ដើម្បមីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្ម មានតួនាទីសំខាន់ៗដូចខាងក្រោម៖
- ផ្គត់ផ្គងតម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗនិងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេសនិងការធ្វើចរាចរណ៍ទំនិញផលិតផលផលិតផលក្នុងស្រុក ពីខេត្តមួយទៅខេត្តមួយទៀតឬពីភូមិមួយទៅភូមិមួយទៀត
- នាំចេញនូវទំនិញនានា ដែលផលិតលើសពីសេចក្តីតម្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយបណ្ណ សម្រាប់ទំនិញផ្គត់ផ្គងទីផ្សារក្នុងស្រុកឬប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម
- ធ្វើឪ្យសេដ្ឋកិច្ចមានដំណើរជានិរន្តរ៍ ធ្វើឲ្យលប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។