Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអភិវឌ្ឍនៃស្ថាប័នសេដ្ឋកិច្ចមានដំណើរការ ដូចតទៅ ៖

  • ជីវិតសេដ្ឋកិច្ច និងវប្បធម៌សម្ភារៈ ជីវិតសេដ្ឋកិច្ច ( Economic life ) មិនមែនសម្រាប់កំណត់តែ លើក្រឹត្យ ក្រមសហគមន៍នោះទេ តែវាថែមទាំងជាមុខងារនៃឧបករណ៍ ឬ ប្រដាប់ប្រដា ( Tools ) និងការច្នៃប្រឌិត ។ យើងបានជួបប្រទះនូវការចម្បងៗពីរ គឺការចិញ្ចឹមសត្វ និងកសិកម្មក្នុងស្រុកដែលជំនួសឪ្យជីវិតប្រមាញ់ ( Hunting life ) ជាទម្រង់សេដ្ឋកិច្ចថ្មី ។ មូលហេតុនៃការចាត់ចែងសេដ្ឋកិច្ចមានភាពជិតសិ្នទ្ធគ្នា នោះគឺវាអាស្រ័យលើការច្នៃប្រឌិតក្នុងទម្រង់នៃវប្បធម៌សម្ភារៈ ។
  • កសិកម្មដំបូង ( Early Agriculture ) កសិកម្មមានទំនោរទៅរកកម្មសិទ្ធិឯកជនលើដីធ្លីហើយគ្រាប់ធម្មជាតិជាទ្រព្យសម្បត្តិរបស់បុគ្គល ដែលប្រកបការងារទៅលើធ្លីនោះ ។ ក្នុងករណីខ្លះ ការដាំដុះ​និងការប្រមូលផលអាចធ្វើឡើងដោយរួមគ្នា ដូច្នោះផលិតផលដែលទទួលបាន គឺអាស្រ័យលើចំនួនសមាជីកនៃគ្រួសារទាំងអស់ ។ គ្រួសារដែលមានប្រើដំបង ឬ ឈើសម្រាប់ជីកគាស់ផ្សេងៗគេកំណត់ហៅថា “ វប្បធម៌ កាប់គាស់ “ វាមិនមែនជាវប្បធម៌ដែលផ្តល់ប្រយោជន៍ច្រើននោះទេ ។ ពេលខ្លះគ្រាន់ធញ្ញជាតិបានបាត់បង់ដោយសត្វស៊ី ឬខ្យល់ព្យុះជាដើម ។ ជីវិតដ៏ស្ថិតស្ថេរ នៃកសិកម្មទំនងជាបញ្ជូលគ្នាបង្កើត និងប្រឌិតអ្វីដែលថ្មីឡើង ។ ទ្រព្យសម្បត្តិធ្វើឪ្យមានចំណង់ទាក់ទង យ៉ាងជិតស្និតទៅនឹងកសិកម្មព្រមទាំងមានការជួបប្រទះដោយកម្រក្នុងចំណោមសង្គមប្រមាញ់ ។ ការត្បាតកប្បស ឬ សំលីគេច្រើនជួបប្រទះនៅក្នុងក្រុមអ្នកធ្វើកសិកម្មតែប៉ុណ្ណោះ ។ ដោយសារការធ្វើកសិកម្មបានជាផ្ទះគេនីមួយៗ បានផ្លាស់ប្ដូរមុខមាត់ថ្មី បន្ទាប់ពីទម្លាប់ត្រូវបានផ្លាស់ប្ដូរបង្កើតឪ្យមានការអភិវឌ្ឍថ្មីឈានឡើង ។ សំលៀកបំពាក់ទ្រព្យសម្បត្តិ កន្ដ្រក និងគ្រាប់ធញ្ញជាតិជាទ្រព្យសម្បត្តិកាន់តែ កើនឡើង ហើយវាធ្វើឪ្យមានសារៈសំខាន់ និងសារៈប្រយោជន៍ ។ ឧស្សាហកម្មតូចៗដូចជា  ត្បាញការធ្វើកន្រ្ដកមានទំនោរទៅរកឯកទេសនីយកម្ម ។ ការកើតមានការផ្លាស់ប្ដូរទំនិញកសិកម្ម គឺជាផ្លាស់ប្ដូរយ៉ាងសំខាន់ខាងផ្នែកជំនួញ ។
  • ការរីកចម្រើនសិប្បកម្ម ( Growth or Handicrafts ) ការផ្សាំងសត្វជួយជាកម្លាំង ក្នុងការអូសនង្គ័លក្នុងប្រទេសភាគច្រើន ។​ ក្នុងតំណាក់កាលនៃវប្បធម៌នង្គ័ល ( Plough Culture ) មាសវិវត្តន៍យ៉ាងលឿន ។ បុគ្គលមានកម្មសិទ្ធិលើស្រែចំការ ឧបករណ៍ និងផលិតផលទាំងឡាយ ។ ការប្រើប្រាស់កម្លាំងនៃសត្វផ្សាំង និងតាមរយៈនៃគំរោងការយ៉ាងម៉ត់ចត់ ធ្វើឪ្យគេទទួលនូវផលិតផលកាន់តែច្រើននៅក្នុងចំនោម ប្រជាជន ។ ការបង្កើតផលិតផលកសិកម្ម ជាមធ្យោបាយធ្វើឪ្យមានចំនូលលើសច្រើន ហើយបង្កើតឪ្យមានការផ្លាស់ប្ដូរនូវផលិតផលទាំងនោះ ។ ជាទូទៅការធ្វើដំណើរតាមទូក ឬ សេះវាជួយក្នុងការដឹកនាំរបស់របរជំនួញ ទៅកន្លែដទៃផ្សេងៗទៀត ។ កំឡុងពេលនៃការផ្លាស់ប្ដូរដ៏ធំធេងនោះ បង្កើតឪ្យមានសិល្បៈជាច្រើនដូចជាគ្រឿងឆ្នាំង និងរទេះកង់ ( Wheel ) ជាដើម ។ ការអភិវឌ្ឍនៃសិប្បកម្ម ជាមធ្យោបាយធ្វើឪ្យមានការរីកចម្រើនកើតឡើងនៃកម្មសិទ្ធិ ។ មនុស្សបំពេញការងារជាមួយនឹងកម្មសិទ្ធិរបស់គេ ហើយសិប្បកម្មផ្សេងៗបង្កើនូវប្រភេទការងារផ្សេងៗ ដូច្នោះហើយទើបមានការពង្រីកនូវការបែងចែកការងារ តាមរយៈភេទ និងអាយុ ។ សេដ្ឋកិច្ចបង្កើតឪ្យមានប្រព័ន្ធសង្គមច្រើន ដូចជាសង្គមមូលធន និងកុម្មុយនីស ។ ពេលនេះយើងគួរពិចោរណា អំពីស្ថាប័នសេដ្ឋកិច្ចក្នុងមូលធននិយម ( Capitalism ) ហើយត្រិះរិះពីតួនាទីនៃសមាគមន៍ សេដ្ឋកិច្ចនិងស្ថាប័ននៅក្នុងសង្គម  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login