Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការពិបាកចិត្ត ជាប្រតិកម្ម ប្រឈមទៅនឹងការស្មុគស្មាញ ការប្រឈមនឹងឧបសគ្គ ការមិនអាចធ្វើម្ចាស់ការលើបញ្ហាណា មួយបាន ឬ ជាផលប៉ះពាល់នេះការបរាជ័យលើអ្វីមួយ ដោយ ប្រការណាមួយ ។ រាល់ការពិបាកចិត្តមិនសុទ្ធតែជាអាការៈ រាល់ការ ពិបាកចិត្តមិនសុទ្ធតែជាអាការៈនៃជំងឺផ្លូវចិត្តទាំងអស់ទេ ។ ជា ធម្មតា មនុស្សតែងតែមានការពិបាកចិត្តនៅពេលប្រឈមនឹង ការពិបាកណាមួយ ដែលពេលនោះមិនទាន់អាចស្មានថាអាចបន្ធូរ ទៅបាន ឬ មិនទាន់រកបាននូវដំណោះស្រាយ វាក៏ធ្វើអោយពិបាក ចិត្តមួយរយៈ ក្រោយមកក៏រសាយអស់ទៅ ហើយក្រោយមកក៏ មានជួបប្រទះថ្មីម្តងទៀត។ ក្នុងជីវិតមនុស្ស មិនមានអ្នកណាមិន ចេះ ពិបាកចិត្តនោះទេ ដូចដែលព្រះបានសម្តែងថា មានរូប មានទុក្ខ ឬ រូបំ ទុក្ខំ អនត្តា។ តែការដែលចេះតែមានការពិបាកចិត្តជាប្រចាំ អាចបណ្តាលមកពីក្នុងជីវិតរបស់គេ មានការជួបប្រទះ ភាពបរា ជ័យមិនឈប់មិនឈរ ឬ គេមានទុក្ខធំ ដែលមិនអាចដោះស្រាយ បានភ្លាមៗ ហើយដែលត្រូវប្រើពេលច្រើនឆ្នាំទើបដោះរួច។ ក្នុង ប្រការផ្សេងទៀត ការពិបាកចិត្ត ជាអាការៈនៃជំងឺផ្លូវចិត្តផងដែរ ។ គេពិបាករកឱ្យបានមនុស្សមិនចេះពិបាកចិត្តណាស់ ។ ករណីខ្លះមនុស្សមិនចេះពិបាកចិត្ត ពេលគេខ្វាយខ្វល់គ្រប់គ្នា ខ្លួន មិនមានស្មុគអ្វីសោះ នេះក៏ជាករណីមិនធម្មតាដែរ ព្រោះមានជំងឺ ផ្លូវចិត្តខ្លះ ធ្វើឱ្យអ្នកជំងឺមិនចេះពិបាកចិត្ត ហើយសប្បាយខុសគេ ខុសឯងរហូត  ។ ដូចដែលព្រះពុទ្ធបានលើកឡើងថា អវិជ្ជាជាទុក្ខ្ខ ដូចនេះ ការ ខំរៀនឱ្យចេះដឹង ការស្វែងយល់ការពិត យល់បញ្ហា ធ្វើឱ្យរសាយ ការពិបាកចិត្ត ។ លើសពីនេះ ការរកជំនួយ ដូចរកអ្នកណាម្នាក់ឱ្យ ជួយដោះស្រាយការលំបាក ឬ ឱ្យគេយល់អំពីខ្លួន គេព្យាយាមបន្ធូរ បន្ថយភាពតានតឹងនោះឱ្យបាន ។ ជួនកាលគេអាចបន្ធូរអារម្មណ៍ ដោយការសម្រាក ការលេងកីឡា ការធ្វើសមាធិ វិបស្សនា ការតាំង ធម៌ ការដើរកំសាន្ត ការជួបជុំមិត្តភក្តិដើម្បីសួរយោបល់ ឬពិភាក្សា និយាយគ្នាលេង ការធ្វើការហត្ថកម្ម ការងារដែលធ្វើឱ្យយើងជក់ ចិត្ត ការរកគ្នាជួបជុំសើចសប្បាយ ។ ល​ ។​​  បើការពិបាកចិត្តដោយ មានជំងឺផ្លូវចិត្ត ត្រូវរកវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាជួយព្យាបាល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login