ក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិមានភារកិច្ចដូចតទៅ៖
- ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា
- រៀបចំ អនុវត្ត តាមដានការអនុវត្ត និងការពារគោលនយោបាយ និងផែនការយុទ្ធសាស្រ្តការបរទេសរបស់រាជរដ្ឋាភិបាល
- រៀបចំ អនុវត្តតាមដានការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ឬលិខិតតូបករណ៍អន្តរជាតិក្នុងន័យធានានិងការពារផលប្រយោជន៍របស់រាជអន្តរជាតិ
- ជាច្រកចេញចូលការទូតតែមួយ ក្នុងទំនាក់ទំនងជាមួយប្រទេសនិងអង្គការតំបន់និងស្ថាប័នអន្តរជាតិនានាលើរាល់សកម្មភាពរបស់ក្រសួងស្ថាប័ននានាដែលមានទំនាក់ទំនងជាមួយបរទេស
- តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងការចរចារនិងធ្វើកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី ជាមួយបណ្តាប្រទេស អង្គការតំបន់និងស្ថាប័នអន្តរជាតិនានា
- ពង្រឹងនិងពង្រីកទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសអង្គការតំបន់និងអង្គការអន្តរជាតិនានា តាមរយៈការទូត កុងស៊ុល និងសហប្រតិបត្តិការអន្តរជាតិ
- ពង្រឹងវិស័យការទូតសេដ្ឋកិច្ច តាមរយៈការចូលរួមចជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគធុរកិច្ច ទេសចរណ៍ ការងារ អប់រំ និងបច្ចេកវិទ្យា
- ផ្សព្វផ្សាយនិងលើកតម្កើងភាសា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅក្រៅប្រទេស
- ចូលរួមការពារនិងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ នៅថ្នាក់អនុតំបន់ និងពិភពលោក
- ចូលរួមនិងទទួលរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់និងពិភពលោកពាក់ព័ន្ធនឹង កិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឬតាមការចាត់ចែងរបស់រាជរដ្ឋាភិបាល
- តំណាងនិងការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរទាំងរូបវន្តបុគ្គលនិងនីតិបុគ្គល ព្រមទាំងលើកកម្ពស់និងការពារកិតិ្តយសជាតិ ស្របតាមច្បាប់ជាតិនិងអន្តរជាតិ
- ដឹកនាំគ្រប់គ្រងស្ថានតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលតាំងនៅបរទេស
- សហការជាមួយអាជ្ញាធរមានសម្ថតិកិច្ចក្នុងការចុះបញ្ជី និងសហការសម្របសម្រួលការថ្វើសកម្មភាព
- នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្ថានភាពតំណាងបរទេសស្ថានតំណាងអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេសដោយយោងតាមច្បាប់ជាតិនិងអន្តរជាតិ
- សម្របសម្រួលនិងរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស និងទទួលគណៈប្រតិភូបរទេសដែលមកបំពេញបេសកម្មឬទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
- បណ្តុះបណ្តាលនិងធ្វើវីក្រឹត្យការជាប្រចាំនូវមុខជំនាញកិច្ចការបរទេស និងការទូតតាមដានស្វែងយល់និងធ្វើរបាយការណ៍ជូនរដ្ឋាភិបាលអំពីការវិវត្តិន៍នៃព្រឹត្តការតំនប់ និងអន្តរជាតិសំខាន់ៗ
- អនុវត្តន៍ភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ។