ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញនិងសេវាកម្ម វិធានការណ៍ប្រាតិភោគ( វិធានការពាក់ព័ន្ធផ្សេងៗ ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួនរួមមាន ៖
- ឃាត់ទុកបណ្តោះអាសន្នៈ គឺជាវិធានការសំដៅដល់ការហាមឃាត់ជាបណ្តោះអាសន្នរាល់ការចាត់ចែងរបស់ពីសំណាក់ អ្នកកាន់កាប់នូវផលិតទំនិញដែលពាក់ព័ន្ធ ដើម្បីធ្វើការបន្ថែម និងស្វែងរកភាពមិនប្រក្រតីជាយកថាហេតុ ក្នុងករណីមិនមានការរកឃើញណាមួយអំពីភាពមិនប្រក្រតី ក្នុងរយៈពេល១៥ថ្ងៃទំនិញត្រូវបានដោះលែង
- កែប្រែឲ្យសមស្របឡើងវិញៈ គឺជាវិធានការណ៍តម្រូវឲ្យអ្នកកាន់កាប់ឬម្ខាស់ទំនិញឬសេវាដើម្បីបញ្ចប់នូវមូលហេតុដែលបង្កឲ្យមានលក្ខណៈពុំសមស្រប
- ប្តូរទិសដៅៈ គឺជាសំដៅដល់វិធានការណ៍អនុវត្តជាការជញ្ជូនទំនិញ ដែលបានឃាត់ទុកបណ្តោះអាសន្ននៅសហគ្រាស ដែលនិងអាចប្រើប្រាស់ផលិតផលនោះជាលក្ខណៈផ្ទាល់ខ្លួន ឧទាហរណ៍ៈ ដូចជាការកែច្នៃជាចំណីសត្វឬសម្រាប់ធ្វើជាជីវធម្មជាតិ ឬការកែប្រែឲ្យបានសមស្របតាមច្បាប់វិញ
- រឹបអូសៈ គឺជាការដកហូតជាស្ថាពរនូវសិទ្ធិ ជាម្ចាស់កម្មសិទ្ធិហើយត្រូវបានអនុវត្ត ក្នុងករណីទំនិញត្រូវបានទទួលស្គាល់ពុំសមស្របតាមច្បាប់ អ្នកកាន់ឬម្ចាស់ផលិតផលមិនព្រមធ្វើឲ្យមាឲនលក្ខណៈសមស្របឬប្តូរទិសដៅចំពោះឧបករណ៍ឬផលិតផលទំនិញ និងសេវាប្រើប្រាស់សម្រាប់ការក្លែងបន្លំ និងទំនិញដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើ
- កម្ទេចចោលៈ គឺជាវិធានការណ៍ដែលមន្រ្តីមានសមត្ថកិច្ចអាចធ្វើឬឲ្យគេធ្វើក្រោមការត្រួតពិនិត្យរបស់ខ្លួន នូវការកំទេចឬបំប្លែងសភាពដើមនៃផលិតផលទំនិញដែលបានរឹបអូសពេលណា ដេលផលិតផលនោះពុំអាចប្រើប្រាស់សមស្របបាន ។