Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទំនក់ទំនងសកម្មភាពសេដ្ឋកិច្ចនិងសង្គមសំដៅលើតម្រូវការសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះនៃសង្គម ។ មនុស្សនាសម័យទំនើបច្រើនចំណាយពេលវេលារបស់គេដើម្បី ធ្វើការរកស៊ីចិញ្ជឹមជីវិតរាល់ប្រភេទប្រចាំថ្ងៃគឺ ធ្វើដើម្បីសុភមង្គលនិងសុខមាលភាពរបស់ពួកគេ ។ លក្ខណៈនៃជីវភាពការងារត្រូវបានកំណត់ដោយស្ថាប័នសេដ្ឋកិច្ចដែលជាផ្នែកនៃសង្គម ។ ស្ថាប័នសេដ្ឋកិច្ចមានភាពសិ្នទស្នាលជាមួយស្ថាប័នផ្សេងទៀតនៃសង្គមមនុស្ស ។

       ឧទាហរណ៍ ជនជាតិកម្ពុជា បុរាណដាំដុះតាមជំនឿ តាមបែបយថាផល ។ តម្រូវការជាមូលដ្ឋានតែមួយគត់របស់មនុស្សយើង គឺត្រូវផ្គត់ផ្គង់ក្នុងរង្វង់គ្រួសារ ។ ពេលនោះស្ថាប័នសេដ្ឋកិច្ច មានលក្ខណៈចម្បងរហូតក្លាយទៅជាការអភិវឌ្ឍនៃជំនួយរបស់ផលិតកម្ម ។ ពួកគេបង្កើតរោងចក្រជាច្រើន ហើយប្រែក្លាយភូមិតូចៗឪ្យទៅជាទីក្រុង ។ ការប្រែប្រួលនេះអាចជាការត្រឹមត្រូវប្រសិនបើយើងរៀបចំស្ថាប័នសង្គមផ្សេងទៀត តម្រង់ឆ្ពោះទៅកាន់សេដ្ឋកិច្ច ។ ឥឡូវ នៃសេដ្ឋកិច្ចមានលក្ខណៈ ទូលំទូលាយយើងមិនអាចគ្រប់គ្រងបាននិងអាចស្វែងរកជំនួយពីគ្រួសារបានទេ ។ គ្រួសារត្រូវបានជំនួសៀ្យស្ថាប័នសេដ្ឋកិច្ចតាមរយៈប្រភេទផ្សេង នៃការចាត់ចែងដូចជាគ្រប់គ្រងសាជីវកម្មឯកជនជាដើម ។ បញ្ហាចម្បងក្នុងស្ថាប័នសេដ្ឋកិច្ចនោះ គឺធ្វើឪ្យមានការផ្លាស់ប្ដូរទាំងឡាយ អាចឈានឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មទៅក្នុងសង្គម ។ យើងអាចចាប់អារម្មណ៍ជាសំខាន់ ទៅលើមធ្យោបាយណាដែលជាស្ថាប័នសេដ្ឋកិច្ច អាចគ្រប់បាននៅពេលគេប្រើអំណាច ។ យើងថែមទាំងជាប់អារម្មណ៍ផងដែលទៅលើមធ្យោបាយណា ដែលជាសកម្មភាពដ៏ប្រសើរនៃផលិតផល និងការដោះស្រាយនៅពេលមានវិបត្តិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login