ក្រសួងពាណិជ្ជកម្ម បានខិតខំរៀបចំនិងចូលរួមពិព័រណ៌ក្នុងនិងក្រៅប្រទេស ដែលក្នុងនោះជាពិសេសបានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។ តាមរយៈការចូលរួមនិងពិព័រណ៌ក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានលើកមុខមាត់ប្រទេសជាតិដោយ ៖
- ធ្វើឲ្យសាធារណៈជន បានស្គាល់អំពីទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា ជាពិសេសពីសក្តានុពលផ្នែកវិនិយោគនិងពាណិជ្ជកម្ម
- បង្ហាញកពីវប្បធម៌ និងសិល្បៈខ្មែរ
- បង្កើតនូវវេទិកាពាណិជ្ជកម្មនិងវិនិយោគកម្រិតអន្តរជាតិ
- បើកទូលាយទីផ្សារ ក្នុងក្របខណ្ឌសមាហរណកម្មតំបន់និងពិភពលោក
- បង្កលក្ខណៈឲ្យប្រជាពលរដ្ឋនិងផលិតករមានឱកាសរៀនសូត្រនិងដកបទពិសោធន៍អំពីផលិតផលថ្មីៗ និងរបៀបធ្វើសេវាក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា
- កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ
- ការជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលនិង ការស្រាវជ្រាវ
- ការលើកកម្ពស់ការសិក្សាអំពីអាស៊ីអាគ្នេយ៍
- កិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់និងអង្គការអន្តរជាតិ ។