សំនួរ
១. តើរាជរដ្ឋាភិបាលកម្ពុជាមានទិសដៅចម្បងអ្វីខ្លះ សម្រាប់កាត់បន្ថយភាពក្រីក្រក្នុងប្រទេស ?
២. តើប្រទេសដ៏សមគួរសម្តៅដលប្រទេសដែលមានអ្វីខ្លះ ?
៣. តើសិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួន មានអ្វីខ្លះ?
៤. បើយោងទៅលើទស្សនៈរបស់ព្រះពុទ្ធសាសនា មនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង ?
៥. តើអនក្ខរភាពបានផ្តល់ផលវិបាកដល់បុគ្គលនិងសហគមន៍ជាតិយ៉ាងដូចម្តេចខ្លះ ?
៦. តើលទ្ធិប្រជាធិតេយ្យមានលក្ខណៈពិសេសដូចម្តេចខ្លះ ?
៧. ក្នុងសង្គមប្រជាធិបតយ្យគេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ ? អំណាចនីមួយៗតំណាងដោយស្ថាប័នណាខ្លះមានតួនាទីដូចម្តេចខ្លះ ? អំណាចនីមួយមានប្រៀបអំណាចលើអំណាចដទៃទៀតដូចម្តេចខ្លះ ?
៨. ដើម្បីវាស់បញ្ញាមនុស្សតើគេធ្វើដូចម្តេច ?
៩. ប្រសិនបើការចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាអ្វីខ្លះ ?
១០. ចូរបង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មី ?
ចម្លើយ
១. រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅចម្បងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសដូចជា៖
- អភិវឌ្ឍន៍សង្គមជាតិទាំងមូល
- អភិវឌ្ឍន៍នូវធនធានមនុស្ស
- កិច្ចអភិវឌ្ឍន៍មូលដ្ឋានផលិតកម្ម
- បង្កើតស្មារតីខ្លួនទីពឹងខ្លួន
- បង្រឹងមុខរបរនិងការងារឲ្យប្រជាជនធ្វើ
- ជ្រើសរើសមន្រ្តីរាជការ និងបណ្តុះបណ្តាល
- បំបាត់ឲ្យអស់នូវរាល់ទម្រង់នៃអំពើពុករលួយ
- លុបបំបាត់ការកឹបកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ។
២. ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមាននូវ៖
- ការគោរពច្បាប់
- រក្សាការពារនូវប្រព័ន្ធបរិស្ថាន
- ប្រជាពលរដ្ឋមានលំនៅសមរម្យ
- មានអាហារបរិភោគគ្រប់គ្រាន់
- ការមិនបៀតបៀនគ្នា
- ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ
- មានមណ្ឌលសុខភាព មន្ទើរពេទ្យ
- បង្កើតនូវសាលារៀនគ្រប់កម្រិតគ្រប់កន្លែង
- មានសន្តិសុខ សុវត្ថិភាព និងស្ថេរភាព
- មិនមានអំពើពុករលួយ ស៊ីសំណូក
- ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្រាន់ ។
៣. សិទ្ធិជាមូលដ្ឋាន៥ប្រការរបស់ជនភៀសខ្លួន មានដូចជា៖
- សិទ្ធិត្រូវបានទទួលស្គាល់និងងការពារតាមផ្លូវច្បាប់
- សិទ្ធិស្វ័យសម្រេចក្នុងការវិលត្រឡប់ឬមិនវិលត្រឡប់ទៅមាតុប្រទេសវិញ
- សិទ្ធិក្នុងការជួបជុំគ្រួសារឡើងវិញ
- សិទ្ធិមានការការពារមនុស្សជាមូលដ្ឋាន
- សិទ្ធិមិនឲ្យគេបង្ខំឲ្យចេញទៅប្រទេសណាផ្សេងដែលពយកគេយល់ថាមិនប្រពៃ ។
៤. បើយោលទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេ ត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ ៖
- ជាមនុស្សដែលមានវ័យចាស់ល្មម ប្រកបដោយសុខភាពនឹងវិជ្ជាច្រើន
