ការប្តជ្ញាចិត្ត ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនយោបាយ ជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បង៤យ៉ាងគឺ៖
- ទី១ ការធានាឲ្យបាននូវចីរភាព សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម សំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
- ទី២ ការធានាឲ្យបាននូវកំណើន៧%ក្នុងមួយឆ្នាំំនៅលើមូលដ្ឋានទូលាយជាងមុននិងមានសមត្ថភាព ប្រកួតប្រជែងជាងមុននៅក្នុងបរិការណ៍អត្រាអតិផរណាទាប ក្នុងកម្រិតតូលេខមួយខ្ទង់
- ទី៣ ការធានាសម្រេចឲ្យបាននូវការកាត់បន្ថយអត្រានៃភាពក្រីក្រឲ្យបានលើសពី១ក្នុងមួយឆ្នាំនិងការធានាកែលម្អសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យអប់រំ សុខាភិបាល និងសមភាពយេនឌ័រ
- ទី៤ ការធានាបង្កើតវិសាលភាព ប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈឲ្យកាន់តែប្រសើរឡើង ហើយទទួលបាននូវការជឿទុកចិត្ត ។