Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍ ។

២. ដូចម្តេចដែលហៅថា លិខិត ?

៣. តើលិខិតមានប៉ុន្មានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថា ដំណឹង ?

៥. តើគេចែកប្រភេទនៃដំណើរជាប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ភាពខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍​៖

ក. កំណត់ហេតុ

  • កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេ​សកម្មសកម្មនគរបាលយុត្តិធម៌ ។
  • កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា
  • កំណត់ហេតុ ត្រូវសរសេរក្នងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេខា ម៉ោងជាក់លាក់នៃការចាប់ផ្តើមនិងបញ្ចប់
  • អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច
  • កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកស្រាយ
  • កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេត ហើយស្ថិតនៅក្រោមទម្រង់ការតឹងរ៉ឹង

ខ. របាយការណ៍

  • របាយករណ៍ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ ( ឋានុក្រមថ្នាក់លើ ឬព្រះរាអាជ្ញាឬចៅក្រម )
  • របាយការណ៍ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា
  • របាយការណ៍រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មតិកម្ម
  • របាយការណ៍អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានៈ
  • ការសរសេររបាយការណ៍មិនស្ថិតក្រោមទម្រង់ការតឹងរ៉ឹង ដុចកំណត់ហេតុទេ
  • ក្នុងក្របកខណ្ឌស៊ើប របាយការណ៍ត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីប្រតិបត្តិការជារួម ។

២. លិខិត គឺត្រូវបានប្រើប្រាស់សម្រាប់ជូនព័ត៌មានដល់ជនដែលត្រូវមកបកស្រាយបំភ្លឺឬស្នើសុំការអនុញ្ញាតិពីថ្នាក់លើរបស់ខ្លួនឬពីម្ចាស់កាន់កាប់សិទ្ធិនៃលំនៅដ្ឋានណាមួយ ដែលត្រូវបានស្នើសុំដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងការត្រួតពិនិត្យបទល្មើស ឬបញ្ជាក់ពីការពិនិត្យឃើញរបស់អ្នកជំនាញឯកទេសក្នុងការធ្វើកោសវិច័យ ឬស្ថានភាពសុខភាពជនដែលត្រូវបានឃាត់ខ្លួន​ ។ ជាទូទៅលិខិតត្រូវបានគេយកមកប្រើប្រាស់ភ្ជាប់លើកិច្ចនីតិវិធីមួយចំនួន ដើម្បីបំពេញតម្រូវការខាងឯកសាររបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការងារកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នតុលាការ ។

៣.​លិខិតមាន៦គឺ៖

  • លិខិតកោះហៅ
  • លិខិតស្នើសុំធ្វើការពន្យាពេលនៃការឃាត់ខ្លួន
  • លិខិតបញ្ជាក់អំពីសុខភាព
  • លិខិតកោសលវិច័យ
  • លិខិតយល់ព្រមឲ្យធ្វើការឆែកឆេរ ។ល។

៤. ដំណឹង គឺជាឯកសារព័ត៌មានដែលឆ្លុះបញ្ចាំងអំពីការកកើតឡើងនិងវិវត្តន៍ប្រែប្រួលរបស់វាដូចជាៈ វត្ថុ សម្ភារៈរឿងហេតុ ឬសកម្មភាពការងារជាក់ស្តែងអ្វីមួយដែលយើងទទួលបាន ។

៥ . គេចែកប្រភេទនៃដំណឹងជា៤គឺ៖

  • ដំណឹងរាយ
  • ដំណឹងសរុប
  • ដំណឹងមុនពិត ( ដំណឹងក្លែងក្លាយ )
  • ដំណឹងខុស ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login