Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោយឆ្នាំ១៩៦៧ អាស៊ានបានចេញគោលការណ៍ជាច្រើនបន្ដបន្ទាប់ទៀតដូចជា ៖

  • ការបង្កើតតំបន់សន្ដិភាព សេរីភាពនិងអព្យាក្រឹត្យភាព ( ZOTEAN : Zone of peace , Freedom and Neutrality )
  • ការបង្កើតតំបន់សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ( TAC : Treaty of Amity Cooperation )
  • ការបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( AFTA : Asean Free Trade Area )
  • ការបង្កើតវេទិកាតំបន់អាស៊ាន ( AFTA : Asean Regional Forum )
  • រៀបរាប់ ៖

១. ការបង្កើតតំបន់សន្ដិភាព សេរីភាពនិងអព្យាក្រឹត្យភាព ( ZOTEAN : Zone of peace , Freedom and Neutrality ) ។ នៅថ្ងៃទី ២៧ ខែ វិចិ្ឆកា ឆ្នាំ ១៩៧១ ZOTEAN ត្រូវបានបង្កើតនៅទីក្រុងកូឡាឡាំពូ ។

  • សមាជិកអាស៊ានបេ្តជាខិតខំតំបន់អាស៊ីអាគ្នេយ៍ឪ្យជាតំបន់ សន្ដិភាព សេរីភាព និងអព្យាក្រីតមិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ ។
  • សមាជិកអាស៊ានខិតខំបង្កើតសហប្រតិបត្តិការឪ្យកាន់តែទូលំទូលាយដោយពង្រីងសាមគ្គីភាព និងមិត្តរវាងគ្នានិងគ្នា ។
  • មានបំណងបន្ទូរភាពតានតឹងអន្តរជាតិ និងធ្វើឪ្យសម្រេចបានសន្ដិវិធីរាល់ទំនាស់ជាអន្តរជាតិនានាដោយឈរលើគ្នាប្រើសិទ្ធិស័្ទយសម្រេចដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ។

២. ការបង្កើតតំបន់សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ( TAC : Treaty of Amity Cooperation ) ។ ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ១៩៦៧ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការបានត្រូវគេចុះហត្ថលេខាក្រោយពេលដែលឥណ្ឌចិនទាំងមូលធ្លាក់ក្រោមការដឹកនាំរបស់ពួកកុម្មុយនីស្ដ ( នៅកោះបាលី ) ។ គោលដៅនៃសន្ទិសញ្ញានេះគឺដើម្បី៤រក្សាសន្ដិភាពមិត្តភាពយឺនយូរ និងសហជិកប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៅក្នុងរង្វង់អាស៊ាន ដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា ។ ក្នុងទំនាក់ទំនងគ្នា និងគ្នា​សមាជិកអាស៊ានមានគោលការណ៍ដូចតទៅ ៖ គោរពគ្នាវិញទៅមកលើឯករាជ្យអធិបតីភាពសមបូរណភាពទឹកដីនិងអត្ដសញ្ញាណជាតិនៃបណ្ដាប្រទេសទាំងអស់ ។

  • គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងដំណើកនាំប្រទេសខ្លួនឪ្យជ្រៀសផុតពីការជ្រៀសជ្រែតពីក្រៅ
  • មិនជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក
  • ដោះស្រាយរាល់ទំនាស់នាតាមមធ្យោបាយសន្ដិវិធី
  • ប្រឆាំងចំពោះការមគម្រាមប្រើកម្លាំងទ័ព
  • រួមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាងគ្នានឹងគ្នា
  • ធ្វើឪ្យតំបន់អាស៊ីអាគ្នេយ៍មានអាវុធនុយក្លេអ៊ែរ ។

៣. ការបង្កើត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( AFTA : Asean Free Trade Area ) ។ ថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៩៣ AFTA បានត្រូវប្រកាសជាផ្លូវការ ។ ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនិងការបញ្ចុះបញ្ចូលតម្លៃតម្លៃផលិតផលមួយចំនួនបន្ទាប់មកនឹងបើកឪ្យមានញណិជ្ជកម្មសេរី ។ ការបង្កើត  AFTA ក៏មានគោលបំណងទាក់ទងវិនិយោទុននិងការរកទីផ្សារនៅតំបន់ចិនផងដែរ ។​សន្និសីទថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី ២៧ នៅទីក្រុងបាងកក ពីថ្ងៃទី ២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ជាថ្មីពីទិសដៅនៃ AFTA ៖

  • សម្រេចអនុវត្តលើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
  • លើកទឹកចិត្តចំពោះការនាំចូលនៃវិនិយោគទុនបរទេស ។
  • ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្មមួយតំបន់ដទៃទៀតក្នុងពិភពលោកពហុភាគី ។ នៅក្នុងកិច្ចប្រជុំលើកទី៥ ប្រឹក្សា AFTA ដែលមានការចូលរួមពីរដ្ឋមន្ដ្រីពាណិជ្ជកម្មអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្ដិសីទការសែត ដែលមានជាអាទិ៍ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្ថផែនការពី១៥ឆ្នាំមក​ត្រឹម ១០ឆ្នាំ ។ ជំរុញចលនាសេរីនីយកម្ម ក្នុងបណ្ដាប្រទេសអាស៊ាន ។ យោងតាមការសម្រួលថ្មីផែនការ AFTA និងត្រូវសម្រេចបានជោគជ័យនៅឆ្នាំថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៣ ខែ មករា ឆ្នាំ ២០០៨ ។ បញ្ចូល AFTA ទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ានដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មផ្សេងៗក្នុងចំណោមប្រទេសសមាជិកអាស៊ាន ។

៤. ការបង្កើតវេទិកាតំបន់អាស៊ាន ( AFTA : Asean Regional Forum ) ។ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៤ បានប្រកាសបង្កើត ARF នេះឡើងជាផ្លូវការ ។ ក្នុងបំណងរីតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច ។ បច្ចុប្បន្ននេះអាស៊ានមិនត្រូវតែជាសមាគមមួយដែលមានទិសដៅសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្មលើការងារនយោបាយ និងសន្ដិសុខផងដែរ ។ ARF មានតួនាទីពង្រីងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចារនាលើកិច្ចចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្ដិសុខក្នុងតំបន់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login