Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


   មិនមានពាក្យថា សតិបញ្ញាញាណទេ មានតែ ពាក្យសតិ ឬ សតិអារម្មណ៍ ឬ សតិស្មារតី សតិសម្បជញ្ញៈ តែ ប៉ុណ្ណោះ។ សតិ គឺជាការរំឭកដឹងខ្លួនដោយខ្លួនឯង។ មនុស្សដែល បាត់សតិមានន័យខុសគ្នា ទៅតាមបរិបទដែលយើងកំពុងនិយាយ បែបផ្សេងៗគ្នាដែរ។

  • សតិក្នុងសីលធម៌ មានន័យថា ការរំឭកដឹងខ្លួន យល់ ខុសត្រូវប្រកាន់យកសេចក្តីថ្លៃថ្នូរ និងត្រឹមត្រូវ
  • សតិក្នុងវេជ្ជសាស្ត្រទូទៅ មានន័យថា ភាពដឹងខ្លួន បើ មនុស្សម្នាក់បាត់សតិ គឺគេសន្លប់បាត់មាត់ មិនដឹងអ្វីទាំងអស់
  • សតិក្នុងចិត្តសាស្ត្រ ឬ វិកលវិទ្យា មានន័យថា ការដឹងខ្លួន ថាខ្លួនកំពុងធ្វើអ្វីដោយមនុស្សនោះមិនមានសន្លប់បាត់ស្មារតីទេ មនុស្សមានសតិ គឺមនុស្សដឹងថាខ្លួនធ្វើអ្វីមួខុស ឬ ត្រូវ នៅពេលណា ថ្ងៃណាជាដើម។ បើមនុស្សមិនមានសតិ គឺមនុស្ស នោះនៅរស់កខ្វើកធ្វើអ្វីៗ ដោយមិនដឹង មិនចាំថាខ្លួនធ្វើអ្វីមួយ ទេ។ ឧទាហរណ៍ មនុស្សម្នាក់ពេលមានកំរោលចូល នៅរស់ធម្មតា ធ្វើអ្វីៗដោយមិនដឹង មិនចាំថាខ្លួនធ្វើអ្វម្វីយួទេក្នុងពេលនោះ។ មនុស្សកើត ជំងឺឆ្កួតជ្រូក ពេលកំពុងធ្វើទុក្ខ ទោះជាប្រកាច់ ឬមិន ប្រកាច់ ធ្វើឱ្យគេមិនដឹងថា ខ្លួនពេលនោះមានហេតុការណ៍យ៉ាងណា ទេ តែគេមិនមែនជាមនុស្សសន្លប់ទេ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login