Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងអភិវឌ្ឍន៍ជនបទ មានមុខងារនិងភារកិច្ចអ្វីខ្លះ ?

២ . តើក្រសួងអភិវឌ្ឍន៍ជនបទមានរចនាស​ម្ព័ន្ធយ៉ាងដូចម្តេច ?

៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការងារយ៉ាងដូចម្តេច ? ដោយមាននាយកដ្ឋានចំណុះអ្វីខ្លះ ?

៤ . តើអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទបន្ទុកការងារអ្វីខ្លះ ? ដោយមាននាយកដ្ឋានចំណុះប៉ុន្មាន ?

៥. ដូចម្តេចដែលហៅថា ធរណីវិទ្យា ? សាគរវិទ្យា ឧតុភូតវិទ្យា ? តារាវិទ្យា ?

ចម្លើយ

១. ក្រសួងអភិវឌ្ឍន៍ជនបទ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់នយោបាយ និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • លើកទិសដៅ ផែនការរយៈពេលខ្លីមធ្យមវែកលើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច​និងវប្បធម៌របស់ប្រជារាស្រ្តជនបទឲ្យកាន់តែល្អប្រសើរឡើង​
  • កាត់បន្ថយជាបណ្តើៗនូវភាពក្រីក្រនិងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង
  • ចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងវិស័យអភិវឌ្ឍន៍ជនបទដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • សិក្សាស្រាវជ្រាវ ប្រមូលនិងគ្រប់គ្រងទិន្នន័យព័ត៌មានស្ថិតិអំពីស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅតំបន់ជនបទនៃរាជាណាចក្រកម្ពុជា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្ត្រីបុគ្គលិករាជការរបស់ក្រសួង
  • រៀបចំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ថ្នាក់ភូមិភាគ ដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាពជាក់ស្តែង
  • អប់រំ ផ្សព្វកផ្សាយដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ
  • ធ្វើទំនាក់ទំនងសម្របសម្រួលនិងសហប្រតិបត្តិការជាមួយបរទេស អង្គភាពអន្តរជាតិអង្គការមិនមែនរដ្ឋាភិបាលស្ថាប័ន​ អាជ្ញាធរគ្រប់ជាន់ថ្នាក់និងផ្នែកឯកជនដែលមានការពារព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍ជនបទ ប្រ​កបដោយភាពស្ថិតស្ថេរយូរអង្វែង
  • គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចំរុះថ្នាក់គ្រួសារ ភូមិ​ឃុំដែលរួមមានផ្លូវលំជនបទ ថែទាំសុខភាពបឋមអភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធឮ
  • ជំរុញការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពីសេសគណៈកម្មការ​ឌ្ឍន៍ជនបទទៅមូលដ្ឋាន​ ។

២. ក្រសួងអភិវឌ្ឍន៍ជនបទមានរចនាសម្ព័ន្ធដូចតទៅ៖

  • អគ្គាធិការដ្ឋាន
  • អគ្គនាយកដ្ឋានរដ្ឋបាលបច្ចេកទេស
  • ខុទ្ទកាល័យរដ្ឋមន្រ្តី
  • អង្គភាពមូលដ្ឋាន ។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញាវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងការរងាររដ្ឋបាល បុគ្គលិក សម្ភារ បរិក្ខារ គណនេយ្យ ហិរញ្ញកិច្ច ផែនការ ស្ថិតិតាមដាន និងវាយតម្លៃសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំ​ងការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ ។ អគ្គនាយកដឹកនាំ​ដោយអគ្គនាយកមួយរូបនិងអាចអមដោយអគ្គនាយករង ជាជំនួយការចាំបាច់  ។

នាយកដ្ឋានចំណុះដូចជា៖

  • នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
  • នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ
  • នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ
  • នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ ។

៤. អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួលនិងគ្រប់គ្រងកម្មវិធីផ្លូវជនបទ ផ្កត់ផ្គងក់ទឹកជនបទថែទាំសុខភាពបឋម អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ។ អគ្គនាយកដ្ឋានដឹកនាំដោយអគ្គនាយកមួយរូប​ ដែលអាចអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់ ។

នាយកដ្ឋានចំណុះចំនួន៤ដូចតទៅ៖

  • នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
  • នាយកដ្ឋានថែទាំសុខភាពជនបទ
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចបទ ។

៥. ធរណីវិទ្យា សិក្សាពីផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃផែនដី ។​ សាគរវិទ្យា សិក្សាពីមហាសមុទ្រនិងសមុទ្រនៅលើផែនដី ។ ឧតុភូតវិទ្យា សិក្សាពីខ្យល់បក់ ធាតុអាកាស និងបរិយាកាសនៅជុំវិញផែនដី ។ តារាវិទ្យា សិក្សាពីលំហក្រៅ ផែនដី មានតារា ភព និងអង្គផ្សេងៗទៀតនៅក្នុងលំហ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login