2019-01-17 23:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មនុស្សបែកឆ្វេង នេះជាពាក្យប្រើប្រាស់ក្នុង វប្បធម៌ប្រពៃណីខ្មែរ តែមិនមានក្នុងចិត្តសាស្ត្រទេ។ នេះជា ប្រភេទមនុស្ស ដែលប្រកាន់យកនូវរបៀបរបបមួយសម្រាប់ការ និយាយស្តី ការត្រិះរិះពិចារណា ចំណង់ចំណូលចិត្ត គោលគំនិត របៀបរបបរស់នៅជាដើម ដែលមិនចុះនឹងគេឯងជាទូទៅ តែ មនុស្សប្រភេទនេះ មានការចុះសម្រុងនឹងមនុស្សប្រភេទដូចគ្នា ដែលបុរាណតែងនិយាយថា នាងរត់រកអ្នក ឯខាតលក្ខណ៍រត់រក កំបាក់អន្សារ។ មនុស្សប្រភេទនេះ មិនសូវមានមិត្តភក្តិ និងញាតិ សន្តានទេ ហើយធ្វើអ្វីក៏ត្រូវនឹងគេឯងដែរ ហើយតែងតែទទួលនូវ ភាពចម្រូងចម្រាសជាមួយអ្នកដទៃ។