- ជាមនុស្សដែលតាំងចិត្តជាកណ្តាល
- ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង់
- ជាមនុស្ស ស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រង ទាំងច្បាប់ជាតិនិងច្បាប់លអន្តរជាតិ
- ជាមនុស្សដែលឆ្លាតវៃខាងរកដំណោះស្រាយបញ្ហាសង្គម
- ជាមនុស្ស ដែលស្រឡាញ់ច្បាប់យកច្បាប់ជាគោលក្នុងការរកយុត្តិធម៌
- ជាមនុស្សដែលមានចិត្តសន្តោសប្រោសប្រណីមានចិត្តទូលាយនិងមានសទ្ធាជ្រះថ្លា
- ជាមនុស្សមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន
- ជាមនុស្សដែលមានចរិតល្អរមទមសុចរិចមានភាពទៀតត្រង់
- ជាមនុស្សដែលមិនប្រកបដោយលោភធម៌ទាំង៨ ។
៥. អនក្ខរភាពបានផ្តល់នូវផលវិបាកដូចតទៅ៖
ក. ចំពោះបុគ្គល
- គ្មានចំនោះដឹងពិបាករកការងារធ្វើ
- រស់នៅមានភាពលំបាក
- មិនសូវមានឥទ្ធិពលក្នុងការពិភាក្សា
- ធ្វើការច្រើនតែប្រើកម្លាំងកាយ
- ធ្វើការងារទទួលបានប្រាក់កម្រៃតិច
- មានសុខភាពទ្រុឌទ្រោមឈឺច្រើន
- គ្រួសារមិនមានសុភមង្គល អំពើហិង្សា ។
ខ. ចំពោះបុគ្គល
- កង្វះធនធានមនុស្សក្នុងការអភិវឌ្ឍន៍
- ប្រព័ន្ធសេដ្ឋកិច្ចចុះខ្សោយ ពឹងលើបរទេស
- ធ្វើឲ្យបាត់បង់អត្តសញ្ញាណជាតិ
- ប្រទេសជាតិអាចធ្លាក់ជាអាណានិគមគេ
- ភាពសន្តិសុខកើនឡើងច្រើន
- ចោរកម្ម ឆក់ ប្លន់ អនាធិបតេយ្យក្នុងសង្គម
- បាត់បង់ឯករាជ្យភាពជាដើម ។
ចម្លើយ
៦. លទ្ធិប្រជាធិបតេយ្យមានលក្ខណៈពិសេសដូចតទៅ៖
- ផ្តល់សេរីភាពចូលរួមឆាកនយោបាយ
- ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពស្មើគ្នា ក្នុងការរស់នៅស្របច្បាប់
- សេរីភាពក្នុងការទទួលយកព័ត៌មានពិត និងការបញ្ចេញមតិ
- ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិ ទៅបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត
- មានការផ្ទេរអំណាចដោយសន្តិវិធីមានការចូលរួមពីគណៈបក្សរច្រើន
- បោះឆ្នោតដោយសេរីនិងយុត្តិធម៌បែបពហុនិយម
- រាជរដ្ឋាភិបាលអព្យាក្រឹត្យផ្នែកនយោបាយ
- មានការបែងចែកអំណាចទាំងបីដាច់ដោយឡែកពីគ្នា
- មានទំនាក់ទំនងល្អរវាងអ្នកដឹកនាំនិងប្រជាពលរដ្ឋដែលើជាម្ចាស់ឆ្នោត
- ការដឹកនាំប្រកបដោយនីតិរដ្ឋយកច្បាប់ជាធំឬការដឹកនាំយកច្បាប់ជាគោល
- រាជរដ្ឋាភិបាលខិតចំអភិវឌ្ឍន៍ប្រទេសុំ ដើម្បីទទួលសំឡេងឆ្នោតនាអាណត្តិក្រោយ ។
៧. ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗជាបីគឺ៖
ក. អំណាចនីតិប្បញ្ញត្តិ
ខ. អំណាចនិតិប្រតិបត្តិ
គ. អំណាចនិតិវិនិច្ឆ័យ
អំណាចនីមួយៗតំណាងដោយ ៖
- អំណាចនីតិប្បត្តិ តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់
- អំណាចនីតិប្រតិបត្តិ តំណាងដោយរដ្ឋាភិបាលមានតួនាទីអនុវត្តនិងការពារច្បាប់
- អំណាចនីតិវិនិច្ឆ័យ តំណាងដោយសាលាជម្រះក្តីមានតួនាទីរកយុត្តិធម៌ជូនប្រជាជាតិ ។
