Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ករណីដែលធ្វើអោយឆាប់ខឹង គឺមកពីប្រព័ន្ធទប់ សន្ទុះចិត្តត្រូវបានចុះខ្សោយដោយប្រការផ្សេងៗ។ ជាធម្មតា មនុស្សណាក៏ចេះខឹងដែរ តែវាមានហេតុផលសមរម្យរបស់វា ដែលគេឯងគ្រប់គ្នាទទួលយកបាន ហើយការខឹងនេះក៏វាមានការ ផ្សារភ្ជាប់ទៅអាយុ និងរបៀបរបប វប្បធម៌ និងទំនៀមទម្លាប់នៃ ការរស់នៅ។ ការងាយឆាប់ខឹងឆេវឆាវ អាចជាករណីធម្មតា និងមិន ប្រក្រតី។ ករណីធម្មតា មានដូចជា ប្រជាជននៃជនជាតិ ពូជសាសន៍ មួយចំនួនខាងលើមានការខឹង ឆេវឆាវ ជាងជនជាតិ ពូជសាសន៍ មួយចំនួន ដោយការរស់នៅរបស់គេត្រូវប្រឈមនឹងការលំបាក ហើយដែលតម្រូវឱ្យគេប្រឹងរើបម្រះតទល់នឹងស្ថានភាពនោះទើបអាចរស់បាន។ ជាធម្មតា មនុស្សពូជសាសន៍មួយ ជនជាតិមួយ មានចរិត តាមទម្រង់មួយរបស់គេ កាលណាមានការខុសជ្រុលខ្លាំង វាជាការ មិនប្រក្រតី។ ដូចនេះ ការខឹងឆេវឆាវ ក៏ដូចគ្នាដែរ។ ជាការពិត មនុស្សហេវហត់ មនុស្សអត់ងងុយ មនុស្សឆាប់ភ័យ មនុស្សត្រូវ គេគាបសង្កត់ មនុស្សត្រូវគេធ្វើឱ្យមិនទុកចិត្ត ខកចិត្ត។ ប្រការ មួយទៀត ប្រទេសយើងច្រើនលេងញោះមនុស្ស កាលពីនៅវ័យ ក្មេងឱ្យជេរ ឱ្យកាច ឱ្យច្រឡោត ឱ្យខ្លាច ដែលយូរមក ក៏ជាមនុស្ស កាច ឆាប់មួម៉ៅ ឆាប់ខឹង។ តែមានមនុស្សមួយចំនួនទៀត ដែលមិន ធ្លាប់កាច តែក្រោយមកត្រូវទទួលរងគ្រោះប្រការណាមួយ ហើយ បានបណ្តាលអោយកើតជំងឺផ្លូវចិត្ត ក៏បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រង ចិត្ត សន្ទុះចិត្តត្រូវចុះខ្សោយក៏ធ្វើឱ្យទៅជាឆាប់ខឹងឆេវឆាវ ជួនកាល រហូតដល់ខឹងមិនសមហេតុផល ឬ នឹងជ្រុលហួសដែលបង្កឱ្យទៅជា បង្កើតបានជាហិង្សា ឬឈានរហូតដល់ធ្វើមនុស្សឃាតទៀតផង ក៏មាន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login