2019-01-17 23:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើនៅពីក្មេង មានចាប់ផ្តើមកើតត្រដឹត នោះមក ពីកុមារនោះមានការភិតភ័យ ដែលធ្វើឱ្យគេមិនអាចទប់ចិត្តទប់ អារម្មណ៍បាននឹងនរក្នុងការរកពាក្យមកនិយាយ។ ធម្មតា បើយើង ចង់និយាយអំពីអ្វីមួយ យើងត្រូវរកនឹកពាក្យជាមុនសិន ទើបយើង អាចនិយាយចេញមកនូវពាក្យនោះបានដោយឥតមានរអាក់ រអួល។ បើយើងមានការភ័យព្រួយ តិច ឬ ច្រើន វាធ្វើឱ្យការ រកនឹកពាក្យមកនិយាយមិនដំណើរការល្អចប់ចុងចប់ដើម ហើយ ត្រូវរអាក់រអួល ឯការរកពាក្យសម្រាប់និយាយក៏រអាក់រអួលដែរ ដែលធ្វើឱ្យនិយាយត្រដឹត។ យើងមិនត្រូវបង្ខំអ្នកត្រដឹតឱ្យប្រឹង និយាយ ឬធ្វើឱ្យគេខ្លាចពេលនិយយទេ តែត្រូវលើកទឹកចិត្ត ជំរុញ ឱ្យគេនិយាយចេញមកបានកាន់តែស្រួលឡើងៗ និងមិន ត្រូវសើច ពេលគេនិយាយមិនបានល្អនោះទេ។