Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេចក្តីថ្លែងការណ៍ឆ្នាំ ២០០០ដើម្បីវប្បធម៌សន្តិភាពនិងវប្បធម៌អហិង្សា បានលើកឡើងនូវ ៦ចំណុចជាមូលដ្ឋានដូចខាងក្រោម ៖

  • គោរពគ្រប់ជីវិត ៖ គឺគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូប ដោយគ្មានការរើសអើងពជសាសន៍​រឺមានគំនិតអគតិ ។
  • បដិសេធអំពើហិង្សា ៖ គឺប្រកាន់យកវិធីអហិង្សា ច្រានចោលរាល់អំពើហិង្សាគ្រប់រូបភាពរួមមាន អំពើឃោរឃៅលើរាងកាយ អំពើរំលោភបំពានតាមផ្លូវភេទ ការគាបសង្កត់តាមផ្លូវចិត្ត ការគាប់សង្កត់សេដ្ឋកិច្ច និងសង្គមកជាពិសេសចំពោះជនដែលគ្មានលទ្ធភាពការពារខ្លួនឯងនិងជនដែលងាយទទួលរងគ្រោះថ្នាក់ ដោយសារអំពើរំលោភបំពានទាំងនេះ តួយ៉ាងដូចជាជនក្នុងវ័យជំទង់និងកុមារជាដើម ។

រួមចំណែកជាមួយអ្នកដទៃ ៖ គឺប្រើប្រាស់ពេលវេលានិងរួមរំលែកធនធានសំភារៈរបស់ខ្លួន ក្នុងគំនិតសប្បុរសធម៌ ដើម្បីបញ្ចប់នូវរាល់ការរើសអើង បញ្ចប់អំពើអយុត្តិធម៌ និងការជិះជាន់គាប់សង្កត់លើនយោបាយ និងសេដ្ឋកិច្ច ។

  • ស្តាប់ដើម្បីយល់ដឹង គឺការពារសេរីភាពក្នងការសំដែងមតិយោបល់ និងសេរីភាពលើជំនឿពហុវប្បធម៌ដោយជានិច្ចកាលជ្រើសយកការសន្ទនា និងការស្តាប់អោយបានច្រើនជាជាងប្រកាន់យកគំនិតនិយមជ្រុលនិងការបង្ខូចកេរ្តិ៍ឈ្មោះគ្នាហើយច្រានចោលទស្សនៈរបស់បុគ្គលដទៃ ។
  • ថែរក្សាភពផែនដី លើកកំពស់ឥរិយាបថអ្នកប្រើប្រាស់ដែលមានការទទួលខុសត្រូវ និងលើកកំពស់រាល់ការអភិវឌ្ឍ ដែលគោរពជីវិតគ្រប់ប្រភេទ និងដែលបានរក្សាតុល្យភាពធនធានធម្មជាតិលើផែនដីនេះ ។
  • ស្វែងរកសាមគ្គីភាពជាថ្មីឡើងវិញរួមវិភាគទានដល់ការអភិវឌ្ឍសហគមន៍របស់យើង ដោយការចូលរួមយ៉ាងសកម្មពីស្រ្តីនិងដោយមានការគោរពគោលការណ៍ប្រជាធិបតេយ្យ ក្នុងបំណងរួមបង្កើតសាមគ្គីភាពក្នុងរូបភាពថ្មីមួយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login