បរិស្ថាន គឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើង រួមមាន ភាវៈមានជីវិត និងគ្មានជីវិត ដែលយើងអាចឃើញ ឬមើលមិនឃើញ ស្តាប់បាន ឬស្តាប់មិនបានធុំក្លិន ឬមិនធុំក្លិន ដឹង ឬមិនដឹងរសជាតិលឺសូរឬមិនលឺសូរហើយភាវៈទាំងនេះមានទំនាក់ទំនងនិងជះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ ។
+ ការបំពុលបរិស្ថាន គឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន ៖
- ការបំពុលទឹក ៖ ការចោលសំរាម បញ្ជេញសំណល់រឹងរាង
- ការបំពុលដី ៖ ជាតិគីមី សំណល់រឹង រាវ នៅលើដីកប់ក្នុងដី
- ការបំពុលខ្យល់ ៖ ផ្សែងពុលពីភ្នំភ្លើង ពីរោងចក្រពីររថយន្ត
- ការបំពុលដោយសូរសម្លេង ៖ សម្លេងយានយន្តម៉ាស៊ីនរោងចក្រ ។
+ កត្តាដែលធ្វើឱ្យបរិស្ថានមានការប្រែប្រួល ៖
- គំនិតបែបវិទ្យសាស្រ្តទំនើប ដែលឈរលើមូលដ្ឋានថា មនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ
- ការរីកលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផលដោយគ្មានព្រំដែនពីធម្មជាតិ និងជួនកាលពីមនុស្សខ្លួនឯងផងដែរ
- បច្ចេកវិទ្យាទំនើបបានផ្តល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិស្ថានឱ្យមានការប្រែប្រួលយ៉ាងឆាប់ ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។