ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ត្រូវមានលក្ខណៈដូចតទៅ៖
ក. លក្ខខណ្ឌទូទៅ
- មានលិខិតបញ្ជាក់ថា មានគំនិតមារយាទនិងសីលធម៌ល្អ ដែលចេញដោយមេឃុំឬចៅសង្គាត់ដែលខ្លួនរស់នៅ
- មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន៧ឆ្នាំដែលគិតចាប់ពីថ្ងៃ ដែលទទួលបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ចាតូបនីយកម្ម
- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរនិងយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរខ្លះ ៗ
- មានបញ្ញានិងកាយសម្បទា ដែលមិននាំឲ្យគ្រោះថ្នាក់ឬនាំឲ្យមានបន្ទុកដល់ជាតិ ។
ខ.លក្ខខណ្ឌគុណសម្បត្តិ
- ធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀនឡើងទៅ
- មានថ្វីដៃពិសេសអ្វីមួយ ជាប្រយោជន៍ដល់ការស្តារនិងកសាងសេដ្ឋកិច្ចជាតិ
គ. លក្ខខណ្ឌសហព័ន្ធ
- មានសហព័ន្ធឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ
- ជនដែលបានអនុញ្ញាតឲ្យចូលជាសញ្ជាតិត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។