អំណាចនិមួយៗ មានប្រៀបគឺ ៖
ក. សភាមានអំណាចលើរដ្ឋាភិបាល
- សភាមានអំណាចយល់ព្រមឬមិនយល់ព្រមចំពោះការតែងតាំងរដ្ឋលេខាធិការចៅក្រមទូត និងមុខដំណែងសំខាន់ៗដទៃទៀតដែលរដ្ឋាភិបាលដាក់ស្នើ
- សភាជាអ្នកសម្រេចលើ គម្រោងថវិកាចំណាយដែលរដ្ឋាភិបាលដាក់ស្នើ
- សភាមានសិទ្ធិអំណាចដកបុណយសក្តិមន្រ្តីណាដែលប្រព្រឹត្តល្មើស
ខ. រដ្ឋាភិបាលមានប្រៀបលើសភា
- រដ្ឋាភិបាលមានសិទ្ធិលអំណាចបដិសេធមិនព្រមទទួលបានច្បាប់ឪ ដែលសភាបានអនុម័តជាលើកទី១
- រាជរដ្ឋាភិបាលអាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តល្មើស
គ. រដ្ឋាភិបាលមានប្រៀបលើតុលាការ
- រដ្ឋាភិបាលជាអ្នកតែងតាំងចៅក្រម
- រដ្ឋាភិបាលមាន សិទ្ធិអំណាចលើកទោសឬសម្រាប់ទោសឲ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមដែលប្រព្រឹត្តិល្មើស
ឃ. តុលាការមានប្រៀបលើរដ្ឋាភិបាល
- តុលារការមានអំណាច ចោទប្រកាន់ពេលណាដែលរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
- តុលាការមានអំណាច កាត់ទោសសមាជិករដ្ឋាភិបាលដែលប្រព្រឹត្តល្មើស ។
ង. តុលាការមានប្រៀបលើសភា
- តុលាការមានសិទ្ធើអំណាច ពិនិត្យសារជាថ្មីលើច្បាប់ទាំងឡាយណា ដែលសភាបានអនុម័តហើយបើឃើញថា មិនសមស្របនឹងរដ្ឋធម្មនុញ្ញតុលាការមានសិទ្ធិអំណាចប្រកាសបដិសេធពោលកឺ មានតួនាទីដូចក្រុម ប្រឹក្សាធម្មនុញ្ញនៅបប្រទេសកម្ពុជាដែរ
- ចៅក្រមមានសិទ្ធិអំណាច កាត់ទោសសមាជិកសភាណាដែលប្រព្រឹត្តល្មើស
ច. សភាមានប្រៀបទៅលើតុលាការ
- សភាអនុម័តលើសេចក្តីតែងតាំងចៅក្រម
- សភាមានសិទ្ធិដកបុណ្យសក្តិចៅក្រមណាដែលប្រព្រឹត្តល្មើស ។
៨ . បើផ្អែកទៅតាមអ្នកប្រាជ្ញាឈ្មោះ ប៊ីនេ និងអ្នកប្រាជ្ញាឈ្មោះ ស៊ីម៉ុង ថាដើម្បីវាស់បញ្ញាមនុស្សគេត្រូវធ្វើ តែស គឺលោកទាំងពីរ បានបង្កើតតែសម្រាប់វាស់បញ្ញាដោយកំណត់យករូបមន្ត ៖
លទ្ធផលបញ្ញា = អាយុបញ្ញា ៖ អាយុពិតលោកទាំងពីរបានបង្ហាញលទ្ធផលដូចតទៅ ៖
- បើលទ្ធផល = 1ជាមនុស្សធម្មតា
- បើលទ្ធផល > 1 ជាមនុស្សមានបញ្ញាអន់
- បើលទ្ធផល < 1ជាមនុស្សឈ្លាសវៃ
- បើលទ្ធផល < 0.7 ជាមនុស្សខ្សោយបញ្ញា
- បើលទ្ធផល < 0.5 ជាមនុស្សល្ងង់
- បើលទ្ធផល <0.2 ជាមនុស្សល្ងីល្ងើ ។
៩. ការដែលគរចាប់យកវិជ្ជាជីវៈខុសៗគ្នានោះបណ្តាលមកពីកត្តាពិរយ៉ាងគឺ ៖
- កត្តាវេទនាៈ គឺដែលទាក់ទងនិងចំនងនៃផ្លូវអារម្មណ៍ឬជានិស្ស័យពីកំណើត ដែលធ្វើឲ្យគេមានចិត្តស្រឡាញ់ឯកទេសឬជំនាញអ្វីមួយ ។
- កត្តាផលប្រយោជន៍ៈ គឺដោយគេសង្កេតឃើញ ការទទួលផលប្រយោជន៍ជាច្រើន ពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួន និងក្រុមគ្រួសារឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ។
១០. បង្ហាញពីកត្តាដែលនាំឲ្យមានការបង្កើតថ្មីគឺ ៖
ក. កត្តាចៃដន្យៈ ជាកត្តាដែលមិនអាចទាញទុកដឹងជាមុនបាន
