ផ្នែកខាងត្បូងនៃផ្ទៃព្រះបរមរាជវាំងមានវត្តមួយ ។ វត្តនោះមានឈ្មោះថា “វត្តព្រះកែវមរកត” កសាងពីឆ្នាំ ១៨៩២ដល់ ១៩០២ ដោយព្រះបាទនរោត្តម ។
- ឈ្មោះវត្តតាមព្រះនាមព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហាដែលសាងឡើងអំពីត្បូងមរកតមានតំលៃ ។
- គ្មានព្រះសង្ឃគង់នៅជាប្រចាំទេ ។
- ព្រះបដិមា និងវត្ថុដែលមានតំលៃជាងគេគឺ ៖
- ព្រះបដិមាទ្រង់ឈរមួយអង្គធំ សាងអំពីមាសទំងន់៩គ.ករួមទាំងជើងទំរ និងឆ័ត្ររួតខាងលើ ព្រមទាំងមានដាំពេជ្រចំនួន ២០៦គ្រាប់ ។ ពេជ្រដែលធំជាងគេ គឺស្ថិតនៅលើម្កុដមានទំហំ២៥លី និងបន្ទាប់មក ពេជ្រនៅលើព្រះសុរងទំហំ២០ លី ។
- កំរាលព្រះវិហារធ្វើអំពីប្រាក់សុទ្ធមានចំនួន៥៣២៩ សន្លឹក ១សន្លឹកទំរង់ ១.១២៥គ.ក ។