Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបានស្គាល់ភាពរុងរឿងក្នុងអតីតកាលក៏ព្រោះតែដើរតាមលទ្ធិទេវរាជ និងបន្ទាប់មកលទ្ធិពុទ្ធរាជ ។

ក. លទ្ធិទេវរាជ បង្កើតដោយព្រះបាទជ័យវរ្ម័នទី២

  • លទ្ធិនេះប្រារព្ធនៅលើភ្នំគូលែន
    លទ្ធិនេះមានសារសំខាន់ដូចតទៅ ៖
  • ប្រជាជនគោរពសិវលិង្គ ។ ព្រះអង្គបានធ្វើពិធីរំលាយព្រះអង្គបញ្ចូលក្នុងលិង្គ ។ ដូចនេះគោរពសិវលិង្គគឺគោរពគ្រប់បញ្ជាព្រះអង្គ ។
  • ខ្មែររួបរួមគ្នាជុំវិញព្រះមហាក្សត្រ
  • ខ្មែររំដោះខ្លួនចេញបានជ្វា
  • ខ្មែរមានមាគ៌ាផ្ទាល់ខ្លួនមួយគឺ “លទ្ធិទេវរាជ” ដែលព្រះរាជាក្រោយៗមក ចាប់យកជាមនោគមន៍ជាតិ ។ សន្និដ្ឋាន ៖ យកព្រហ្មញ្ញសាសនាជាគ្រឹះ ។

ខ. លទ្ធិពុទ្ធរាជ បង្កើតដោយព្រះបាទជ័យវរ្ម័នទី៧ ព្រោះព្រះអង្គយល់ថា ទេវរាជលែងមានជំនឿពីប្រជារាស្រ្ត ។ ដូចនេះព្រះអង្គងាកទៅរកពុទ្ធសាសនាវិញម្តង តែជាពុទ្ធសាសនាមហាយាន ។

  • ប្រាសាទបាយ័ន ជាតំនាងអោយលទ្ធិពុទ្ធរាជ
  • លទ្ធិពុទ្ធរាជមានសារសំខាន់ ៖
  • ប្រជារាស្រ្តរួបរួមគ្នាម្តងទៀត ព្រោះបែកបាក់ដោយសារផ្ទៃក្នុង និងការលុកលុយរបស់ចាម ។
  • ប្រជារាស្ត្រ គោរពព្រះបាទជ័យវរ្ម័នទី៧ ដូចគោរពអវលោកេស្វរៈ ។
  • ខ្មែរខ្លាំង និងរុងរឿងដល់កំពូល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login