Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គេអាចធ្វើការទស្សន៍ទាយអំពីទឹកភ្លៀងបាន តាមវិធីដូចខាងក្រោម ៖

  • របៀបមើលតាមកំដៅនៃធាតុអាកាស ៖ ចាប់ពីពេលថ្ងៃពេញពន្លឺ រហូតដល់ថ្ងៃជ្រេ ប្រសិនបើធាតុអាកាសក្តៅខ្លាំង ហើយស្អុះស្អាប់ ស្ងប់ខ្យល់នោះគេទាយថា ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ច្រើនជាមិនខាន ។
  • របៀបពិនិត្យខ្យល់ជំនោរ ៖ នៅពេលកំពុងរាំង កាលណាគេសង្កេតឃើញមានខ្យល់ជំនោរបក់មកវឹងៗជាប់ចំនួនប៉ុន្មានថ្ងៃនោះ គេដឹងថានៅរវាងប៉ុន្មានថ្ងៃមុខ និងមានភ្លៀងរលឹម ចំនួនប៉ុណ្ណោះថ្ងៃដែរ ។
  • របៀបមើលជើងមេឃ ៖ នៅពេលព្រលឹមស្រាងៗ នាទិសខាងកើតជាប់នឹងជើងមេឃ បើកាលណាគេឃើញពពកខ្មៅ (ភ្នំទឹក) ជាជួរលាតសន្ធឹងយ៉ាងវែងស្របនឹងបន្ទាត់ជើងមេឃ រឺដុំពពកខ្មៅជាផ្ទាំងធំ នោះជាសញ្ញាថាថ្ងៃនេះនឹងមានភ្លៀងធ្លាក់ធំពិសេសពេលរសៀល ។
  • របៀបពិនិត្យសកម្មភាពសត្វ ៖ គេសង្កេតសត្វស្រមោចដែលធ្វើសកម្មភាពពាំពង ពាំចំនីអាហាររបស់វាតំរៀបគ្នាដង្ហែជាជួរវែងចេញពីសំបុករឺពីរន្ធក្នុងដីឡើងតាមសសរផ្ទះ សកម្មភាពបែបនេះគេដឹងថាយ៉ាងយូរណាស់ពីរថ្ងៃទៀត នឹងមានភ្លៀងធំ ។ ម៉្យាងទៀតនៅពេលថ្ងៃត្រង់ បើព្រះអាទិត្យបញ្ចេញចំហាយក្តៅយ៉ាងខ្លាំង ហើយគេលឺសត្វគីង្គក់យំក្រតៗនោះក៏គេដឹងថា នឹងមានភ្លៀងធ្លាក់ហើយ ។
  • របៀបពិនិត្យក្រយៅឈូក ៖ បើភ្លៀងកំពុងធ្លាក់ជាប់ពីរបីថ្ងៃ ហើយគេសង្កេតឃើញក្រយៅឈូកធ្លាក់ពីលើមេឃ នោះគេកំណត់ថា និងរាំងភ្លៀង ។ ម៉្យាងទៀតប្រសិនបើកំពុងរាំង ហើយយើងឃើញក្រយៅឈូកធ្លាក់វិញ នោះគេទាយថា និងមានភ្លៀងធ្លាក់វិញ ។
  • របៀបមើលទឹកភ្លៀងប្រយោលពេលក្នុងរដូវនេះរឺរដូវក្រោយ ៖

ផ្សងតាមភ្លើងទៀតពេលសំពះព្រះខែ ៖ គេសរសេរឈ្មោះខេត្តនៅលើទៀននីមួយៗដែលដោតជាប់ជាមួយនឹងឈើ ។ នៅពេលដែលទៀនកំពុងឆេះគេបង្វិលទៀន នោះផ្អៀងទៅម្ខាង (ស្តាំរឺឆ្វេង) ពេលនោះគេពិនិត្យមើលទៀនទាំងនោះ ។ ប្រសិនបើទៀនតំណាងខេត្តណាស្រប់ញាប់ជាងគេ គេសន្មតថា ខេត្តនោះមានភ្លៀងច្រើន ។

  • របៀបមើលផ្កា ៖ គេយកផ្កាអំពិល និងផ្កាស្វាយធ្វើជាគោលនៃការពិនិត្យ ។ តាមធម្មតា អំពិលតែងតែចេញផ្កាច្រើននៅដើមឆ្នាំ ។ ប្រសិនបើគេឃើញអំបិលចេញផ្កាច្រើនពេញទាំងដើម ហើយចេញផ្កាស្រុះគ្នា នោះគេសន្មតថាឆ្នាំនេះ (រដូវខាងមុខ) នឹងមានភ្លៀងធ្លាក់បរិបូរណ៍ចំពោះកសិករវិញ នឹងទទួលបានកសិផលយ៉ាងច្រើន ។ តែផ្ទុយទៅវិញបើអំបិលចេញផ្កាបន្តិចបន្តួចដោយមែកខ្លះៗ ជួបកាលមែកមុនចេញផ្ការួចហើយ មែកក្រោយទើបតែចេញផ្កាបន្តបន្ទាប់ គេនឹងដឹងថាឆ្នាំនេះមានភ្លៀងធ្លាក់តិច ហើយមិនទៀងទាត់ ។
  • របៀបមើលសត្វព្រៃ ៖ កសិករចូលចិត្តទៅចាប់សត្វដោយយកឆ្កែទៅតាមក្នុងព្រៃ ដើម្បីរកសត្វអណ្តើកដេញត្រកួត សំពោច ជ្រូកព្រៃ ។ នៅពេលគេដេញសត្វត្រកួតតូចៗបាន គេតែងតែពិនិត្យមើលតាំងពីគល់កន្ទុយ​ (ដើមឆ្នាំ) ពាក់កណ្តាលកន្ទុយ (ពាក់កណ្តាលឆ្នាំ) និងចុងកន្ទុយ (ចុងឆ្នាំ) ។ តាមធម្មតាកន្ទុយត្រកួតមានពីរពណ៌ គឺស និងខ្មៅឆ្លាស់គ្នា ។ ពណ៌ខ្មៅជាសញ្ញាទឹកភ្លៀងឯពណ៌សជាសញ្ញារាំងភ្លៀង ។ បើពិនិត្យមានពណ៌ខ្មៅវែងជាងពណ៌ស នោះគេថាដើមឆ្នាំមានភ្លៀងធ្លាក់ច្រើន ។ តែបើពិនិត្យនៅពាក់កណ្តាលកន្ទុយ​ និងចុងកន្ទុយឃើញថា ពណ៌ណាមួយធំជាងនោះគេទាយទៅតាមពណ៌នោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login