ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានធ្លាក់ចុះយ៉ាងច្រើនគឺពី ៤៥០ ករណីនៅឆ្នាំ ២០០៦ មកនៅត្រឹម ៣៥២ ករណីនៅឆ្នាំ ២០០៧ និង ២៦៦ ករណីនៅឆ្នាំ ២០០៨ ។ ការធ្លាក់ចុះនៃគ្រោះថ្នាក់នេះដោយសារតែការខិតខំប្រឹងប្រែនិងកិច្ចសហប្រតិបត្តិការរបស់អ្នកចូលរួមជាច្រើននៅក្នុងវិស័យសកម្មភាពមីនជាពិសេសការលើកពលរដ្ឋនៅតាមសហគមន៍នីមួយៗ ។ ប៉ុន្ដែទោះជាមានការធ្លាក់ចុះយ៉ាងនេះក៏ដោយ ក៏ចំនួយគ្រោះថ្នាក់នៅតែមានកម្រិតខ្ពស់ ហើយប្រទេសកម្ពុជានៅ តែគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបញ្ហាមីនធ្ងន់ធ្ងរនៅលើពិភពលោក ។