2018-09-28 23:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឥទ្ធិពលនៃគ្រួសារមានទៅលើការសម្រេចចិត្តរបស់កូនលើចំណុចដូចជា ៖
ក្នុងសង្គមខ្មែរសម័យដើម ម្តាយឪពុកមានសិទ្ធិចាត់ចែងនិងសម្រេចចិត្តគ្រប់បែបយ៉ាងលើជោគវាសនាកូនចៅរបស់ខ្លួន ។ ជាទូទៅ ឪពុកម្តាយមានសិទ្ធិចាត់ចែងរឿងជំនួសកូនដោយពុំបានសួរយោបល់កូនឡើយ ។ ឪពុកម្តាយមាននាទីអប់រំកូនចៅប្រុសស្រីឱ្យចេះដឹងគុណអ្នកដែលធ្វើអំពើល្អមកលើខ្លួនដូចជា ជីដូនជីតា អាណាព្យាបាល បងប្អូនស្រីប្រុស ព្រះមហាក្សត្រ គ្រូបាអាចារ្យ មិត្តភក្តិ និងសាច់ញាតិជិតឆ្ងាយ ។ ម្តាយឪពុកជាអ្នកណែនាំប្រតិបត្តិអំពើល្អ ស្មោះត្រង់ យុត្តិធម៌ ស្រឡាញ់ការងារនិងវៀរចាកនូវអំពើអបាយមុខ ស្រា ស្រី ល្បែងស៊ីសង និងអំពើខុសច្បាប់ផ្សេងៗទៀត ។