ខ. កត្តាភាគនៃទេពកោសល្យៈ ជានិស្ស័យពីកំណើតរបស់មនុស្ស ។
គ. ចំណេះពីរបកគំហើញចុងក្រោយទាំងឡាយរបស់វិទ្យាសាស្រ្តៈ ជាការប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីច្នៃប្រឌិតឬបង្កើតអ្វីមួយ ។
ឃ. ទំនោរផ្នែកជីវវីទ្យាៈ ជាការខិតខំបង្កើតថ្មី ដើម្បីសម្របខ្លួននឹងមជ្ឈដ្ឋាន
ង. តម្រូវការចាំបាច់របស់សមូហភាពៈ ជាសេចក្តីត្រូវការរបស់មនុស្សភាគច្រើន ដែលជាកម្លំាងជំរុញឲ្យអ្នកបង្កើតថ្មី ត្រូវតែខិតខំប្រឹងប្រែង ។
១១. និយាយដូចតទៅ៖
ក. គុណសម្បត្តិរបស់កម្ពុជា
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
- ងាយស្រួលរកមធ្យោយទំនាក់ទំនងពាណិជ្ជកម្ម
- លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
- មានសន្តិភាពនិងសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហាររួមជាមួយអាស៊ាន
- មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវប្បធម៌ព្រមទាំងប្រពៃណី ទំនៀមទម្លាប់រវាងសមាជិកអាស៊ានទាំងអស់
- ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មីថែមទៀត
- ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
- ទទួលបាននូវការខ្ចីប្រាក់វច្រើន ថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី ( ADB ) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាប និងរយៈពេលយូរ
- លេចមុខមាត់លើឆាកអន្តរជាតិ មានមុខមាត់ស្មើនិងប្រទេសក្នុកងសហគមន៍អាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
- ទទួលបានូវផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសដ្ឋកិច្ច
- ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ខាងវិស័យផ្សេងដូចជាងវិស័យកសិកម្ម និងទេសចរណ៍
- ទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
- អាស៊ានបានជួយឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយ ក្នុងតំបន់លើឆាកអន្តរជាតិ
- កម្ពុជាបានស្រូបយកឱកាសសេដ្ឋកិច្ចពីអាស៊ាន តួយ៉ាងការលំចេញនូវសម្ភារវាយណភណ្ឌ សិប្បកម្ម ស្មូនក្អម ឆ្នាំង កៅស៊ូ ជាដើម
- អាចបញ្ចូលចរន្តនិងលំនាំនៃការរីកចម្រើនលូតលាស់ខាខងផ្នែកសេដ្ឋកិច្ច
- អាចវាស់បាននូវកម្រិតល្បឿនលូតលាស់របស់សេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងៗ
- ទទួលបាននូវ ការអភិវឌ្ឍន៍ធនធានមនុស្សការអប់រំនិងកាត់បន្ថយភាពក្រីក្រ
- រាល់និស្សិតជាច្រើន និងទទួលបានអាហារូបករណ៍ទៅបណ្តុះបណ្តាលនៅបណ្តាប្រទេសអាស៊ានជាដើម ។
ខ. គុណវិបត្តិរបស់កម្ពុជា
- ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា នៅមានកម្រិតនៅឡើយពោលគឺកម្រិតទាប
- ការនាំទំនិញចេញមានកម្រិតទាបជាងការនាំទំនិញចូល
- ការអនុវត្តប្រព័ន្ធច្បាប់តុលាការនិងប្រព័ន្ធគ្រប់គ្រង់រដ្ឋបាលនៅមានកម្រិតទាប
