ចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងគោលបំណងសន្តិភាព បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ដូចតទៅ៖
- ប្រើប្រាស់វត្ថុធាតុនិងរោងចក្រនុយក្លេអ៊ែដែលមាននៅក្នុងទឹកដីឬតំបន់នៅក្រោមការគ្រប់គ្រងនិងការត្រួតត្រារបស់ខ្លួន ដើម្បីក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ
- មុននិងចាប់ផ្តើមកសាងគម្រោង ថាមពលនុយក្លេអ៊ែក្នុងគោលបំនងសន្តិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃអំពីសុវត្ថិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃអំពីសុវត្តិភាពយ៉ាងម៉ត់ចត់បំផុត ស្របតាមការណែនាំនិងខ្នាតដែលយើងលើកឡើងដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងគោលបំណងការពារសុខភាពនិងបន្ថយជាអប្បបរមានូវគ្រោះថ្នាក់ដល់ជីវិតនិងដល់ទ្រព្យសម្បត្តិស្របតាមកថាខណ្ឌទី៦ មាត្រា៣នៃលក្ខន្តិកៈរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិពោលគឺ ( LAEA )
- ដាក់ឲ្យមានការវាយតម្លៃពីសំណាក់រដ្ឋជាភាគីមួយទៀតប្រសិនមានសំណូមពរលើកលែងតែព័ត៌មាន ដែលទាក់ទងដល់ឯកសារផ្ទាល់ខ្លួន ព័ត៌មានដែលទទួលការ ការពារដោយច្បាប់កម្មសិទ្ធិបញ្ញាឬព័ត៌មានដែលស្ថិតនៅក្រោមការសម្ងាត់ ផ្នែកខាងឧស្សាហកម្មឬពាណិជ្ជកម្មនិងព័ត៌មានដែលទាក់ទងដល់សន្តិសុខជាតិ
- គាំទ្រដល់ ប្រសិទ្ធភាពជាប្រចាំរបស់ប្រព័ន្ធអន្តរជាតិ នៃការមិនរីកសាយអាវុធដែលឈរលើសន្ធិសញ្ញា NPT និង LAEA
- ចាក់ចោលកាកសំណល់ឬវត្ថុធាតុផ្សេងទៀត ដែលមានសារជាតិវិទ្យុសកម្ម ស្របតាមខ្នាតនិងនីតិវិធីរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លើដីក្នងទឹកដីរបស់ខ្លួន ឬលើទឹកដីរបស់ប្រទេសមួយទៀត ដោយមានការរអនុញ្ញាត្តយល់ព្រមសាមីប្រទេស
- មួយវិញទៀតរដ្ឋជាភាគីនីមួយៗ ត្រូវប្រកាន់ខ្ជាប់ផផងដែរថាមិនផ្តល់ប្រភព ឬគ្រឿងងាយផ្ទុះពិសេសឬបរិក្ខារឬក៏វត្ថុដែលបានគ្រោងឬរៀបចំឡើងក្នុងគោលបំនងពិសេសសម្រាប់ការកែច្នៃការប្រើប្រាស់ឬការផលិតវត្ថុងាយផ្ទុះជាដើម ។