មានសីលធម៌ គុណធម៌
  • មានទំនាក់ទំនង រីភាពសិ្នទ្ធសា្នល
  • ចេះគោរព ខន្តី អធ្យាស្រ័យ និងចេះលើកទឹកចិត្ត
  • មិនប្រព្រឹត្តអំពើហិង្សា ល្បែងស៊ីសង ។

គ. បុគ្គល

  • មានសីលធម៌ ចេះទទួលខុសត្រូវ
  • ក្លាហាន ប្រព្រឹត្តអំពើល្អ (កុសល)​គោរពច្បាប់ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ
  • ចេះជួយឧបត្ថម្ភ មានសមត្ថភាព ភាតរភាព មិនឆ្មើងកន្រ្ទើងមិនកោងកាច
  • មិនសេពគ្រឿងស្រវឹង គ្រឿងញៀន និងរឹងមាំ មិនលុះក្រោមការអូសទាញមិត្តអាក្រក់
  • អប់រំចរិយា រឺអភិវឌ្ឍចិត្តអោយបានល្អ
  • បង្កើនសមត្ថភាព (ពុទ្ធិ)
  • ថែរក្សាសុខភាព អនាម័យ
  • សរុបមក ពោលគឺប្រកាន់នូវគុណធម៌ខ្មែរ ៥យ៉ាង រួមទាំងប្រតិបត្តិតាមពុទ្ធោវាទ ។ ដូចនេះកត្តាបីត្រូវដើរទន្ទឹមគ្នា និងមានទំនាក់ទំនងគ្នាជិតទើបពេញលេញជាមនុស្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login