- កម្ពុជាជាទីផ្សាររបស់គេ
- កម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ចជាមួយ បណ្តាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជារស់ដោយសារជំនួយជាង៦០ភាគរយ
- កម្ពុជាត្រូវប្រឈមមុខនិងបញ្ហាផ្សេងៗទៀត
- កម្ពុជានិងឈានទៅរកការខ្វះការងារធ្វើ
- កម្ពុជានិងប្រឈមមុខនិងអំពើពុករលួយ... ។
១២ . បុព្វកថារបស់សមាគមន៍អាស៊ានរួមមាន៖
យើងជាប្រជាជន នៃរដ្ឋសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេស ព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្តចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ានចាប់តាំងពីការបង្កើតសមាគមន៍នេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។
ដោយរំឮកឡើងវិញនូវ សេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ាន ដែលកំណត់ក្នុងកម្មវិធីសកម្មភាពក្រុងវៀងចន្ទន៍សេចក្តីថ្លែងការណ៍ ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។
ដោយយកចិត្តទុកដាក់ ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាកគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងរដ្ឋសមាជិកអាស៊ានទៅតាមភូមិសាស្រ្ត គោលដៅរួមនិងជោគវាសនារួមគ្នា ។
ដោយបានយល់ច្បាស់និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គល
ដោយរួបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួមដើម្បីរស់នៅក្នុងតំបន់មួយប្រកបដោយសន្តិភាព សន្តិភាពនិងស្ថេរភាពយូរអង្វែងកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរ៍ភាពវិបុលភាពនិងវឌ្ឍនភាពសង្គមនិងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគតិ និងគោលបំណងប្រាថ្នារបស់យើង
ដោយគោរព ចំពោះសារៈសខាន់ជាមូលដ្ឋាននៃមិត្តភាពសហប្រតិបត្តិការនិងគោលកាណ៍ អធិបតេយ្យភាពសមភាពបូរណភាព ទឹកដី ការមិនជ្រៀតជ្រែកកិច្ចការ ក្នុងគោលការណ៍កុង សង់ស៊ីស និងការឯកភាពក្នុងពហុភាព ។
ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អការគោរព និងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។
ដោយមានការសម្រេចចិត្ត ថានិងធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព ដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគត់របស់មនុស្សជំនាន់ក្រោយនិងចាត់ទុកភាពសុខដុមរមនា ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនជាចម្បងក្នុងដំណើរការកសាងសហគមន៍អាស៊ាន
ដោយមានជំនឿជាក់ ទៅលើតម្រូវការចាំបាច់ក្នុងការបង្រឹងចំណងសាមគ្គីភាពមក្នុងតំបន់ ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន ដែលមានការរួបររួមផ្នែកនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវសង្គមដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត
