Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិទ្យាស្ថានជាតិទេសចរណ៍ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំ ជំរុញការងារស្ថិតិទេសចរណ៍
  • សិក្សាស្រាវជ្រាវ វិភាគទេសចរណ៍ សិក្សាវិភាគផលប៉ះពាល់នៃវិស័យទេសចរណ៍លើសេដ្ឋកិច្ចសង្គម វប្បធម៌និងបរិស្ថាននិងការទទួលរងផលប៉ះពាល់ពីវិស័យផ្សេងៗលើវិស័យទេសចរណ៍
  • រៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យទេសចរណ៍
  • ជាសេនាធិការឲ្យក្រសួងទេសចរណ៍ក្នុងការវិភាគនឹងផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ​ដូចមានចែងក្នុងច្បាប់ស្តីពីតេសចរណ៍
  • សហការជាមួយវិទ្យាស្ថានទេសចរណ៍អ​ន្តរជាតិ និងគ្រិះស្ថានសិក្សាទេសចរណ៍នោទីទាំងប្រទេស
  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្រ្តី ។

វិទ្យាស្ថានជាតិទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖

  • នាយកដ្ឋានស្ថិតិទេសចរណ៍
  • នាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ ។

នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួន មានឋានៈស្មើ អនុប្រធាននាយកដ្ឋាន អនុលោមតាមបទប្បញ្ញត្តិជាធរមាន ។

វិទ្យាស្ថានជាតិទេសចរណ៍អាចបង្កើតបណ្ឌិត្យសភាទេសចរណ៍មួយ ដែលត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login