ដោយប្តេជ្ញាចិត្ត ពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបនជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមាន សហគមន៍សន្តិសុខអាស៊ានសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសសហគមន៍សង្គមវប្បធម៌អាស៊ានដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ ទីក្រុងបាឡី នៃកិច្ចស្រុះស្រួលអាស៊ានទី២ ។
អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះ សម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន
ហើយដើម្បីសម្រេចគោលដៅនេះ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរីនាឱកាសជាប្រវត្តិសាស្រ្តនៃ ខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។
១៣. មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិសហប្រតិបត្តិការចំនួន១៧ដូចជា ៖
- ប្រឆាំងនឹងអំពើភេរវកម្ម
- សន្តិសុខ ដែនសមុទ្ទ
- អភិបាលកិច្ចល្អនិងប្រឆាំងនឹងអំពើពុករលួយ
- ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធឡើងទាក់ទាញវិនិយោគទុន
- សន្តិសុខថាមពល
- បង្កើតពាណិជ្ជកម្ម និងលំហូរុំលវិនិយោគទុន
- ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
- ការផ្ទេរបច្ចេកវិទ្យា
- កាត់បន្ថយភាពក្រីក្រ
- ការពារបរិស្ថាន និងចុះអ័ព្ទ
- បង្រួមគម្លាតនៃ ការអភិវឌ្ឍន៍និងកសាងសមត្ថភាព
- ភាពធូរស្រាល ក្រោះមហន្តរាយធនធានធម្មជាតិ
- ការពារជំងឺឆ្លង
- ការសន្ទនាផ្លាស់ប្តូរវប្បធម៌
- ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
- បង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់និងវេទិការអន្តរជាតិ ។
១៤. សាធារណរដ្ឋម៉ាឡេស៊ី មានក្រសួងរដ្ឋាភិបាលចំនួន២៥ គឺ៖
- ក្រសួងកសិកម្ម
- ក្រសួងអភិវឌ្ឍន៍កសិកម្មនិងទំនិញ
- ក្រសួងការពារជាតិ
- ក្រសួងពាណិជ្ជកម្ម ក្នុងប្រទេសសម្របសម្រួលនិងការពារសិទ្ធិអតិថិជន
- ក្រសួងអប់រំ
- ក្រសួងថាមពលបច្ចេកវិទ្យាបៃតងនិងទឹក
- ក្រសួងដែនដីសហព័ន្ធ
- ក្រសួងហិរញ្ញវត្ថុ
- ក្រសួងហិរញ្ញវត្ថុ II
- ក្រសួងកិច្ចការបរទេស
- ក្រសួងសុខាភិបាល
- ក្រសួងអប់រំជាន់ខ្ពស់
- ក្រសួងកិច្ចការប្រទេស ( ផែនការ )
- ក្រសួងលំនៅស្ថាននិងកន្លែងរដ្ឋបាល
- ក្រសួងធនធានមនុស្ស
- ក្រសួងព័ត៌មាន គមនាគមន៍ សិល្បៈ និងវប្បធម៌
- ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម
- ក្រសួងធនធានធម្មជាតិនិងបរិស្ថាន
- ក្រសួងផែនការ ឧស្សាហកម្ម និងពាណិជ្ជកម្ម
- ក្រសួងអភិវឌ្ឍន៍ជនបទនិងផែនដី
- ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត
- ក្រសួងដឹកជញ្ចូន
- ក្រសួងស្រ្តី គ្រួសារ និងអភិវឌ្ឍន៍សហគមន៍
- ក្រសួងការងារ
- ក្រសួងយុវជននិងកីឡា ។